កំលោះម្នាក់រស់នៅកៀនស្វាយ បានជួបលាភធំគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ ខណៈខ្លួនប្រាថ្នា យកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដើម្បីពង្រីករបររកស៊ី ឲ្យកាន់តែល្អជាងបច្ចុប្បន្ន និងចាត់ចែងខ្លះដើម្បីដណ្តឹងប្រពន្ធ។

កំលោះកំពូលសំណាងជាងគេនេះ មានឈ្មោះថា ផល្លី ផល់លាប មានមុខរបរលក់ការ៉េមកី រស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល បានទិញស្រាបៀរ កម្ពុជា ៦កំប៉ុងពិសាម្នាក់ឯង នៅពេលល្ងាចស្រាប់តែផ្ទុះបុង គាស់ត្រូវរង្វាន់ធំនៅកំប៉ុងទី១តែម្តង។
កំលោះរូបនេះជាបុគ្គលកំពូលសំណាងជាងគេទី៦ហើយ ដែលត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។
ភ័យផងអរផង កំលោះ ផល្លី ផល់លាប បានរត់ទៅប្រាប់ម្តាយ និងឳពុកភ្លាមៗ ហើយបានស្រែកអរផ្អើលអស់អ្នកភូមិក្រោយពីក្រុមការងារ របស់ក្រុមហ៊ុនចុះទៅផ្ទាល់ ដល់គេហដ្ឋាន។
កំលោះកំពូលសំណាងជាងគេនិយាយថា៖ « ខ្ញុំទិញស្រាបៀរ កម្ពុជា ៦កំប៉ុងហូបម្នាក់ឯង ម៉ោងប្រហែល ៥ជាងល្ងាចថ្ងៃសុក្រទើបតែគាស់ដល់កំប៉ុងទី១ ក៏ត្រូវរង្វាន់ធំតែម្តង។ ខ្ញុំអរខ្លាំងដល់ហើយ ក៏រត់ទៅប្រាប់ម៉ាក់ ហើយប្រាប់ប៉ា។ ខ្ញុំចង់យកលុយនេះទុកពង្រីករបរ ឲ្យធំជាងនេះ និងចាត់ចែងខ្លះទុកដណ្តឹងប្រពន្ធ»។
នេះបានថាមនុស្សមានសំណាងជាងគេមែន! នៅសុខៗលុយរត់ចូលឯង។ តើនរណាជាបុគ្គលសំណាងជាងគេ បន្ទាប់បើរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា មានរហូត៥រង្វាន់ ជារៀងរាល់ខែបែបនេះ?


