Event

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកីឡាជាតិលើកទី ៣ អមជាមួយការសម្តែងពីសិល្បៈករមកពីកម្មវិធី Pleng

ការប្រកួតកីឡាជាតិកម្ពុជាលើកទី៣ និងកីឡាប៉ារ៉ាឡាំពិកជាតិលើកទី១ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសគឺ Smart Axiata ជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ។ កម្មវិធី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុក ដើម្បីនិពន្ធបទចម្រៀងពិសេសមួយ សម្រាប់សម្តែងផ្ទាល់ក្នុងអំឡុងពេល         ពិធីបើកកម្មវិធីផងដែរ។

ពិធីបើកការប្រកួតកីឡាជាតិ បានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីអ្នកទស្សនារាប់ពាន់នាក់​ ដែលបញ្ជាក់អំពីការកើនឡើងនៃការគាំទ្រវិស័យកីឡានៅកម្ពុជា។​

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា “ក្រុមហ៊ុន Smart Axiata ដឹងពីតួនាទីរបស់យើង ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា ដោយក្នុងនោះវិស័យកីឡាដើរតួយ៉ាងសំខាន់។ យើងពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​                  វិស័យកីឡានៅ​​កម្ពុជា និង​ការ​បណ្តុះបណ្តាលទេពកោសល្យ​​យុវជន​កម្ពុជា»។

ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត កែប សៀមរាប និងព្រះសីហនុ។ កម្មវិធីនេះ ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា រហូតដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍  (SEA Games) និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ។ ការប្រកួត​ឆ្នាំ​នេះ ក៏មាននូវការដាក់បញ្ចូល​ការ​ប្រកួត​កីឡា​ជាតិ​ប៉ារ៉ាឡាំពិក​ថ្នាក់ជាតិ ជាលើក​ដំបូងនៅកម្ពុជា​ផង​ដែរ។ កីឡាជាតិលើកទី 3 នឹងមានការដាក់បញ្ចូល​កីឡា​សាមញ្ញ​ចំនួន ៣៨ និង​កីឡា​ប៉ារ៉ាឡាំពិក​ចំនួន ៧ ដោយ​មាន​វិញ្ញាសា​សរុប​ចំនួន ៤០៥។ ពិធីបិទកម្មវិធីជាផ្លូវការ នឹងប្រព្រឹត្តិនៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022។

សិល្បករខ្មែរកំពូល រួមមាន លោក ម៉ម ពេជ្ររិទ្ធ  លោកស្រី មាស សុខសោភា លោក រីម ភារម្យ លោក ដួង វីរៈសិទ្ធ កញ្ញា តី និង ពូឃ្លាំង បានសម្តែងបន្តផ្ទាល់នូវបទចម្រៀងដែលទើបនិពន្ធថ្មី  ក្រោមចំណងជើង «វីរភាពកីឡា» ក្នុងពិធីបើកកម្មវិធី  អមជាមួយនឹងទស្សនីយភាពការសម្តែងដ៏អស្ចារ្យ ដែលប្រកបដោយទម្រង់សិល្បៈខ្មែរចម្រុះ មានតាំងពីរបាំព្រះរាជទ្រព្យ និងក្បាច់គុនបុរាណ ល្បុក្កតោ។

តារាខ្មែរល្បីៗផ្សេងទៀតពីកម្មវិធី Pleng – រួមមាន G-Devith ក្មេងខ្មែរ Klapyahandz Rethko និង វុទ្ធា ជាដើម ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងពិសេសៗផងដែរ។

ពិធី​បើកកីឡាជាតិលើកទី ៣  ក៏មានការសម្តែងពី​ក្បាច់​គុន​ខ្មែរ​ផ្សេងៗ កីឡា​ជិះ​សេះ និង​ក្បួន​ដង្ហែ​របស់​អត្តពលិក ផងដែរ។ ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata ដោយទទួលបានចំនួនអ្នកចូលមើលចំនួនជាង ១.៤ លានដង។

ក្រុមហ៊ុន Smart Axiata ពិតជាមានមោទនភាពក្នុងការគាំទ្រការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីការរៀបចំកីឡាជាតិលើកទី 1 នៅក្នុងឆ្នាំ ២០១៦ និងលើកទី ២ នៅឆ្នាំ ២០១៨។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃកីឡាចំពោះរបៀបវារៈកសាងប្រទេស ក្រុមហ៊ុន Smart Axiata ប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

Most Popular

To Top