Event

ក្រុមហ៊ុន Smart Axiata និង អ្នករចនាកម្មវិធីនៅក្នុងស្រុក រួមគ្នាដើម្បីបង្កើតហ្គេមថ្មី សម្រាប់អបអរបុណ្យណូអែល និងចូលឆ្នាំសកល  

ភ្នំពេញ ថ្ងៃពុធ ទី២១  ធ្នូ ២០២២៖ ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ» សម្រាប់អតិថិជនរបស់ខ្លូន នៅលើកម្មវិធីទូរសព្ទដៃ ស្មាតណាស់ (SmartNas)។

ហ្គេមឌីជីថល SmartNas ចាប់កាដូ គឺជាសមិទ្ធិផលហ្គេមឌីជីថលថ្មីមួយរបស់ ក្រុមហ៊ុន Smart ដែលក៏ជាការផ្តល់ឱកាសថ្មីមួយដល់អ្នករចនាគំនូរឌីជីចល និងហ្គេមក្នុងស្រុក  ដើម្បីបង្កើនភាពរីករាយ​ក្នុងឱកាសពិធីបុណ្យណូអែល និងស្វាគមន៍ឆ្នាំ ២០២៣ តាមរយៈការរចនាតួអង្គ បែបបទនៃការលេង និងផ្ទាំងទស្សនីយភាពផ្សេងៗតាមបែបបទគំនូរឌីជីថល។ អតិថិជនដែលប្រើប្រាស់កម្មវិធី​ស្មាតណាស់​អាចលេងហ្គេមតាមរយៈ តំណនេះ

អតិថិជនបង់ប្រាក់ជាមុន (Prepaid Users) របស់ Smart Axiata អាចលេងហ្គេម «SmartNas ចាប់កាដូ» ក្នុងកម្មវិធីស្មាតណាស់ ហើយអ្នកលេងនឹងឈ្នះរង្វាន់ភ្លាមៗរៀងរាល់ពេលលេង។ អតិជន​​អាចមានសំណាងឈ្នះរង្វាន់ជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទស៊េរីទំនើបៗ ប័ណ្ណបញ្ចុះតម្លៃ​សម្រាប់​ការជាវទំនិញនៅ Smart Shop កញ្ចប់អ៊ីនធឺណែត Smart @Home និងរង្វាន់ផ្សេងៗ​ទៀត​សរុបច្រើនជាង​ ១ លានរង្វាន់។ 

អតិថិជន បង់ប្រាក់ជាមុនរបស់ ក្រុមហ៊ុន Smart អាចចូលរួមលេងហ្គេមមួយនេះ ក្នុងមួយថ្ងៃបានមួយដងដោយឥតគិតថ្លៃ ហើយអាចចូលរួមលេងបានជារៀងរាល់ថ្ងៃ ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៣។ រាល់ពេលដែលអតិថិជន ធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច ៥០០០ រៀល តាមរយៈឌីជីថល e-top up ក្នុងកម្មវិធី ស្មាតណាស់នឹងទទួលបាននូវឱកាសលេងបាន ៣ ដងទៀត ដោយឥតគិតថ្លៃ។  

អតិថិជនក៏អាចផ្ញើរង្វាន់ ឬកាដូ ដែលបានឈ្នះ ជាមួយពាក្យជូនពរទៅកាន់លេខទូរស័ព្ទ អតិថិជនបង់ប្រាក់ជាមុនរបស់ ក្រុមហ៊ុន Smart របស់មិត្តភក្តិ ឬ មនុស្សជាទីស្រលាញ់ ដែលមានសុពលភាពបានទៀតផង។

ជាពិសេស នៅដំណាច់ឆ្នាំ ២០២២ គឺនៅ ថ្ងៃទី ៣០ ធ្នូ ២០២២ នឹងមានការចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ៥ នាក់ ដែលនឹងទទួលបានទូរស័ព្ទដៃស្មាតហ្វូន iPhone 14 Plus  ម្នាក់មួយគ្រឿង។ អតិថិជនចូលលេងចាប់កាដូ និងផ្ញើកាដូបានកាន់តែច្រើន អតិថិជននឹងមានឱកាសឈ្នះកាន់តែច្រើន។

ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាជើងឯកឌីជីលនៅកម្ពុជា។ ហ្គេម SmartNas ចាប់កាដូ គឺជាការផ្តល់ជូនពិសេសសម្រាប់អតិថិជន Smart ក្នុងការផ្តល់សេវាកម្ម និងផលិតផលទៅតាមតម្រូវការ និងប្រកបដោយការកម្សាន្តសប្បាយទៅតាមរដូវកាលផងដែរ។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Smart នាំមកនូវហ្គេមកំសាន្តចំនួន៦ រួមមាន SmartNas លោតម៉ុងសាយ, Valentine’s by Smart, សង្រ្កាន្ត SmartNas,  ទៅភ្ជុំជាមួយ Smart, ដាល់អំបុកជាមួយ Smart និងចុងក្រោយគេ​គឺ SmartNas ចាប់កាដូ។

