ភ្នំពេញ៖ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានកោតសរសើរដល់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ទើបតែបង្កើតឡើង តូចប៉ុន្តែខ្លឹមដោយសារសមាគមបណ្តុំទៅដោយបញ្ញាវន្តដែលមានបទពិសោធន៍ការងារនិងមុខរបររកស៊ីធំៗកន្លងមក ប្រកបដោយគុណធម៌និងវិជ្ជាជីវៈ។
ការកោតសរសើរបស់ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីគឺ ធ្វើឡើង ក្នុងជំនូបមួយដែលដឹកនាំ ដោយលោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និងសមាជិកអចិន្ត្រៃយ៍របស់សមាគម(ស.ស.យ.ក.ស.អ)នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដើម្បីចូលជួបសម្តែងការគួរសម និងសំណេះសំណាល។
កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាល បានផ្តល់អនុសាសន៍ ដល់សមាគមធ្វើយ៉ាងណាឲ្យមានគ្រឹះរឹងមាំទាំងរចនាសម្ព័ន្ធ និងសហការីត្រូវតែរឹងមាំ។
លើសពីនេះ ទេសរដ្ឋមន្ត្រី បានថ្លែងថា«ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍របស់សមាគមត្រូវមានភាពច្បាស់លាស់ទាំងសមាជិកម៉ាជីកាយើងជាក្បាលម៉ាស៊ីន ជាអ្នកផ្ដល់យោបល់ការសម្រេចចិត្តផ្សេងៗ ទៅដល់អ្នកក្រោមបង្គាប់រាល់បុគ្គលិករបស់សមាគមន៍ត្រូវតែរៀននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនិចក្ខុវិស័យ របស់សមាគមមានផ្នែកពាណិជ្ជកម្ម និងផ្នែកមនុស្សធម៍»។
សម្រាប់ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជា សាមគ្គី ដើម្បីអភិវឌ្ឍន៍ក៏បានលើកឡើងថា ចក្ខុវិស័យនិងទិសដៅរបស់សមាគម មាន៨ចំណុច៖ ទី១ ភាពធននៃការចង្រួបបង្រួម ការពារ សាមគ្គី ដោយមានគុណធម៍ សច្ចធម៍ និងតម្លាភាព ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ របស់យុជន ជំនាន់ក្រោយ ។
ចំណុចទី ២ សាមគ្គី គាំពារសហគ្រិនដើម្បីទាក់ទាញអ្នកវិនិយោគក្នុងប្រទេសនិងក្រៅប្រទេ
ស ទី ៣ ពង្រីកពង្រឹងបណ្ដាញទំនាក់ទំនងជាមួយស្ថាប័នពាណិជ្ជកម្ម ក្នុងប្រទេសនិងក្រៅប្រទេស។
ចំណុចទី ៤ រិតចំណងមិត្តភាពសម្ព័ន្ធភាពជាមួយបណ្ដាដៃគូពាក់ព័ន្ធនានា។
តាមរយៈអនុស្សរណៈយោគយល់គ្នា MOU MOC ។
សម្រាប់ចំណុច ទី៥ ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស និងនាំចូលផលិតផលក្រៅប្រទេសមកក្នុងស្រុក។ទី ៦ លើកស្ទួយជំរុញនិងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់អន្តរជាតិ។
ទី៧ ព្រឹក្សាយោបល់ផ្នែកច្បាប់តម្រូវការទីផ្សារកម្ពុជារៀបចំតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយការដឹកជញ្ជូនកិច្ចការទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យពាក់ព័ន្ធនានា ហើយចំណុចទី ៨ ជួយទៅលើកិច្ចការងារមនុស្សធម៌៕