Event

ក្រុមហ៊ុន Smart Axia និងរោងភាពយន្ត Legend Cinema ពង្រីកភាពជាដៃគូទៅកាន់ សាខារោងភាពយន្តថ្មីទាំង៦

ភ្នំពេញ ថ្ងៃសៅរ៍ ទី២៤ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន (Legend Cinema) ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បាន​ធ្វើ​ការពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នា​រហូត​ដល់​ទៅ​3ឆ្នាំ​បន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង ៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។

​ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅក្នុងរាជធានីភ្នំពេញ។   កិច្ចព្រមព្រៀងភាពជា​ដៃគូជាថ្មីនេះ គឺ​សម្រាប់​គ្រប់​សាខាទាំង12​របស់​រោងភាពយន្ត លេជេន និង​លេជេនព្រីមៀម ដែល​រួម​បញ្ចូល​សាខា​ថ្មី​ទាំង​ ៦ របស់​រោងភាពយន្តលេជេន មានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខា​ណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀម សាខាសែនសុខ (Premium Sen Sok)។

កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាង​រោងភាពយន្ត លេជេន និង ក្រុមហ៊ុន​ ស្មាត នេះ​បាន​ប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ធ្នូ ​ដោយ​មាន​ការចូល​រួម​ពីសំណាក់ថ្នាក់ដឹកនាំរប​ស់​រោងភាពយន្ត​ លេជេន និង​ក្រុមហ៊ុនSmart Axiata និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានការ​សម្ដែង​ពី​តារា​ចម្រៀង​ដ៏ល្បីគឺ​ លោក សូលី ផេង ផងដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយអំពីការចុះកិច្ចព្រមព្រៀងមួយនេះ។

«ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែស្វែងរកឱកាស និងដៃគូថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវភាពច្នៃប្រឌិត សម្រាប់ជិវិតរស់នៅរបស់ពួកគាត់។ យើងពិតជាជឿជាក់ថា   ការពង្រីកភាពជាដៃគូមួយនេះ នេះផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនវ័យក្មេងរបស់យើង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តទស្សនាភាពយន្ត តាមរយៈការនាំមកជូននូវបទពិសោធន៍ប្រកបដោយគុណភាព ទៅតាមស្តង់ដារអន្តរជាតិ។»

លោក តែ សុង អគ្គនាយក  នៃរោងភាពយន្ត លេជេន  ក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់គុណភាពការរស់នៅដោយទាន់សម័យ តាមរយៈបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយស្តង់ដារអន្តរជាតិ

«រោងភាពយន្ត លេជេន (Legend Cinema) មានសេចក្តីសោមនស្សរីករាយ ដែលបានមានឱកាសក្នុងភាពជាដៃគូសហការយូរអង្វែង ជាមួយក្រុមហ៊ុន Smart Axiata។​ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះ​គឺជាចំណែកមួយនៃការចាប់ផ្តើមជាថ្មីម្តងទៀត ក្នុងការយកចិត្តទុកដាក់ ដល់អតិថិជន និងចាប់ផ្តើមផ្តោតលើ ការផ្គត់ផ្គង់ផលិតផលល្អ និងសេវាកម្មអោយកាន់តែប្រសើរឡើងជាមួយនឹងការចាប់រង្វាន់ ការប្រូម៉ូសិន ផ្សេងៗ។»

លោកក៏បានបន្ថែមទៀតថា «Smart គឺជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើការរស់នៅតាមឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិត ភាពបង្កើតថ្មី និងបទពិសោធន៍កម្សាន្តនានាដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យជំនាន់ថ្មី។ ក្រុមហ៊ុន Smart Axiata គឺ ជា ដៃគូដ៏ពិតប្រាកដមួយ ដែលយើងតែងតែមានការរំភើប ដែលបាននិងកំពុងបន្តធ្វើការសហការជាមួយ ដើម្បីនាំមកជូន និងចែករំលែកក្តីសុបិន និងការកម្សាន្តដ៏ល្អបំផុតលើពិភពលោកជាមួយគ្នា។»

ការពង្រឹងកិច្ចសហការមួយនេះ ក៏នាំមកនូវការផ្តល់ជូនពិសេសៗសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរផងដែរ។ អតិថិជន SmartVIP នៅតែអាចបន្តទទួលបានការបញ្ចុះតម្លៃ ១០%-១៥% រាល់ការជាវសំបុត្រកុនkេសជ្ជៈ និងអាហារសម្រន់ នៅគ្រប់រោងភាពយន្តលេជេនទាំង ១២ សាខា។

