Event

កន្លែងដែលយើងជួបជុំ ញ៉ាំស្រាបៀរដោយភាពរីករាយ៖ ហាងស្រាច្នៃប្រឌិតថ្មី ហាង 11° នឹងចាប់បើកនៅខែមេសា ឆ្នាំ 2023​ នេះហើយ

ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2023៖ ស្របៀរពិសេសកំពុងផលិត​នៅ​ អាគារ Vattanac Capital Lifestyle Park: ហាង 11° ដែលជាភោជនីយដ្ឋានបែបសហសម័យ និងកន្លែងផលិតស្រាបៀរខ្នាតតូច ចាប់ផ្ដើមបើកដំណើរការហើយ ជាមួយនឹងស្រាបៀរ Craft​ Beer ដំបូងបំផុតរបស់ខ្លួន ដែលត្រៀមរួចជាស្រេចដើម្បីបម្រើអតិថិជន ចាប់ពីថ្ងៃទី01 ខែឧសភា ឆ្នាំ 2023 នេះតទៅ។ ស្រាបៀរ Craft Beer​ នេះនឹងមានផ្ដល់ជូនកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ​ ហើយនឹងត្រូវបានបម្រើជូនរួមជាមួយការផ្តល់ជូនពិសេសចំនួន 3 របស់ Vattanac Brewery ព្រមទាំងមុខម្ហូប និងអាហារសម្រន់បែប gastropub ផងដែរ។ ជាងនេះទៅទៀត ជាមួយនឹងរចនាបទក្នុងហាងប្រកបដោយផាសុកភាព និងធំទូលាយ អេក្រង់ទូរទស្សន៍ជាច្រើន រួមទាំងឆាកផងដែរនោះ​ ហាង 11° ត្រូវបានចាត់ទុកជាកន្លែងដ៏សក្ដិសមមួយសម្រាប់ពិសារ​​​ អាហារថ្ងៃត្រង់ ភេសជ្ជៈក្រោយម៉ោងធ្វើការ ទស្សនាកម្សាន្តព្រឹត្តិការណ៍កីឡា និងតន្ត្រីបន្តផ្ទាល់ផងដែរ។ ទីនេះគឺជាហាងលក់ទំនិញ និងកន្លែងកម្សាន្តដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបន្តិចទៀតនេះក៏នឹងមានវត្តមានសមាជិកថ្មីៗបន្ថែមទៀត ដូចជាភោជនីយដ្ឋាន Omakase លំដាប់ជាន់ខ្ពស់ និងហាងសាច់អាំង BBQ បែបកូរ៉េទំនើប។

11° Brewpub គឺជាឈ្មោះដែលយកចេញពីសីតុណ្ហភាពល្អបំផុតសម្រាប់ដំណើរការផលិតស្រាបៀរគឺ ដប់មួយអង្សាសេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភ្នំពេញមានទីតាំងដែលស្ថិតនៅរយៈទទឹងទី11o ខាងជើងខ្សែអេក្វាទ័រ ដែលសក្ដិសមបំផុត ហើយក៏ជាទីក្រុងដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងឋានៈសង្គមនិយមចូលចិត្តពិសាស្រាបៀរ។ ចំណុចនេះក៏ជាប់ពាក់ព័ន្ធផងដែរ ដោយសារតែ ហាង11° មានបច្ចេកទេសបិតស្រាប្រចាំហាងរបស់ខ្លួនពោរពេញទៅដោយការច្នៃប្រឌិត ដោយផលិ​តនៅទីកន្លែងតូចដែលខាងមុខគឺជាកញ្ចក់  ដែលភ្ញៀវអាចទស្សនាអំពីការផលិតភេសជ្ជៈរបស់ពួកគាត់​ ចាប់ពីផ្កាហប់រហូតដល់ពេលបង្ហូរចូលក្នុងកែវតែម្ដង។

