ភ្នំពេញ ថ្ងៃទី ២១ខែតុលា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅឆ្នាំនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងផ្តល់ជូនរង្វាន់ជាងមួយលានរង្វាន់ក្នុងហ្គេមថ្មីដ៏សប្បាយរីករាយមួយនៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas) ដែលរង្វាន់ទាំងនោះរួមមានទាំងទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី iPhone 14 Pro Max មួយចំនួនផងដែរ។
អតិថិជនបង់ប្រាក់ជាមុនអាចលេងហ្គេម ដាល់អំបុកជាមួយស្មាត (Dal Ambok with Smart) បាននៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas App) ហើយអ្នកលេងនឹងឈ្នះរង្វាន់រាល់ពេលដែលពួកគេលេង។ អតិថិជនអាចមានសំណាងឈ្នះ កង់អគ្គិសនី (៤រង្វាន់) ស្មាតហ្វូន Smart Hero II (១ ៥០០រង្វាន់) កញ្ចប់សេវា Smart @Home Premium (១០០រង្វាន់) ម៉ាស៊ីនបំពងខ្យល់ (៥០រង្វាន់) មីក្រូវ៉េវ (៥០រង្វាន់) ឆ្នាំងអ៊ុត (៥០រង្វាន់) សាកាដូ អាវយឺត មួក ថង់ស្ពាយ សំបុត្រកុន ទឹកប្រាក់ចម្បងក្នុងគណនីទូរស័ព្ទ និងទិន្នន័យអ៊ីនធឺណិត។ អតិថិជនដែលលេងហ្គេមច្រើនដងជាងគេចំនួន១០០នាក់ នឹងមានឳកាសចូលរួមក្នុងកម្មវិធីចាប់រង្វាន់ធំយក iPhone 14 Pro Max ចំនួន៣ រង្វាន់ មុននឹងកម្មវិធីដាល់អំបុកជាមួយស្មាតត្រូវបានបញ្ចប់។
ហ្គេមនេះត្រូវបានរៀបចំឡើងដើម្បីអបអរថ្ងៃឈប់សម្រាក ហើយហ្គេមនេះនឹងមានឈុតឆាកប្រពៃណីខ្មែរ និងតួអង្គនានាជាច្រើន។ អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតណាស់ អាចលេងហ្គេមដាល់អំបុកជាមួស្មាតតាមរយៈតំណនេះ ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាពេលវេលាដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ នៅក្រុមហ៊ុន Smart Axiata យើងចង់ប្រារព្ធពិធីនេះជាមួយនឹងហ្គេមសប្បាយៗទាក់ទងនឹងប្រពៃណីខ្មែរ ដែលអតិថិជនរបស់យើងនិងមនុស្សជាទីស្រលាញ់របស់ពួកគេអាចរីករាយទាំងអស់គ្នាបាន។ យើងបានផ្តល់ជូននូវ រង្វាន់ជាច្រើនដើម្បីឲ្យប្រាកដថា អ្នកប្រើប្រាស់កម្មវិធី SmartNas 3.0 សកម្មទាំងអស់អាចលេងហ្គេមនេះនឹងមានឪកាសឈ្នះរង្វាន់»។
អតិថិជនបង់ប្រាក់ជាមុនរបស់ក្រុមហ៊ុន Smart អាចលេងហ្គេម Dal Ambok with Smart ក្នុងកម្មវិធី SmartNas បានម្តងក្នុងមួយថ្ងៃដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ អ្នកប្រើប្រាស់កម្មវិធី SmartNas ក៏អាចបង្កើនឱកាសរបស់ពួកគេក្នុងការឈ្នះរង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀតផងដែរតាមរយៈការបញ្ចូលទឹកប្រាក់តាមអេឡិចត្រូនិច ឬ E-top Up ចាប់ពី ៥ ០០០ រៀល (១,២៥ដុល្លារ) ឡើងទៅ ពួកគេនឹងទទួលបានការលេងហ្គេមចំនួនបីដងបន្ថែមទៀត។ អ្នកប្រើប្រាស់អាចទិញការលេងបន្ថែមទៀតបាននៅក្នុងហ្គេមដាល់អំបុកនេះផ្ទាល់ផងដែរ។ អ្នកដែលលេងហ្គេមរយៈពេល ៥ ថ្ងៃជាប់គ្នា នឹងទទួលបានការលេងហ្គេម ៥ ដងបន្ថែម ខណៈដែលអ្នកប្រើប្រាស់ដែលមិនបានចូលក្នុងកម្មវិធី SmartNas ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មក នឹងទទួលបានការលេងហ្គេមចំនួន ១០ដង នៅពេលពួកគេចូលទៅកាន់ទំព័រដើម ការផ្តល់ជូននេះសម្រាប់ជាអំណោយស្វាគមន៍នៃការវិលត្រឡប់ចូលមកប្រើប្រាស់កម្មវិធីស្មាតណាស់វិញ។
អតិថិជនអាចលេងហ្គេម ដាល់អំបុកជាមួយស្មាត (Dal Ambok with Smart) ហើយក៏អាចលេងជាមួយនឹងកម្មវិធីថ្មីៗដូចជា ការអាប់ឡូតមុខខ្លួនដាក់ចូលក្នុងតួរបស់ហ្គេម និងសរសេរនូវបំណងប្រាថ្នាផ្សេងៗលើប្រទីប ហើយអាចស៊ែររូបភាព និងបំណងប្រាថ្នានៅលើទំព័រហ្វេសប៊ុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមអំពីហ្គេម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A,មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000