ភ្នំពេញថ្ងៃទី02 ខែវិច្ឆកា ឆ្នាំ 2022៖ គួរអោយសរសើរគំនិតផ្តួចផ្តើមដ៏ប្រពៃ និងគុណប្រយោជន៍នេះ! ទីបំផុត Orkide the Royal Condominium (ខុនដូ អ័រគីដេ) ប្រកាសជាផ្លូវការនូវ វគ្គបង្រៀនជំនាញហែលទឹក ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា ក្រោយការសាកល្បងថ្នាក់បង្រៀនជំនាញនេះរយះពេល 2 វគ្គ ដោយជោគជ័យយ៉ាងរលូនរួចមក។



លោក គួ្រច សុភត្រ្តា នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Orkide Development បានបង្ហាញនៅគោលជំហ៊រ នៃការផ្តល់ជូនវគ្គបង្រៀនជំនាញនេះថា “សមត្ថភាពហែលទឹក គឺជាជំនាញបំនិនជីវិត ដ៏សំខាន់មួយដែលមនុស្សគ្រប់រូបគួរតែមានជាប់ខ្លួនចាប់តាំងពីកុមារមកតែម្តង ដោយផ្អែកលើមូលហេតុដ៏ចាំបាច់មួយ មិនអាចប្រកែកបាន គឺជួយសង្រ្គោះខ្លួនឯង នៅពេលមានឧបទ្ទវហេតុណាមួយ កើតឡើងនៅក្នុងទឹកជ្រៅ ដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។ នេះនៅមិនទាន់រាប់បញ្ចូលពីសារៈសំខាន់នៃការហែលទឹកនៅឡើយទេ ដែលក្នុងនោះរួមមាន សុខភាពល្អរឹងមាំទាំងផ្លូវកាយ សប្បាយផ្លូវចិត្ត រិតតែពិសេសនោះគឺធ្វើអោយរាងរ៉ូវដងខ្លួនទាំងបុរស និង ស្រី្ត ស្អាតជាងធម្មតា។” លោកបន្ថែមផងដែរថា ក្រៅតែពីមូលខាងលើ យើងក៏ចង់ចូលរួមចំណែកទប់ស្កាត់ និង ការពារអាយុជីវិតកុមារកម្ពុជា ក៏ដូចជាអ្នកមិនទាន់ចេះហែលទឹក ពីឧបទ្ទវហេតុលង់ទឹក ដែលងាយនឹងកើតឡើង សម្រាប់អ្នកមិនទាន់ចេះហែលទឹកផងដែរ។
លោក សុភត្រ្តា ក៏សូមអញ្ជើញ លោក លោកស្រី ចុះឈ្មោះអោយកូនប្រុស ស្រី ចូលរៀនវគ្គនេះតាមរយះទំព័រ ហេ្វសប៊ុក ផេក Orkide Development ឬ ចុចលីងចូលទៅផុសប្រកាសអំពី វគ្គរៀននេះ ដោយឥតគិតថ្លៃផងដែរ។
ជួបគ្នាចុងសប្តាហ៍នេះ ថ្ងៃទី 5 & 6… – Orkidē Development | Facebook



បញ្ជាក់ វគ្គសិក្សាបន្ទាប់នេះគឺនឹងចាប់ផ្តើមនូវ ថ្ងៃសៅរិ៍ អាទិត្យ ត្រូវជាថ្ងៃទី 5 – 6 ខែ វិច្ឆិកា ម៉ោង 8-11ព្រឹក និង 2-6ល្ងាច បង្រៀនដោយ គ្រូបង្វឹកដ៏មានបទពិសោធន៍ពីមជ្ឈមណ្ឌលបង្រៀនហែលទឹក អន្តរជាតិ Blue Dolphin នៅទីតាំង អាងហែលទឹក លំដាប់ថ្នាក់ពិភពលោក ក្នុងបរិវេណ ខុនដូ អ័រគីដេ ផ្លូវ 2004៕
