មិនបង្អង់យូរនោះឡើង បន្ទាប់ពីអតិថិជនគាស់ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រគល់រង្វាន់ ជូនដល់បុរសកំពូលសំណាង ដំបូងគេបង្អស់ឈ្មោះ ថុន បូរី ដោយកម្មវិធីត្រូវបានធ្វើឡើង នៅឯតំបន់ក្បែរផ្សារឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងវត្តមាន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាច្រើន ចូលរួមអបអរសាទរ។
ក្រោយពីរៀបចំពិធីប្រគល់រង្វាន់ ក្រុមហ៊ុនក៏បានធ្វើការផ្ទេរទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ ចូលទៅក្នុងគណនីធនាគាររបស់អតិថិជន តាមរយៈធនាគារ ជីប ម៉ុង យ៉ាងឆាប់រហ័ស និងសុវត្ថិភាព។
អតិថិជន ថុន បូរី សប្បាយចិត្តជាខ្លាំង ដែលមានសំណាងឈ្នះរង្វាន់ធំ អាចកែប្រែវាសនារូបលោកក្នុងពេលដ៏ខ្លីបែបនេះ។ លោកក៏បានផ្តាំផ្ញើដល់អ្នកទស្សនាបែបនេះថា៖ «បើបងប្អូនចង់ឈ្នះរង្វាន់ធំដូចជារូបខ្ញុំ កុំភ្លេចគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាឥឡូវនេះ»។
បងប្រុស ថុន បូរី ក៏បានសម្តែងការអរគុណ ជាខ្លាំងដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស ដែលបានផ្តល់រង្វាន់ធំ និងចែកជូនពិតៗដល់រូបលោក និងបានជូនពរក្រុមហ៊ុនទទួលបាន អតិថិជនកាន់តែច្រើន។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា អតិថិជន ថុន បូរី បានទិញស្រាបៀរ កម្ពុជា ៦កំប៉ុងមកពិសាជុំគ្នា ជាមួយបងប្អូនរួចគាស់ត្រូវរង្វាន់ ៦កំប៉ុងបន្ថែម លោកក៏បានយករង្វាន់ទាំងនោះ ទៅដូរជាមួយអ្នកលក់ក៏ស្រាប់តែចៃដន្យ សំណាងធំទិញចំកំប៉ុង មានរង្វាន់ធំ២ម៉ឺនដុល្លារ។
នេះគឺជាបុរសកំពូលសំណាងដំបូងគេ ក៏ប៉ុន្តែសំណាងធំនេះ ក៏អាចធ្លាក់ដល់ដៃអតិថិជនស្រាបៀរ កម្ពុជាផ្សេងទៀតផងដែរ ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារ មានចំនួន៥រង្វាន់ ជារៀងរាល់ខែ។ កាន់តែពិសេសទៀតនោះ លោកអ្នកក៏អាចមានឱកាសឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មី ចំនួន ២០២៣ គ្រឿង ចែកជូន ១០០ គ្រឿងជារាល់ខែ។
ស្រាបៀរ កម្ពុជា កាន់តែគាស់ កាន់តែឈ្នះ!
ពិសាដោយការទទួលខុសត្រូវ!