សម្រាប់ពត៌មានបន្ថែមពីការផ្តល់ជូនពិសេសមួយនេះ អាចចូលទៅក្នុងគេហទំព័រ https://www.smart.com.kh/get-smart/promotions/smartnas-chab-kado/

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័ត ឈាន មុន គេ ក្នុង ព្រះរាជា ណាចក្រ កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាន និង កំពុង បម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិត ក្រោម ស្លាក សញ្ញា “Smart” ។ Smart Axiata គឺជា ក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា  “Axiata Group Berhad” ដែល ជា ក្រុមហ៊ុន ផ្ដល់ សេវា ទូរគមនាគមន៍ ធំ ជាង គេ បង្អស់ មួយ ក្នុង ទ្វីប អាស៊ី។

ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័ត ដែល មាន ភាព ឈាន មុខគេ បង្អស់ ផ្នែក សេវា បច្ចេកវិទ្យា ទំនើប ទាន់ សម័យ ក្នុង ព្រះរាជា ណាច ក្រ ក ម្ពុ ជា ។ ក្រុមហ៊ុន Smart គឺជា ប្រតិបត្ដិករ ដំបូង បង្អស់ ដែល បាន ដាក់ ឱ្យ ដំណើរការ សេវា បច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុង ឆ្នាំ ២០១៤ បច្ចេក វិទ្យា 4G+ ក្នុង ឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជា មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ ពាក់ កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីប ង្ហាញ សាក ល្បង បច្ចេកវិទ្យា ជំនាន់ ទី៥ “5G” ដំបូង គេ បង្អស់ នៅ កម្ពុជា ដោយ បង្ហាញពី ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន ផ្ដល់ នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏ សម្បូរ បែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅ ប្រទេស (Roaming) ដែល អាចប្រើ បាន ច្រើន ជាង ១៩០ប្រទេស។  Smart បាន និង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុង តំបន់ ប្រជាសាស្ត្រ ច្រើន ជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយ នៅ ទូរ ទាំង ព្រះរាជា ណាចក្រ កម្ពុជា ។

ក្រុមហ៊ុន ក៏ កំពុង បម្លែង ខ្លួន យ៉ាង សកម្ម ទៅ ជា ប្រតិបត្តិករ បែប ឌីជីថល តាម រយៈ ការ ផ្ដល់ នូវ សេវាកម្ម និង កម្មវិធី កម្សាន្ត លក្ខណៈ ស៊ីវិល័យ ប្រកប ដោយ ភាព ច្នៃប្រឌិត ជា ច្រើន។ នេះរួម បញ្ចូល ភាពជា ដៃគូជា មួយ ភាគី អន្តរជាតិ នានា ដូច ជា៖ ក្រុម ហ៊ុន Universal Music ក្រុម ហ៊ុន Apple និង ក្រុម ហ៊ុន Facebook ក៏ដូច ជា សេវាកម្ម ឌីជីថល នានា រួម មាន៖ សេវា ធានារ៉ាប់រង ជីវិត ឆ្លា តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មាន ចក្ខុ វិស័យ ក្លាយ ជា ក្រុមហ៊ុន លេខ១ និង ជា ក្រុមហ៊ុន បច្ចេក វិទ្យា ទូរគម នាគមន៍ ដែល ទទួល បាន កី្ដ ស្រលាញ់ ពេញ ចិត្ត បំផុត នៅព្រះ រាជា ណា ចក្រ កម្ពុជានៅ ត្រឹម ឆ្នាំ ២០២២ តាម រយៈ កម្មវិធី ទំនួល ខុស ត្រូវ ខ្ពស់ លើ កិច្ចការងារ សង្គម និង កម្មវិ ធីនិរន្តរភាព នានា សម្រាប់ កំណើន សេដ្ឋកិច្ច និង សង្គម ជាតិ។

ក្រុមហ៊ុន Smart មាន បុគ្គលិក និយោជិត សរុប ប្រមាណ ជាង ១.០០០ (មួយ ពាន់) នាក់ ក្នុង នោះ រួម បញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស ដែល កំពុង ខិត ខំ ប្រឹង ប្រែង ឆ្ពោះ ទៅ សម្រេច បេសកកម្មរួម គ្នា ក្នុង ការផ្សារ ភ្ជាប់ និង ធ្វើ ឱ្យ ជីវិត កាន់ តែ ប្រសើរ ឡើង។ Smart ជីវិត រស់ រវើក!

Most Popular

To Top