Event

បងប្រុសនៅខេត្តតាកែវ ស្រែកហូរផ្អើលភូមិ ក្រោយឈ្នះ២ម៉ឺនដុល្លារ គ្រោងធ្វើផ្ទះថ្មី

តែប៉ុណ្ណេះមានលុយធ្វើផ្ទះថ្មីឲ្យស្អាតហើយ បងប្រុសម្នាក់រស់នៅខេត្តតាកែវ មានប្រេងសំណាងជាងគេ ពិសាស្រាបៀរ កម្ពុជាចំកំប៉ុងឈ្នះលុយធំ២ម៉ឺនដុល្លារ ជួយកែប្រែវាសនាអាចមានលុយធ្វើផ្ទះថ្មី រស់សុខស្រួលហ្នឹងគេហើយ។

បងប្រុសសំណាងជាងគេនេះមានឈ្មោះ អ៊ុំ អ៊ុន រស់នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានរបរជាកសិករ បានក្លាយជាអ្នកសំណាងជាងគេទី៦ហើយ ដែលឈ្នះលុយ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ ហេតុការណ៍មហាសំណាងនេះ បានកើតឡើងនៅយប់មួយកាលពីសប្តាហ៍មុន នៅពេលបងប្រុសមកពីធ្វើស្រែចំការ ហត់អស់កម្លាំងចង់ផឹកស្រាបៀរបន្ធូរអារម្មណ៍ ស្រាប់តែជួបលាភធំ។

គាត់និយាយថា៖ «ល្ងាចមកពីចំការហត់ក្លាសេស្រាបៀរ កម្ពុជាត្រជាក់ៗ១០កំប៉ុង ហូបជុំគ្នាជាមួយបងប្អូនគ្នា៤នាក់ ពេលខ្ញុំហូបដល់កំប៉ុងទី៤ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ។ យប់ហ្នឹងខ្ញុំសប្បាយខ្លាំង អរខ្លាំងស្រែកខ្លាំងៗពេញផ្ទះ ពេញភូមិ។​ ពេលបានលុយ២ម៉ឺនដុល្លារនេះ ខ្ញុំគ្រោងធ្វើផ្ទះបន្ថែម និងធ្វើឲ្យជីវភាពធូរធារថែមជាងនេះ»។​

បងប្រុសសំណាងជាងគេនេះបន្ថែមថា៖ «តាំងពីដើមទីមកនិយាយទៅតាំងពីខ្ញុំហូបស្រាមក ខ្ញុំហូបតែកម្ពុជាទាំងកំប៉ុងចាស់ទាំងកំប៉ុងថ្មី ខ្ញុំហូបតែកម្ពុជាទេ ដោយសារស្រាបៀរ កម្ពុជាមានរសជាតិឆ្ងាញ់ ណាមួយខ្ញុំចង់គាំទ្ររបស់ផលិតក្នុងស្រុកយើង ហេតុនេះបានជាខ្ញុំហូបតែកម្ពុជា»។​

គួរឲ្យត្រែកអរជំនួសបងប្រុសម្នាក់នេះណាស់ វាសនាប្តូរលឿនមួយរំពេចក្តីប្រាថ្នាធ្វើផ្ទះថ្មី ជិតក្លាយជាពិតហើយ!

Most Popular

To Top