ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាពលរដ្ឋ នៅក្រុងកោះរ៉ុង មានជំងឺ ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នកជំងឺ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ស្រ្តីខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕








