ភ្នំពេញ ថ្ងៃទី ១០ស ឧសភា ឆ្នាំ២០២៣៖ ថ្មីៗនេះ ក្រុមជ័យលាភីចំនួនបីក្រុមបានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុង ក្រោយរបស់ខ្លួនអំពីរបៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវក្នុងអំឡុងកម្មវិធី ប្រកួតប្រជែង HEINEKEN SUSTAINATHON លើកដំបូងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។
ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជាការប្រកួតប្រជែងដែលផ្តោតលើនិរន្តរភាព ដែលមានការចូលរួមពីបេក្ខជនបេក្ខនារីដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយ ចីរភាពសម្រាប់ប្រទេសកម្ពុជា។
ក្រុមចំនួន២០ បានប្រកួតប្រជែងនៅក្នុងជុំដំបូងនៃកម្មវិធី SUSTAINATHON របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលធ្វើឡើងក្រោមប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ»។ ជាផ្នែកមួយនៃការប្រកួតប្រជែងនេះ ក្រុមចូលរួមប្រកួតប្រជែងទាំង ២០ ក្រុមនេះ (មានអ្នកចូលរួមសរុប ៧៨ នាក់) មានរយៈពេល ៤៨ ម៉ោងដើម្បីធ្វើ កិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយជំរុញឱ្យមានការពិសាប្រកប ដោយការទទួលខុសត្រូវ។ ក្រុមចំនួនបីត្រូវបានជ្រើសរើសជាជ័យលាភីដំបូង និងបន្តឡើងទៅកាន់ដំណាក់កាលហ្វឹក ហាត់រយៈពេល ៣ខែ។ ក្នុងអំឡុងពេលបីខែនេះ ក្រុមហ៊ុន Startup Factory Cambodia និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសហការគ្នាបណ្តុះបណ្តាលក្រុមទាំងបីនេះដោយផ្តល់ជូនពួកគេនូវជំនាញគ្រប់គ្រងគម្រោង និងកិច្ចសហការ ដើម្បីស្វែងរកដំណោះស្រាយក្នុងនាមជាក្រុមមួយ។
ក្នុងអំឡុងពេលវគ្គផ្តាច់ព្រ័ត្តកាលថ្មីៗនេះ គណៈកម្មាការដែលរួមមានលោក Loic de Laubrière នាយកផ្នែកទីផ្សារ និងកញ្ញា Michelle Lim ប្រធានផ្នែកទំនាក់ទំនងមកពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងលោកស្រី Jitka Markova នាយកក្រុមហ៊ុន Startup Factory បានប្រគល់រង្វាន់ជូនក្រុមជ័យ លាភីដែលមានដូចជា៖
● ក្រុម Der4Beer ទទួលបានពានរង្វាន់ «គំនិតអាចអនុវត្តបានដោយជោគជ័យបំផុត (Most Feasible Idea)»
● ក្រុម CarHero ទទួលបានពានរង្វាន់ «គំនិតអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សបំផុត (Best Scalable Idea)»
● ក្រុម ModiCup ទទួលបានពានរង្វាន់ «គំនិតមានភាពច្នៃប្រឌិតខ្ពស់បំផុត (Most Innovative Idea)»
លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន StartUp Factory Cambodia បានមានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ដែលបានឃើញគំនិតល្អៗបែបនេះ និងបានបណ្តុះបណ្តាលក្រុមមានទេពកោសល្យនិងមាន ការប្រឹងប្រែងទាំងនេះនៅក្នុងការប្រកួតដំបូងមិនធ្លាប់មាននៅកម្ពុជាដែលផ្តោតលើការច្នៃប្រឌិតប្រកបដោយនិរន្តរភាព»។
លោក Loic de Laubrière នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបន្ថែមថា៖ «ការប្រកួត ប្រជែងនេះបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនយើង ដោយរួមគ្នាជាធ្លុងមួយឆ្គោះទៅរកភាពរីករាយដើម្បីធ្វើអោយ ពិភពលោកកាន់តែប្រសើរ។កម្មវិធីនេះជាវេទិកាមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញទៅដល់ប្រជាជនកម្ពុជាជំនាន់ក្រោយឱ្យបង្កើតភាពច្នៃប្រឌិត និរន្តរភាព និងការទទួលខុសត្រូវទៅកាន់កម្រិតបន្ទាប់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់សម្រាប់ការបង្ហាញគំនិតល្អៗរបស់អ្នកទាំងអស់គ្នា ក៏ដូចជាការលើកទឹកចិត្តដល់ពួក យើងតាមរយៈការតាំងចិត្ត ភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នា»។
ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)” របស់ក្រុមហ៊ុនហ៊ិននីគែន គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពសំខាន់ៗចំនួន បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុនហ៊ិននីគែនបានកំពុងបន្តគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងនានាទូទាំងសកលដើម្បីលើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវរាប់ចាប់ពីការផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរដែលមានជាតិអាល់កុលកម្រិតទាបនិងស្រាបៀរដែលគ្មានជាតិអាល់កុល។
បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ជារៀងរាល់ឆ្នាំផងដែរដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតជម្រើសប្រកបដោយការទទួលខុស
ត្រូវ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គម (សម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ) របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលជាផ្នែក មួយនៃយុទ្ធនាការ “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន៖
● ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖
https://www.facebook.com/HEINEKENCambodia/
● ទំព័រ LinkedIn របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖
https://www.linkedin.com/company/heinekencambodia/
ចប់
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក។
អំពី Startup Factory
ក្រុមហ៊ុន Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែក បច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។ យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀត នាពេលអនាគត៕