លើសពីនេះទៅទៀត នៅថ្ងៃទី ២៣ ធ្នូ នឹងមានការបញ្ចុះតម្លៃលើ​សំបុត្រ​កុន​ ៥0% សម្រាប់​អតិថិជន​Smart VIP នៅគ្រប់ Smart Hall សម្រាប់សាខាយន្តលេជេនថ្មីទាំង៦សាខាគឺ សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខា​ណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ធ្នូ អតិថិជននិងទទួលបានការបញ្ចុះតម្លៃលើសំបុត្រកុន ៥០% សម្រាប់​អតិថិជន​Smart VIP នៅគ្រប់ Smart Hall ចាប់ពី​ថ្ងៃទី២៤ ដល់ ៣០ធ្នូ នៅគ្រប់​សាខារោងភាពយន្ត លេជេន ទាំង​ ១២ ផងដែរ។

 កិច្ចសហការរវាង Smart Axiata និងរោងភាពយន្ត Legend គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលឈានមុខគេនៅកម្ពុជាទាំងពីរ ក្នុងការលើកស្ទួយ និងគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការពង្រឹងគុណភាពបទពិសោធន៍ទស្សនាភាពយន្តសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពទាន់សម័យផងដែរ។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាន និង កំពុង បម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិត ក្រោម ស្លាក សញ្ញា “Smart” ។ Smart Axiata គឺជា ក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា  “Axiata Group Berhad” ដែល ជា ក្រុមហ៊ុន ផ្ដល់ សេវា ទូរគមនាគមន៍ ធំ ជាង គេ បង្អស់ មួយ ក្នុង ទ្វីប អាស៊ី។

ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័ត ដែល មាន ភាព ឈាន មុខគេ បង្អស់ ផ្នែក សេវា បច្ចេកវិទ្យា ទំនើប ទាន់ សម័យ ក្នុង ព្រះរាជា ណាច ក្រ ក ម្ពុ ជា ។ ក្រុមហ៊ុន Smart គឺជា ប្រតិបត្ដិករ ដំបូង បង្អស់ ដែល បាន ដាក់ ឱ្យ ដំណើរការ សេវា បច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុង ឆ្នាំ ២០១៤ បច្ចេក វិទ្យា 4G+ ក្នុង ឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជា មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ ពាក់ កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីប ង្ហាញ សាក ល្បង បច្ចេកវិទ្យា ជំនាន់ ទី៥ “5G” ដំបូង គេ បង្អស់ នៅ កម្ពុជា ដោយ បង្ហាញពី ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន ផ្ដល់ នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏ សម្បូរ បែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅ ប្រទេស (Roaming) ដែល អាចប្រើ បាន ច្រើន ជាង ១៩០ប្រទេស។  Smart បាន និង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុង តំបន់ ប្រជាសាស្ត្រ ច្រើន ជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយ នៅ ទូរ ទាំង ព្រះរាជា ណាចក្រ កម្ពុជា ។

ក្រុមហ៊ុន ក៏ កំពុង បម្លែង ខ្លួន យ៉ាង សកម្ម ទៅ ជា ប្រតិបត្តិករ បែប ឌីជីថល តាម រយៈ ការ ផ្ដល់ នូវ សេវាកម្ម និង កម្មវិធី កម្សាន្ត លក្ខណៈ ស៊ីវិល័យ ប្រកប ដោយ ភាព ច្នៃប្រឌិត ជា ច្រើន។ នេះរួម បញ្ចូល ភាពជា ដៃគូជា មួយ ភាគី អន្តរជាតិ នានា ដូច ជា៖ ក្រុម ហ៊ុន Universal Music ក្រុម ហ៊ុន Apple និង ក្រុម ហ៊ុន Facebook ក៏ដូច ជា សេវាកម្ម ឌីជីថល នានា រួម មាន៖ សេវា ធានារ៉ាប់រង ជីវិត ឆ្លា តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មាន ចក្ខុ វិស័យ ក្លាយ ជា ក្រុមហ៊ុន លេខ១ និង ជា ក្រុមហ៊ុន បច្ចេក វិទ្យា ទូរគម នាគមន៍ ដែល ទទួល បាន កី្ដ ស្រលាញ់ ពេញ ចិត្ត បំផុត នៅព្រះ រាជា ណា ចក្រ កម្ពុជានៅ ត្រឹម ឆ្នាំ ២០២២ តាម រយៈ កម្មវិធី ទំនួល ខុស ត្រូវ ខ្ពស់ លើ កិច្ចការងារ សង្គម និង កម្មវិ ធីនិរន្តរភាព នានា សម្រាប់ កំណើន សេដ្ឋកិច្ច និង សង្គម ជាតិ។

ក្រុមហ៊ុន Smart មាន បុគ្គលិក និយោជិត សរុប ប្រមាណ ជាង ១.០០០ (មួយ ពាន់) នាក់ ក្នុង នោះ រួម បញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស ដែល កំពុង ខិត ខំ ប្រឹង ប្រែង ឆ្ពោះ ទៅ សម្រេច បេសកកម្មរួម គ្នា ក្នុង ការផ្សារ ភ្ជាប់ និង ធ្វើ ឱ្យ ជីវិត កាន់ តែ ប្រសើរ ឡើង។ Smart ជីវិត រស់ រវើក!  

Most Popular

To Top