ភ្នំពេញ 01 ឧសភា 2023 – Tiger Beer ដែលជាស្រាបៀរឈានមុខគេនៅតំបន់អាសុីកំពុងធ្វើការបោះជំហានយ៉ាងជឿជាក់ ពោលគឺការដាក់លក់នូវផលិតផលអភិវឌ្ឍថ្មី របស់ខ្លួនគឺផលិតផលស្រាបៀរ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី។
ជាមួយវត្តមានយ៉ាងកក្រើកជុំវិញពិភពលោក និងការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះត្រូវបានគេជឿថា នឹងក្លាយទៅជាផលិតផលដ៏អស្ចារ្យសម្រាប់អតិថិជន ដែលប្រាថ្នាចង់ស្វែងរកភាពជឿជាក់ និងភាពទាន់សម័យ។
ទោះបីជា Tiger គ្រីស្តាល់មានការផ្លាស់ប្ដូររូបរាងថ្មីមែនពិត ប៉ុន្តែផលិតផលនេះនៅតែរក្សារសជាតិ ដ៏ស្រស់ស្រាយយ៉ាងជឿជាក់លំដាប់ថ្នាក់ពិភពលោក និងចំណុះ 330mL ដូចដើម។
ផលិតឡើងក្រោមសង្វាក់ផលិតកម្មដ៏ទំនើប ដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ជឿនលឿនបំផុត ស្រាបៀរ Tiger នីមួយៗត្រូវបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពជាង 200 ដងមុននឹងដាក់ចេញនូវស្រាបៀរដែលមានរសជាតិអស្ចារ្យ និងល្បីល្បាញទូទាំងសកលលោក រហូតឈ្នះបានពានរង្វាន់ លំដាប់ថ្នាក់ពិភពលោកជាច្រើន។
ជាមួយគំនិតច្នៃប្រឌិតជាបន្តបន្ទាប់ និងការវិវឌ្ឍយ៉ាងជឿជាក់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនឹងក្លាយទៅជាស្រាបៀរ កំប៉ុងវែងដំបូងគេបង្អស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលនឹងត្រូវបានដាក់លក់ជាផ្លូវការក្នុងខែឧសភា ឆ្នាំ 2023 នេះ។
ការរចនាបទពិសោធដ៏ថ្មីសន្លាងនៃ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះបានបង្កើតឱ្យមាន ក្ដីរំភើបរីករាយដ៏ច្រើនក្នុងទីផ្សារទាំងក្នុង និងក្រៅស្រុកហើយនឹងក្លាយជាផលិតផល ដ៏ស័ក្តិសមបំផុតក្នុងឱកាសជួបជុំ ឬការអបអរនានា។
អ្នកនាង គង់ សូរីដា ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍របស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាននិយាយថា៖
‘Tiger គ្រីស្តាល់កំប៉ុងវែងថ្មីមានគោលដៅចង់បង្ហាញ អំពីស្មារតីក្នុងការអភិវឌ្ឍនិងគំនិតច្នៃប្រឌិតក្នុងនាម ជាក្រុមហ៊ុនស្រាបៀរដ៏ល្បីល្បាញមួយ ដោយរក្សាយ៉ាងខ្ជាប់ខ្ជួននូវរសជាតិ ដ៏ស្រស់ស្រាយយ៉ាងជឿជាក់ដែលធ្លាប់បាន ឈ្នះពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន និង។
រូបរាងកំប៉ុងវែងថ្មីនេះ នឹងក្លាយទៅផលិតផលដ៏ទាន់សម័យ សម្រាប់អតិថិជនដែលចង់ស្វែងរកភាពជឿជាក់ និងភាពខុសប្លែកដ៏អស្ចារ្យរបស់ខ្លួន។’
Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនឹងត្រូវបានចាប់ផ្ដើម ដាក់លក់ក្នុងទីផ្សារទូទាំងប្រទេសកម្ពុជា ជាផ្លូវការចាប់ពីថ្ងៃទី 01 ខែឧសភា 2023 នេះតទៅ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់បណ្ដាញសង្គម ឬវេបសាយរបស់ Tiger Beer។
អំពី HEINEKEN Cambodia ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។
ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា Heineken®, Tiger, ABC, Anchor និង Gold Crown។
តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។
ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរ ល្បីល្បាញលំដាប់ពិភពលោក៕