លោក Master Brewer Clement Gan កើតនៅប្រទេសសិង្ហបុរី នេះជាលើកដំបូងដែលលោកបានធ្វើឱ្យមានការកោតសរសើរចំពោះសិល្បៈនៃការផលិតអាហារផ្អាប់ ក្នុងនាមជាបញ្ញវន្តនៃសាកលវិទ្យាល័យជាតិនៅប្រទេសកូរ៉េខាងត្បូងដែលចាប់អារម្មណ៍ចំពោះដំណើរការធ្វើគីមឈី។ ស្រាបៀរក៏ត្រូវបានផលិតឡើងតាមរបៀបស្រដៀងគ្នាដែរ ហើយលោក Clement បានចាប់អារម្មណ៍ភ្លាមៗតែម្តង ចំពោះការអនុវត្តន៍វិទ្យាសាស្ត្រអាហារ ការច្នៃប្រឌិត និងអាហាសិល្បៈនេះ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅរោងចក្រផលិតស្រាបៀរដំបូង នៅ Galmegi Brewing ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង មុនពេលផ្លាស់ទៅ Brewerkz ដែលជារោងចក្រផលិ​តស្រាបៀរ​ខ្នាតតូចដែលដំណើរការបានយូរបំផុតនៅប្រទេសសិង្ហបុរី។

នៅក្នុងទីក្រុងភ្នំពេញ លោក Clement និងក្រុមការងារនៅ ហាង 11° មានគោលបំណងបង្កើតកន្លែងដ៏ពិសេសមួយ ដោយរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិត និងរចនាបទប្លែកៗដែលផ្ដល់នូវផាសុកភាព និងបដិសណ្ឋារកិច្ចបែបជំនាន់ដើមជូនដល់អតិថិជន។ និយាយអំពីស្រាបៀរ លោក Clement បានលើកឡើងថា៖

“ខ្ញុំចង់ពាំនាំនូវអ្វីដែលប្លែក ដែលប្រហែលជាយើងនឹងដាក់បញ្ចូលគ្រឿងផ្សំខ្មែរដូចជា ម្រេចកំពតអាចជាអ្វីដែលរឹតតែប្លែកថែមមួយកម្រិតទៀត​ដូចជាម៉ាស្មេលឡូ នោះគឺស្រាបៀរ​ Craft​ Beer!
ទីមួយគឺស្រាបៀរដែលនឹងក្លាយជា ប៊ីយែរកម្រិតមាស ដែលបង្ហាញខ្លួននៅលើឆាកតន្រ្តី ដូចជា Vivaldi’s Spring ជាដើម។ វាសក្ដិសម​នឹងស្ថានភាពហាងរបស់យើង ទាំងទាន់សម័យ ផ្ដល់ភាពស្រស់ស្រាយ ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិសាជាប់ចិត្ត ហើយក៏នឹងទាក់ទាញចំណាប់អារម្មណ៍របស់​អ្នក​លេង​ Instagram ផងដែរ។


កំណត់ចំណាំចំពោះអ្នកកែសម្រួល៖

–     ហាង 11° បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 ហើយនឹងដាក់លក់ស្រាបៀរ craft ដំបូងរបស់ខ្លួននៅថ្ងៃទី01 ខែឧសភា ឆ្នាំ 2023

–     ជាដំបូង ហាង 11° នឹងបើកពីម៉ោង 4 រសៀល ដល់ 11 យប់ ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ និង ម៉ោង 11.30 ព្រឹក ដល់ 11 យប់ ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ អាហារមានបម្រើជូនចាប់ពីម៉ោង 11.30 ព្រឹក ដល់ 2.30 រសៀល និងចាប់ពី 4 រសៀល ដល់ 11 យប់។

  • ដើម្បីរៀបចំដំណើរចុះទស្សនាផ្ទាល់នូវការផលិតស្រានៅកន្លែងផលិតស្រាបៀរខ្នាតតូច និងហាងស្រា សូមទាក់ទងមកកាន់ info@elevendegrees.com ឬ +855 76 253 5168

Most Popular

To Top