ភ្នំពេញ៖ ការប្រគុំតន្ត្រីដ៏ថ្មីស្រឡាងនៅប្រទេសកម្ពុជាគឺ Cambodia Top 50 Concert by Pleng នឹងធ្វើដំណើរទៅកាន់ខេត្តក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗ នៅកម្ពុជាចំនួន ៥០រូប! ការប្រគុំតន្ត្រីថ្មីនេះគឺជាការផ្លាស់ប្តូររូបរាងនៃការប្រគុំតន្ត្រី Smart Mega ប្រចាំឆ្នាំពីមុនរបស់ក្រុមហ៊ុន Smart Axiata។
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជាបានចេញផ្សាយសេចក្តីប្រកាសពីការប្រគុំតន្រ្តីថ្មីស្រឡាង Cambodia Top 50 Concert by Pleng ពិសេសមួយនេះនៅក្នុងអំឡុងពេល នៃការប្រគុំតន្ត្រី #iGoPleng2.0 នាបានបញ្ចប់នាពេលថ្មីៗនេះ ដែលបានប្រារព្ធធ្វើឡើងដើម្បីអបអរសាទរ ដល់ការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng និងដើម្បីផ្សព្វផ្សាយលើកស្ទួយតន្ត្រីក្នុងស្រុក។
ថ្លែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 លោក រិន ពេជ្រមុន្នី ប្រធានស្តីទីផ្នែកទីផ្សារ បាននិយាយថា៖ «ជាការពិត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្មវិធីដ៏ធំមួយរបស់ក្រុមហ៊ុន Smart Axiata គឺការប្រគុំតន្ត្រី Smart Mega Concert បានបង្កើតឡើងដើម្បីបម្រើអារម្មណ៏ របស់ប្រិយមិត្តអ្នកគាំទ្រទាំងអស់ ពិសេសគឺសម្រាប់ប្រិយមិត្ត ដែលចូលចិត្តតន្ត្រីនៅទូទាំងប្រទេស។ ឥឡូវនេះ ដើម្បីឆ្លើយតមតាមសន្ទុះនៃការគាំទ្រ លើតន្រ្តីក្នុងស្រុករបស់ប្រិយមិត្តអ្នកគាំទ្រ ក្រុមហ៊ុន Smart Axiata នឹងធ្វើការកែប្រែបែបបទ និងឈ្មោះនៃការប្រគុំតន្ត្រីពី Smart Mega Concert ទៅជាការប្រគំតន្ត្រី Cambodia Top 50 Tour Concert by Pleng។ ការប្រគុំតន្ត្រី Cambodia Top 50 Tour Concert by Pleng នេះធ្វើឡើងដោយសារតែប្រិយមិត្តទាំងអស់គ្នា ព្រោះរាល់បទចម្រៀង រាល់សិល្បករ សិល្បការិនី ដែលនឹងត្រូវ មកសម្តែងលើឆាកតន្ត្រីថ្មីនេះ គឺជាតារាងចម្រៀង និងបទចម្រៀងល្បីៗនៅក្នុង បញ្ជីតន្រ្តី 50 តំបូង “Cambodia Top 50 by Pleng” ក្នុងកម្មវិធី Pleng។ កាន់តែពិសេសទៀត ការប្រគំតន្ត្រីនឹងធ្វើឡើងតាមបណ្តា ខេត្តក្រុងនានាក្នុងប្រទេស ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តអ្នកគាំទ្ រដែលនៅតាមបណ្តាខេត្តផ្សេងៗ ក៏អាចចូលរួមកម្សាន្តដោយផ្ទាល់បានផងដែរ»។
