ភ្នំពេញ៖ បន្ទាប់ពីការរង់ចាំមួយរយៈពេលកន្លងមក ទីបំផុតការវិនិយោគមួយនេះ បានចេញជារូបរាង តាមផែនការបានកំណត់ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន Orkide Development នូវក្លឹបហាត់ប្រាណ ស្ទីម សាវណា ដ៏ទំនើបស្តង់ដាមិនធ្លាប់មានក្នុងតំបន់នេះ សម្រាប់អតិថិជនរបស់ខ្លួនដែលរស់នៅក្នុង គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ និងគម្រោង ដឹហ្គ្រែន ដែលនៅផ្លូវ ២០០៤ និង ប្រជាជនរស់នៅជុំវិញតំបន់នេះ។
![](https://dap-news.com/wp-content/uploads/2023/03/01-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2023/03/02-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/03-1024x682.jpg)
លោក គ្រួច សុភត្ត្រា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន Orkide Development បានមានប្រសាសន៍ថា “នេះជាសមិទ្ធផលមួយទៀត ដែលក្រុមហ៊ុន បានចំណាយពេល និង ការវិនិយោគទុនដ៏លើសលប់ ដើម្បីបំពេញនូវតម្រូវការសំខាន់ លើសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត របស់អតិថិជនដែលបានជ្រើសរើស លំនៅដ្ឋានប្រណិតរបស់ពួកគេក្នុងគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ និងគម្រោង ដឹហ្គ្រែន ដូចអ្វីដែលយើងបានសន្យាតាំងពី ពេលចាប់ផ្តើមនៃគម្រោងនេះម្លេះ ដូច្នេះសង្ឃឹមថា លោក លោកស្រី ដែលកំពុងរស់នៅក្នុងគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ និង អ័រគីដេ ដឹហ្រ្គែន នឹងចំណាយពេលថែរក្សាសុខភាពផ្លូវកាយ និង សប្បាយផ្លូវអារម្មណ៍ក្នុងក្លឹបហាត់ប្រាណ ស្ទីម សាវណា ដ៏ថ្មីស្រឡាងមួយនេះ។”
![](https://dap-news.com/wp-content/uploads/2023/03/04-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/05-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/06-1024x682.jpg)
លោកបន្តទៀតថា ក្លឹបហាត់ប្រាណ ស្ទីម សាវណា ទំនើបបែបនេះគឺមាននៅគ្រប់គម្រោងរបស់ អ័រគីដេ ទាំងអស់ បើតាមផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដូច្នេះលោក លោកស្រី ដែលជាអតិថិជន អ័រគីដេ គួរតែមិនមានការព្រួយបារម្ភអំពី សេវាក្លឹបហាត់ប្រាណ ស្ទីមសាវណា នោះឡើយ ពេលដែលសម្រេចចិត្ត ជ្រើសរើសលំនៅដ្ឋាន ក្នុងគម្រោងរបស់យើងដែលរួមមានដូចជា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង អ័រគីដេ ដឹបូតានិចស៊ីធី ផ្លូវជាតិ ៦A និង ខុនដូ អ័រគីដេ ជាដើម។
![](https://dap-news.com/wp-content/uploads/2023/03/07-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/08-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/09-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/10-1024x682.jpg)
ជាចុងក្រោយ លោក សូមលើកទឹកចិត្ត ដល់លោក លោកស្រី អតិថិជនដែលកំពុងរស់នៅក្នុងគម្រោង អ័រគីដេ ទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់គ្នា ចូលរួមហាត់ប្រាណដើម្បីសុខភាពនឹង ជៀសឆ្ងាយពីជម្ងឺផ្សេងៗ។
![](https://dap-news.com/wp-content/uploads/2023/03/11-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/12-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/13-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/14-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)