Event

ក្រុមហ៊ុន Metfone ទទួលបានពានរង្វាន់ “អ្នកផ្តល់សេវាអ៊ីនធឺណិត ល្អបំផុតនៅកម្ពុជា ២០២២​”

ថ្មីៗនេះក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ត្រូវបានផ្តល់កិត្តិយសដោយ Global Business Outlook (GBO) ដែលជាទស្សនាវដ្តីធុរកិច្ចអន្តរជាតិ ដ៏មានកិត្យានុភាពដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស នូវពានរង្វាន់ “អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ២០២២”។

សូមជម្រាបថា ពានរង្វាន់ “អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅកម្ពុជា ឆ្នាំ ២០២២” ត្រូវបានវាយតម្លៃដោយឯករាជ្យ ដោយអ្នកជំនាញឈានមុខ និងអ្នកស្រាវជ្រាវនៃទស្សនាវដ្តី GBO។ លក្ខណៈវិនិច្ឆ័យវាយតម្លៃរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបណ្តាញ គុណភាព គោលនយោបាយលក់ និងការថែទាំអតិថិជន។​

នេះជាលើកទីមួយហើយដែល មិត្តហ្វូនត្រូវបានផ្តល់កិត្តិយស និងវាយតម្លៃខ្ពស់ពី GBO ដោយផ្អែកលើសេវាកម្មអ៊ីនធឺណិត FTTH ដែលមានគុណភាពខ្ពស់ សេវាថែទាំអតិថិជន និងគោលការណ៍អនុគ្រោះដ៏ល្អ សម្រាប់អត្ថប្រយោជន៍អតិថិជន ដែលក្រុមហ៊ុនមិត្តហ្វូនបានផ្តល់។ ពានរង្វាន់នេះបានទទួលស្គាល់ ពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់មិត្តហ្វូន ក្នុងការរក្សានិន្នាការទីផ្សារ ការផ្តល់សេវាអ៊ិនធឺណិត FTTH ដ៏ទូលំទូលាយ និងសមត្ថភាពក្នុងការច្នៃប្រឌិត។

ពានរង្វាន់មួយនេះគឺជា សក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់មិត្តហ្វូន ក្នុងការលើកកម្ពស់តម្លៃស្នូល នៃអាជីវកម្មរបស់ខ្លួន ដែលតែងតែប្តេជ្ញាចិត្តក្នុងការវិនិយោគ លើសកម្មភាពអាជីវកម្ម ដោយនាំមកនូវសេវាកម្មសមរម្យ វិជ្ជាជីវៈ និងល្អបំផុតដល់អតិថិជន។ ជាមួយគ្នានេះ មិត្តហ្វូនក៏បានពង្រឹង និងអះអាងជាថ្មីម្តងទៀតនូវជំហរ ត្រួសត្រាយផ្លូវរបស់ខ្លួនក្នុង វិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ជាពិសេសក្នុងវិស័យអ៊ីនធឺណិត FTTH នៅកម្ពុជា។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធឺណិតកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងនិងប្រតិបត្តិការផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហគ្រាស។ ការអភិវឌ្ឍន៍អ៊ីនធឺណិត បានផ្លាស់ប្តូរគំរូនិងរបៀប ដែលអាជីវកម្មដំណើរការ។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់សកម្មភាពផ្លាស់ប្តូរឌីជីថល ក្នុងយុគសម័យបច្ចេកវិទ្យា ៤.០។ នៅកម្ពុជាបច្ចុប្បន្ន មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលធំជាងគេ ហើយសេវាមិត្តហ្វូនអ៊ីនធឺណិត FTTH កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន កាន់តែខ្លាំងឡើងនៅទូទាំងប្រទេស។

ជាមួយនឹងគោលដៅ នៃការវិនិយោគយ៉ាងខ្លាំង លើបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើឲ្យ ដំណើរការសេវាកម្មកាន់តែល្អ និងធ្វើអោយប្រសើរឡើងនូវភាពត្រឹមត្រូវ បង្កើនល្បឿននៃសេវាកម្ម និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ សេវាកម្មថ្មីៗជាច្រើន ដើម្បីតាមទាន់និន្នាការទីផ្សារ។

មិត្តហ្វូន គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ត្រួសត្រាយផ្លូវដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយផ្តល់នូវបទពិសោធន៍ កាន់តែប្រសើរ និងបង្កើនការពេញចិត្តរបស់អតិថិជន ៕

Most Popular

To Top