ភ្នំពេញ៖ កាន់តែសម្បើម! ព្រឹត្តិការណ៍ «Mega អស្ចារ្យ» ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទិញទំនិញបញ្ចុះតម្លៃ៧០%ពីហាងល្បីៗ ថែមទាំងមានឱកាស ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន និងស្នាក់នៅសណ្ឋាគារ លំដាប់ផ្កាយ៥ ។
អតិថិជនដែលបានទិញទំនិញ ពិសាអាហារឆ្ងាញ់ៗ និងកម្សាន្ត នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទទួលបានការបញ្ចុះតម្លៃ រហូតដល់ទៅ៧០% ពីបណ្តាហាងល្បីៗ មានឱកាស ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន ស្នាក់នៅសណ្ឋាគារ លំដាប់ផ្កាយ៥ Hyatt Regency និង Fairfield by Marriott និងលេងវាយកូនហ្គោលនៅ Garden Royal Golf។
ដោយសម្រាប់ការបញ្ចុះតម្លៃ ៧០% ដែលមានពីបណ្តាហាង លក់សម្លៀកបំពាក់ប្រ៊េនល្បីៗមិនគួរឱ្យរំលង Karl Lagerfeld, Champion, Tommy Hilfiger, Calvin Klein, Lyn មជ្ឈមណ្ឌលកម្សាន្តហ្គេមទំនើប Neo Game Oasis, រោងភាពយន្ត Legend By Ize, ពិភពកម្សាន្ដកុមារ Super Doozii។ ហាងល្បីៗដូចជា The Pizza Company, Jumbo Seafood, Cambodia Mastercraft, K-four និងហាងជាច្រើនទៀត។
សម្រាប់ព្រឹត្តិការណ៍ « Mega អស្ចារ្យ» ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានផ្តល់ជូនបទពិសោធន៍ថ្មីអស្ចារ្យ និងពុំធ្លាប់មានពីមុនមក ដោយសម្រាប់អតិថិជនដែលបាន៖
-ចំណាយអស់ ៣០០០ដុល្លារ នឹងមានឱកាសនាំមនុស្សជាទីស្រលាញ់ ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន ទស្សនាទីក្រុងភ្នំពេញពីលើអាកាស។
-ចំណាយអស់ ២០០០ដុល្លារ នឹងមានឱកាសនាំមនុស្សជាទីស្រលាញ់ ទៅស្នាក់នៅសណ្ឋាគារផ្កាយ៥ Hyaat Regency។
-ចំណាយអស់ ១០០០ដុល្លារ នឹងមានឱកាសនាំមនុស្សជាទីស្រលាញ់ ទៅស្នាក់នៅសណ្ឋាគារផ្កាយ៤ Fairfild By Marriott។
-ហើយសម្រាប់ ការរាល់ចំណាយ ៥០០ដុល្លារ អតិថិជននឹងទទួលបាន Gold Pass Holder សម្រាប់ម្នាក់ ឬ គូប៉ុងដល់ទៅ៥០ដុល្លារ ដើរទិញទំនិញនៅ supermarket និងរង្វាន់ជាច្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា ម៉ាកយីហោសម្លៀកបំពាក់ល្បីៗដូចជា ZARA, Karl Lagerfeld, Jaspal, Paul Smith, EA7, និង ហាង Digibox Cambodia ដែលជា Apple Premium Reseller ទើបតែបានបើកដំណើរការ ហាងរបស់ខ្លួនលើកដំបូង ដែលមានតែនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ ។
«Mega អស្ចារ្យ» ព្រឹត្តិការណ៍ពាក់កណ្ដាលឆ្នាំ ២០២៣ ដែលនឹងធ្វើឡើងរយៈពេល ៣ ខែពេញគឺពីថ្ងៃទី ០១ មិថុនា រហូតដល់ថ្ងៃទី ៣១ សីហា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល លើសពីនេះនឹងមានការប្រគុំតន្ត្រី ដ៏ធំពាក់កណ្តាលឆ្នាំ ដែលមានការចូលរួម ពីតារាកិត្តិយសល្បីៗផងដែរ។
ចូលរួមទាំងអស់គ្នាណា៎ នៅព្រឹត្តិការណ៍លក់បញ្ចុះតម្លៃ ពាក់កណ្តាលឆ្នាំ “Mega អស្ចារ្យ” ២០២៣ ខាងមុខនេះ ទិញទំនិញបានការបញ្ចុះតម្លៃដល់ទៅ៧០% ហើយសម្រាប់អតិថិជន ចំណាយកាន់តែច្រើន ទទួលបានកាដូពិសេសពី ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល៕





