ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣៖ លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏ល្បីរន្ទឺបានចូលរួមជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងនាមជាទូតសុឆន្ទៈដើម្បីផ្តល់ជូនភាពស្រស់ស្រាយដល់អ្នកគាំទ្រតន្ត្រីរបស់លោកតាមរយៈ ភេសជ្ជៈ កូកា-កូឡាដើម្បីផ្តល់ភាពរីករាយពិតៗ។
ក្នុងភាពជាដៃគូតាមរយៈផលិតកម្មបារមី រវាង កូកា-កូឡា ដែលជាភេសជ្ជៈលំដាប់ពិភពលោក និងតារាចម្រៀងដែលមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះ បានប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែមករា នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ។
លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកូកា-កូឡា ប្រចាំប្រទេសកម្ពុជា និងវៀតណាម បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះមានគោលបំណងនាំយកបទពិសោធតន្ត្រី និងភាពស្រស់ស្រាយថ្មីមួយកម្រិតទៀត ជូនដល់អ្នកគាំទ្ររបស់វណ្ណដា និងអ្នកគាំទ្រកូកា-កូឡានៅព្រះរាជាណាចក្រកម្ពុជា។ ដូចដែលអ្នកដឹងហើយថា តន្ត្រីជួយលើកកម្ពស់ស្មារតី ជួយលើកទឹកចិត្ត និងជួយបង្កើតការផ្សាភ្ជាប់ទំនាក់ទំនងរបស់អ្នក និងអ្នកជុំវិញខ្លួន ដូចទៅនឹងអ្វីដែល កូកា-កូឡា ផ្ដល់ជូន ផងដែរ»។
វណ្ណដា បានផ្លាស់ប្តូរតន្ត្រីខ្មែរជាមួយនឹងស្តាយ៍ប្រចាំរបស់លោកគឺចង្វាក់ 808-laden ដែលពោរពេញទៅដោយឃ្លាឃ្លោងចម្រៀងជាភាសាខ្មែរ និងអង់គ្លេសដ៏ទាក់ទាញ រួមទាំងមនោសញ្ចេតនារបស់លោកក្នុងបទចម្រៀង និងសមត្ថភាពដែលអាចឱ្យអ្នកគាំទ្រស្រែកច្រៀងបទចម្រៀងរបស់លោកនៅតាមទីកន្លែងនានា មិនថានៅទីផ្សារ ផាប់ ក្លឹបរាត្រី ឬលើតុកតុកកង់បីនោះទេ។
ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា តាមរយៈផលិតកម្មបារមី នឹងផលិតមាតិកាឌីជីថលខ្លីៗ ដែលនឹងចេញផ្សាយនៅលើបណ្តាញសង្គមរបស់លោក រួមទាំងទំព័រហ្វេសប៊ុកផ្លូវការ VannDa – វណ្ណដា និងឆាណែល Youtube ដើម្បីបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្រតន្ត្រីរបស់លោក និងក៏ដូចជាបង្កើតភាពរីករាយពិតៗជាមួយភេសជ្ជៈ កូកា-កូឡា ជូនដល់អ្នកគាំទ្រកូកា-កូឡាផងដែរ។ បន្ថែមពីនេះ ក៏នឹងមានកម្មវិធីជួបជាមួយអតិថិជន កូកា-កូឡា ផងដែរ ដែលនឹងផ្តល់ឱកាសដល់អ្នកគាំទ្ររបស់លោក វណ្ណដា បានជួបជាមួយរូបលោកផ្ទាល់។
កញ្ញា Laura MAM អគ្គនាយកក្រុមហ៊ុនផលិតកម្មបារមី បានប្រសាសន៍ថា៖ «តាងនាមឱ្យផលិតកម្មបារាមី យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានជ្រើសរើស វណ្ណដា ឱ្យធ្វើជាទូតសុឆន្ទៈរបស់ខ្លួន។ ឆ្នាំ២០២៣ នឹងជាឆ្នាំដ៏រំភើបមួយសម្រាប់អ្នកគាំទ្រ អ្នកចូលចិត្តតន្រ្តីហ៊ីបហប អ្នកគាំទ្រវណ្ណដា ក៏ដូចជាអ្នកគាំទ្រភេសជ្ជៈ កូកា-កូឡា ផងដែរ។ យើងពិតជារំភើបរីករាយជាខ្លាំង ក្នុងការនាំយកបទពិសោធតន្ត្រីដ៏ល្អបំផុត និងភាពរីករាយពិតៗមកជូនអ្នកគាំទ្រគ្រប់ៗគ្នា»។
ដើម្បីស្វែងយល់បន្ថែមអំពីភាពជាដៃគូនេះ និងមាតិកាដែលនឹងមកដល់ឆាប់ៗ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ VannDa តាមរយៈ VannDa – វណ្ណដា ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន កូកា-កូឡា តាមរយៈ CocaColaKH៕










អំពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា៖
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាដៃគូផលិតភេសជ្ជៈរបស់ ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជា និងជាតំណាងចែកចាយផលិតផលតែមួយគត់សម្រាប់ក្រុមហ៊ុន Monster Energy។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ 850កន្លែង និងការងារប្រយោលប្រមាណជាង 8000កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា ក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Coca-Coca Light, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai, Predator និង Aquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ1993មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង facebook.com/CambodiaBeverageCompanyLtd
ទំនាក់ទំនង៖ Media: Sambath Munyvorleak | smunyvorleak@coca-cola.com.kh
