ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏អស្ចារ្យ WURKZ MOUNTAIN BIKE SERIES ២០២២ ជុំទី៣ បានប្រព្រឹត្តិទៅយ៉ាងរលូន កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ដែលបានធ្វើឲ្យកក្រើកអ្នកទស្សនា នៅទីលានប្រណាំងកង់ភ្នំនៅជើងភ្នំគូលែន និងបន្សល់ទុក នូវភាពរីករាយ អនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗ ដល់កីឡាករកីឡាការិនីជាតិអន្តរជាតិ និងអ្នកគាំទ្រជាច្រើនរយនាក់។
អ្នករៀបចំកម្មវិធី លោក Pierre Yves CATRY បានឲ្យដឹងថា ជុំទី៣នេះ មានលក្ខណៈពិសេសអស្ចារ្យ និងប្លែកខ្លាំងជាមួយនឹងទីលានប្រកួតថ្មី មានលក្ខណៈស្តង់ដារកម្រិតអន្តរជាតិ ការចូលរួមជាលើកដំបូង របស់កីឡាករជម្រើសជាតិ មកពីប្រទេសថៃ បានធ្វើឲ្យព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES កក្រើកអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក។
លោក Pierre Yves CATRY មានប្រសាសន៍ថា៖ «ជុំទី៣នេះមានកីឡាករចូលរួម សរុប ៣២០ និងអ្នកទស្សនាជាច្រើនរយនាក់ និងបានបញ្ចប់ដោយជោគជ័យ។
ការចូលរួមរបស់កីឡាករខ្លាំងៗ មកពីប្រទេសថៃ បញ្ជាក់ពីការកើនឡើងនូវប្រជាប្រិយភាព របស់កម្មវិធី WURKZ MOUNTAIN BIKE SERIES ដែលជាវេទិកាដ៏ល្អបំផុត ក្នុងការទទួលយកការកម្សាន្ត បែបសុខភាព និងហ្វឹកហាត់ ពង្រឹងសមត្ថភាពជិះកង់ភ្នំ របស់កីឡាករគ្រប់កម្រិត»។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្តែងក្តីរីករាយដែលព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES មានការរៀបចំបានយ៉ាងល្អ ដែលជាមូលហេតុធ្វើឲ្យកីឡាករ កីឡាការិនីទាំងថ្នាក់ជាតិ និងអន្តរជាតិចូលរួម ពិសេស ការចូលរួមពីក្រុមជម្រើសជាតិថៃ ដើម្បីប្រកួតប្រជែងជាមួយកីឡាករកម្ពុជា និងសាកផ្លូវដែលនឹងត្រូវប្រើប្រាស់ សម្រាប់ការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខ។
លោកក៏បានបន្ថែមថា៖ «អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាទោចក្រយាន ពិតជាអរគុណដល់ក្រុមហ៊ុន ផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ខ្មែរ ប៊ែវើរីជីស ដែលបានសហការឧបត្ថម្ភផ្តាច់មុខ ធ្វើឲ្យវិស័យកីឡាប្រណាំងកង់ភ្នំរបស់យើង មានការរីកចម្រើនកាន់តែខ្លាំង»។
កីឡាករកីឡាការិនី និងអ្នកចូលរួមទស្សនាជាច្រើន ក៏បានសម្តែងការពេញចិត្តខ្លាំង ចំពោះជុំទី៣នេះ ដែលមានអ្នកចូលរួមច្រើនកុះករ។
គួរបញ្ជាក់ថា កម្មវិធី WURKZ MOUNTAIN BIKE SERIES 2022 ជុំទី៣ មានវិញ្ញាសារសរុបចំនួន ១៥ វិញ្ញាសារ។ កម្មវិធីនេះនឹងមានចំនួន២ជុំបន្តទៀត ដែលនឹងធ្វើឡើងនៅទីលានព្រែកលៀប នៅថ្ងៃទី ២០ ខែវិច្ឆិកា និងឧទ្យានជាតិគិរីរម្យថ្ងៃទី១៨ ខែធ្នូ។
WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល។ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពលឥតឈប់ឈរ!