ការប្រគុំតន្ត្រី #iGoPleng 2.0 លើកដំបូងរបស់ក្រុមហ៊ុន Smart Axiata កាលពីថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) បានបង្ហាញនូវភាពជោគជ័យយ៉ាងធំធេងសម្រាប់ការប្រគុំតន្ត្រីក្នុងស្រុកលើកដំបូងក្នុងឆ្នាំ២០២២។ អ្នកគាំទ្រដែលបានមកទស្សនា ការប្រគុំតន្រ្តីផ្ទាល់មានចំនួនជាង ២ពាន់នាក់ និងជាង ១៣ ០០០នាក់ទៀតទស្សនាការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុក ហើយមានអ្នកមើលជាង ២លានដង តាមវីដេអូផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតក្រោយបញ្ចប់ការប្រគុំតន្រ្តី។
តារាល្បីៗមួយចំនួនរបស់កម្ពុជាដូចជា អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និង Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗមួយចំនួនដែលបានសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 កាលពីពេលថ្មីៗនេះ។ តារាផ្សេងទៀតដែលបានចូលរួមក្នុងការប្រគុំតន្ត្រី #iGoPleng2.0 នេះរួមមាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ក្រៅពីនេះក៏មានវត្តមានរបស់តារាល្បីៗ អ្នកបង្កើតមាតិកា និងតារាតាមបណ្តាញសង្គមជាច្រើនទៀត ដែលបានចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រគុំតន្ត្រី #iGoPleng2.0 ដើម្បីអបអរការរចនាថ្មីរបស់ Pleng app កម្មវិធីនេះផ្តល់នូវលក្ខណៈពិសេសថ្មីៗ និងគួរឱ្យរំភើប ដែលរួមមានវីដេអូតន្ត្រី ផតខាស ការស្វែងរកតាមប្រភេទ និងរឿងក្នុងកម្មវិធីផ្ទាល់តែម្តង។ កម្មវិធីនេះក៏មានចំណុចអ្នកប្រើប្រាស់ថ្មីផងដែរ ដែលបង្កើតឡើងដើម្បីបង្កើនបទពិសោធន៍ ឲ្យកាន់តែល្អប្រសើរសម្រាប់អ្នកប្រើប្រាស់។s
នាយកប្រតិបត្តិស្តីទីនៃ Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលផ្តោតលើការផ្លាស់ប្តូរ បៀបរស់នៅបែបឌីជីថល ជាមួយនឹងការផ្តល់ជូន ប្រកបដោយភាពច្នៃប្រឌិត និងការកម្សាន្តសម្រាប់អតិថិជនរបស់យើង ក្រុមហ៊ុន Smart បាន និងកំពុង គាំទ្រសិល្បករក្នុងស្រុកដើម្បីបង្កើត តន្ត្រីទម្រង់ដើមតាមប្រភេទចង្វាក់ភ្លេងផ្សេងៗ និង ផ្តល់ឱ្យអ្នកគាំទ្រ អាចស្តាប់បទចម្រៀង តាម កម្មវិធី Pleng របស់យើងបាន។ យើងមានសេចក្តីសោមនស្សរីករាយ ដែលឃើញ សន្ទុះកើនឡើងនៃការគាំទ្រ ស្នាដៃរបស់សិល្បករក្នុងស្រុក។ ពួកយើងបានដំឡើងកម្រិតកម្មវិធី Pleng ដើម្បីភ្ជាប់ទំនាក់ទំនង និងបង្កើនភាពជិតស្និទ្ធរវាង សិល្បករជាមួយអ្នកគាំទ្ររបស់ពួកគេ ។ ឥឡូវនេះអ្នកគាំទ្រទូទាំងប្រទេស អាចស្តាប់តន្ត្រីរបស់កំពូលសិល្បករ និងតារាចម្រៀងដែលពួកគេចូលចិត្ត ហើយក៏មានឱកាសជួបពួគគាត់ ដោយផ្ទាល់ នៅពេលដែលបទចម្រៀង ឬតន្រ្តីរបស់ពួកគាត់ត្រូវបាន ជ្រើសរើសចូលទៅកាន់បញ្ជីកំពូលទាំង 50 នៅក្នុងកម្មវិធី Pleng 2.0 (Top 50 list)។
