Event

ក្រុមហ៊ុន Tiger Beer អបអរឆ្នាំនៃភាពជឿជាក់ដ៏អស្ចារ្យ​ សម្រាប់ចុងឆ្នាំ ជាមួយកំពូលតារា K-Pop Jessi និងកំពូលតារាល្បីៗ ប្រចាំប្រទេសជាច្រើនរូបទៀត

ភ្នំពេញ៖ ថ្ងៃទី៣ ធ្នូ ២០២២ ក្រុមហ៊ុន Tiger Beerជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាស៊ី បានអបអរឆ្នាំនៃភាពជឿជាក់ជាមួយ នឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឲ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់ នៅប្រទេសកម្ពុជារបស់គាត់។

ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញ អ្នកចូលរួមរហូតដល់ជាង ២0,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកលដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គលឱ្យហ៊ានបង្ហាញ នូវភាពអង់អាចរបស់ខ្លួន ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួម ពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា ជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាន នូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើក ក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

អ្នកនាង គង់ សូរីដា (Sorida Kong) ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ចរិតលក្ខណៈពិសេស ពោរពេញដោយភាពអង់អាច និងជឿជាក់របស់ Jessi គឺពិតជាស័ក្ដិសមបំផុតនឹងអត្តសញ្ញាណ ម៉ាកសញ្ញារបស់យើង ដែលផ្ដោតសំខាន់ថាភាពជឿជាក់ តែងជម្នះបានរាល់គ្រប់់ឧបសគ្គ។ យើងពិតជាមានក្ដីរំភើបបំផុត ចំពោះវត្តមានរបស់ Jessi សម្រាប់រាត្រីដ៏ពិសេសអស្ចារ្យនេះ’ អ្នកនាងក៏បានបន្តទៀតថា “លើសពីការប្រគំតន្ត្រី ព្រឹត្តិការណ៍អបអរឆ្នាំនៃភាពជឿជាក់នេះ គឺជាកាដូដ៏ពិសេសបំផុត សម្រាប់អតិថិជនរបស់យើង ដែលបានឆ្លងកាត់ និងសម្រេចនូវគោលដៅ ពោរពេញដោយភាពអង់អាចរបស់ខ្លួន ហើយនេះជាមធ្យោបាយដ៏អស្ចារ្យបំផុត សម្រាប់ឱកាសដំណាច់ឆ្នាំ នៃភាពជឿជាក់នេះ។

Tiger Beer មានដើមកំណើតនៅតំបន់អាស៊ីក្នុងឆ្នាំ 1932 ជាម៉ាកសញ្ញាស្រាបៀរដ៏ល្បី លំដាប់អន្តរជាតិមួយ ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានក្លាយទៅជានិមិត្តរូប នៃភាពជឿជាក់ ក្នុងការផលិតស្រាបៀរគុណភាពខ្ពស់មួយ នៅតំបន់ត្រូពិកដែលគ្រប់គ្នា យល់ថាមិនអាចទៅរួច។ ក្នុងឆ្នាំនៃភាពជឿជាក់នេះ Tiger Beer បានដាក់ឱ្យមានយុទ្ធនាការពេញមួយឆ្នាំ ក្នុងការលើកស្ទួយប្រជាជនខ្មែរ ឱ្យក្លាហានហ៊ានពុះពារជម្នះ រាល់ឧបសគ្គ និងមានភាពជឿជាក់លើខ្លួនឯង ដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈរបស់ខ្លួន តាមរយៈការផ្ដល់ជូននូវវេទិកា សម្រាប់កំពូលតារាល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជា ដើម្បីបញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ជាមួយតារាចម្រៀងល្បី លំដាប់ពិភពលោក ក៏ដូចជាកិច្ចសហការ ជាមួយកំពូលកីឡាករបាល់ទាត់អាស៊ី ប្រចាំទសវត្សរ៍ដ៏អស្ចារ្យដូចជាលោក Heung Min Son បច្ចុប្បន្នកំពុងប្រកួត ក្នុងកម្មវិធីបាល់ទាត់ពិភពលោក ដ៏កក្រើកគឺកម្មវិធី FIFA World Cup® ផងដែរ។

Tiger Beer តែងតែផ្ដោតយកចិត្តទុកដាក់ ចំពោះការទទួលទានគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ និងជំរុញ មិនឱ្យអតិថិជនបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងឡើយ។ ក្នុងអំឡុងព្រឹត្តិការណ៍តន្ត្រីអបអរឆ្នាំ នៃភាពជឿជាក់ នេះ Tiger Beer បានសហការជាមួយ ក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ Grab ដើម្បីផ្ដល់ជូនការបញ្ចុះតម្លៃ ក្នុងការធ្វើដំណើរទៅ និងត្រឡប់ពីកម្មវិធី Year of The Tiger វិញ ដើម្បីធានាជូននូវសុវត្ថិភាព ក្នុងការធ្វើដំណើរដល់អ្នកចូលរួមគ្រប់រូប។

សូមតាមដានទំព័រហ្វេសប៊ុករបស់ Tiger Beer ដោយចុច Tiger Beer | Facebook (សម្រាប់តែអាយុ 18 ឆ្នាំឡើងទៅប៉ុណ្ណោះ) ដើម្បីចូលរួមក្នុងដំណើរឆ្ពោះ ទៅកាន់អនាគតកាន់តែជឿជាក់ជាមួយ Tiger Beer។

អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរ ឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមាន ក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ក្នុងគោលបំណង ដើម្បីធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធល ដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារ ទៅដល់បុគ្គលិករហូតដល់ទៅជាង ៧០០នាក់ និងគាំទ្រការងារ ដោយប្រយោលចំនួនជាង ១២0,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។

ក្រោមការប្ដេជ្ញាចិត្ត ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹង ដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរ ល្បីល្បាញលំដាប់ពិភពលោក៕

Most Popular

To Top