មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញ បុរសកំពូលសំណាងម្នាក់ទៀត ដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។

អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យ បានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំង រហូតទប់ចិត្តមិនបាន ក៏យំតែម្តង ព្រោះមិននឹកស្មានថា លាភធំបែបនេះ ធ្លាក់មកលើខ្លួនគាត់នោះទេ។
អ្នកឈ្នះទី២នេះបានទិញស្រាបៀរ កម្ពុជាចំនួនកន្លះកេស ដើម្បីពិសាជុំគ្នាជាមួយបងប្អូន រួចក៏ត្រូវប៉ាន់គាស់ចំក្រវិលកំប៉ុង ឈ្នះរង្វាន់ធំទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ពិតជាសំណាងខ្លាំងបំផុត!
គាត់និយាយទាំងក្តុកក្តួលក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជាកន្លះកេស មកផឹកជាមួយបងប្អូន ចៃដន្យអ្វីថ្ងៃនេះមានលាភធំ គាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ នៅកំប៉ុងទី៦។ ខ្ញុំនិយាយមិនចេញនោះទេ មិននឹកស្មានថាខ្ញុំមានវាសនា ឈ្នះប្រាក់ច្រើនដល់ម្លឹងនោះទេ »។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បងប្រុសកំពូលសំណាងម្នាក់ រស់នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក៏បានឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីការគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាផងដែរ។

តើអ្នកណានឹងមានសំណាងបន្ទាប់ ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា?
ទិញស្រាបៀរ កម្ពុជាថ្ងៃនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារចំនួន៥ រង្វាន់ជារៀងរាល់ខែ ឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មី ២០២៣ គ្រឿង រង្វាន់សាច់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ស្រាបៀរ កម្ពុជាជាច្រើនលានកំប៉ុង។
ស្រាបៀរ កម្ពុជា ផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត! កាន់តែគាស់ កាន់តែឈ្នះ!
ពិសាដោយការទទួលខុសត្រូវ!