លោក G-Devith ដែលជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូប នៅកម្ពុជាបាននិយាយថា៖ “ខ្ញុំពិតជារំភើបចំពោះកម្មវិធី Pleng ជំនាន់ថ្មី ព្រោះវានឹងធ្វើឱ្យបទពិសោធ ស្តាប់តន្រ្តីនៅក្នុងកម្មវិធី Pleng កាន់តែរលូនសម្រាប់អ្នកគាំទ្រតន្ត្រីក្នុងស្រុក។ ឥឡូវនេះសិល្បករក្នុងស្រុកមានឱកាស ប្រាស្រ័យទាក់ទងជាមួយទស្សនិកជន ដោយផ្ទាល់កាន់តែច្រើន។ ខ្ញុំនឹងចូលរួមការប្រគំតន្ត្រី Top 50 Concert by Pleng ដើម្បីជួបអ្នកគាំទ្ររបស់ខ្ញុំផ្ទាល់។ ខ្ញុំសូមចូលរួមអបអរសាទរ Pleng និងក្រុមហ៊ុន Smart Axiata ដែលតែងតែជាតំបូង និងឈានមុខគេជានិច្ច ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ និងគាំទ្រសិល្បករក្នុងស្រុកគ្រប់លំដាប់។”
កម្មវិធី Pleng គឺជាកម្មវិធីស្តាប់តន្ត្រីតាមអ៊ីនធឺណិត ដែលត្រូវបានទាញយកច្រើនបំផុតក្នុងប្រទេសកម្ពុជា ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៧សែននាក់ និងផ្តល់ជូនអ្នកស្តាប់នូវបទចម្រៀងជាង ១លានបទពីសិល្បករសិល្បការីក្នុងស្រុកនិងអន្តរជាតិជាង ១ម៉ឺននាក់។ កម្មវិធីស្តាប់តន្ត្រីនេះភ្ជាប់សិល្បករសិល្បការនីខ្មែរ ជាមួយនឹងអ្នកគាំទ្រដែល កើនឡើងឥតឈប់ឈរ ដែលជួយឱ្យមានការកោតសរសើរ កាន់តែជ្រាលជ្រៅចំពោះតន្ត្រីក្នុងស្រុក និងអ្នកដែលមានទេពកោសល្យនានា។
អ្នកស្តាប់អាចរីករាយនឹងបណ្ណាល័យ តន្ត្រីទាំងមូលរបស់កម្មវិធី Pleng នៃបញ្ជីចម្រៀងដែលបានជ្រើសរើសយ៉ាងពិសេសដោយឥតគិតថ្លៃ ឬអ្នកប្រើប្រាស់អាចជាវសេវា Pleng Pro ដោយចំណាយត្រឹមតែ ៩៩សេន ប៉ុណ្ណោះក្នុងមួយខែ ហើយអាចរីករាយនឹងការស្តាប់ចម្រៀង ដោយគ្មានការផ្សាយពាណិជ្ជកម្ម រួមជាមួយនឹងសំឡេងច្បាស់ល្អ និងការទាញយកបទចម្រៀងទុកដោយគ្មាន ដែនកំណត់សម្រាប់ការស្តាប់អុហ្វឡាញ .
តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ www.facebook.com/PlengBySmart ឬចូលទៅកាន់ www.smart.com.kh សម្រាប់ព័ត៌មានបន្ថែមអំពី Pleng៕
ក្រុមហ៊ុន Smart Axiata Co., Ltd.ជាប្រតិបត្ដិករទូរគមនាគមន៍ចល័ត ឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smartគឺជាប្រតិបត្តិករទូរគមនាគមន៍ ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែល បានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញ ពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទ ចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិងសេវា SmartNas។ ក្រុមហ៊ុន Smartមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុង ខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេច បេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smartជីវិតរស់រវើក!