នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន foodpanda បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថា “ពិធីសម្ពោធជាផ្លូវការ panda pro” ដើម្បីប្រកាសបង្ហាញគម្រោងសមាជិកថ្មីរបស់ខ្លួន ដោយធ្វើឡើងនៅក្នុងអគារ GIA កោះពេជ្រក្នុងវេលាម៉ោង ៩ ព្រឹកដល់ ១១ ព្រឹក។ ក្នុងបទបង្ហាញនេះផងដែរ ក៏មានវត្តមានរបស់ដៃគូសហការរបស់ foodpanda អ្នកជំនាញជាតារាកិត្តិយស និងអ្នកគ្រប់គ្រងកំពូលៗរបស់ foodpanda ផ្ទាល់។

pandapro គឺជាកម្មវិធីសមាជិកថ្មីរបស់ foodpanda ដែលផ្ដល់ភាពងាយស្រួល និងការតែចំណេញដល់គ្រប់អ្នកប្រើប្រាស់របស់ foodpanda។ ដោយគ្រាន់តែ subscribe កម្មវិធី pandapro ដើម្បីក្លាយជាសមាជិករបស់ foodpanda សមាជិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាប្រូម៉ូសិនពិសេស ការដឹកជញ្ជូនរហ័សទាន់ចិត្ត សេវាកម្មកាន់តែប្រសើរជាងមុន និងការផ្ដល់ជូនយ៉ាងច្រើនផ្សេងទៀត។

ក្នុងការបើកសម្ពោធនេះផងដែរ foodpanda បានបង្ហើបប្រាប់ជាសាធារណៈថា សម្រាប់អតិថិជនដែលភ្ជាប់ឥឡូវនេះ នឹងចំណេញបានច្រេីន ដោយសារមានការដឹកជញ្ជូន ដោយឥតគិតថ្លៃរហូតទៅដល់ 10ដង ក្នុងមួយខែ។ មិនតែប៉ុណ្ណោះ សមាជិក pandapro ក៏ទទួលបានការបញ្ចុះតម្លៃចាប់ពី 20% ឡេីងទៅ និងពិសេសជាងគេគឺ មានឱកាសឈ្នះរង្វាន់ iPhone 14 Pro ថ្មី ចាប់ពីថ្ងៃ ១៥ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

អតិថិជនដែលចាប់អារម្មណ៍ នឹងកម្មវិធីថ្មីមួយនេះ អាចជ្រេីសរេីសក្នុងចំណោម 3 កញ្ចប់៖
- $2.99 / ខែ
- $14.99 / កន្លះឆ្នាំ
- $24.99/ ពេញមួយឆ្នាំ
ភ្ជាប់កាន់តែយូរ លោកអ្នកកាន់តែចំណេញ! អ៉ីចឹងចាំអីទៀត!

ដេីម្បីភ្ជាប់គម្រោង pandapro អតិថិជនអាចចូលទៅកាន់ foodpanda app រួចជ្រេីសរេីសកញ្ចប់ដែលស័ក្ដិសមសម្រាប់អ្នក ហេីយបំពេញព័ត៍មានលម្អិត លោកអ្នកនឹងក្លាយជាសមាជិកភ្លាមៗ។ foodpanda app ទាញយកពី App Store (https://apps.apple.com/th/app/foodpanda-food-delivery/id758103884) ឬ Google Play (https://play.google.com/store/apps/details?id=com.global.foodpanda.android&hl=en&gl=US&pli=1) ។

