ភ្នំពេញទី 21 ខែ កុម្ភៈ ឆ្នាំ 2023 ៖ ទីបំផុត ខុនដូ អាគារថ្មី Tower F ដែលបានសាងសង់រួចជាស្រេច ចុងក្រោយគេបង្អស់ក្នុងចំណោម អាគារទាំង ៦ ត្រូវបាន ប្រកាសបើកលក់សារជាថ្មី ក្រោយពេលផ្អាកការលក់មួយរយៈ ដើម្បីសម្រេចផែនការមួយចំនួនរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development)។

លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “យើងនឹងបើកដំណើរការលក់អាគារខុនដូថ្មី Tower F របស់យើង ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ កុម្ភៈ នេះតទៅ ក្នុងតម្លៃពិសេសបំផុត និង ការបង់រំលស់ងាយៗដោយគ្មានការប្រាក់រយៈពេលយូរ សម្រាប់អតិថិជន ដែលមានក្តីស្រម៉ៃរស់នៅបែបទំនើបស៊ីវីល័យ ទាន់សម័យ និង ឯករាជ្យ ក្នុងបរិវេណឯកជនភាពរបស់ខ្លួន នៅក្នុងខុនដូ ដែលមានគ្រប់សព្វបែបយ៉ាងដែលគាត់ត្រូវការ។”



លោកបន្តទៀតថា “ជាមួយអាគារថ្មីនេះ អតិថិជនអាចរំលស់ត្រឹម ៣៥០ដុល្លារ/ខែ តែប៉ុណ្ណោះ រហូតដល់គ្រប់ចំនួន ១០% នៃតម្លៃយូនីតណាមួយ ដែលគាត់ពេញចិត្ត នោះក្រុមហ៊ុននឹងអនុញ្ញាតអោយគាត់ចូលរស់នៅបានភ្លាមៗតែម្តង ឬគាត់អាចបង់ប្រាក់ចាប់ផ្តើមត្រឹម ១០% នៅលើកដំបូង ក៏គាត់ត្រូវបានអនុញ្ញាតអោយចូលរស់នៅបានដូចគ្នា ហើយចំនួនទឹកប្រាក់ដែលនៅសល់ គឺអាចចរចារបង់រំលស់បន្ត នៅចំនួនណាមួយដែលងាយស្រួលសម្រាប់គាត់ ដោយមានការយល់ព្រមពីក្រុមហ៊ុន។”


លោកបញ្ជាក់ផងដែរថា ការផ្តល់ជូននូវការបង់រំលស់កាន់តែងាយស្រួលដូច្នេះ គឺក្នុងបំណងជួយសម្រេចក្តីស្រម៉ៃ យុវវ័យប្រុសស្រីជាច្រើន ដែលមានក្តីស្រម៉ៃចង់រស់នៅក្នុងផ្ទះឬលំនៅស្ថានកណ្តាលក្រុងភ្នំពេញ ដែលជាកម្មសិទ្ធផ្ទាល់ខ្លួន ម្ចាស់ការ និង ឯករាជ្យពីអាណាព្យាបាល ខណៈដែលពួកគេក៏អាចរីករាយជាមួយភាពសំបូរបែបផ្សេងទៀតដូចជា កន្លែងហាត់ប្រាណ ស្ទីម សាវណា អាងហែលទឹក រចនាបថបែបឆ្នេរសមុទ្រ សួនច្បារបៃតង និង ផ្កាចំម្រុះពណ៌ បរិវេណកម្មវិធីផ្សេងៗ បរិយាកាសស្ងប់ស្ងាត់ មួយជំហ៊ានដល់ ផ្សារទំនើប ចំណតរថយន្តធំទូលាយ និង សន្តិសុខសុវត្តិភាព ២៤ម៉ោង និង សេវាកម្មផ្សេងៗជាច្រើនទៀត។




លោកក៏សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ជាមួយអាគារខុនដូថ្មីនេះ ចូលរួមទស្សនកិច្ច យូនីតខុនដូ ក៏ដូចជាបរិយាកាសនៃការរស់នៅជាក់ស្តែង ក្នុងបរិវេណខុនដូ អ័រគីដេតាមពេលវេលាខាងលើផងដែរ។
សាកសួរព័ត៌មាន ជាមួយក្រុមការងារអ័រគីដេតាមរយៈ៖
ទីតាំងគម្រោង៖ bit.ly/OrkideTheCondominium
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram
ហ្វេសបុក ៖ m.me/orkidedevelopment
098 73 3333
