Event

ទ្រូម៉ាន់នី កម្ពុជា និង Cambodian Superstar លោក វណ្ណដាសហការគ្នា ដើម្បីលើ ក ស្ទួយ យុវជន កម្ពុជាក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ប្រកបដោយភាពឆ្លាតវៃ

ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។​ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យ

បានល្អអំពីសារៈសំខាន់​ក្នុងការ​គ្រប់​គ្រង​វាផង​ដែរ​ទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ ។

ហេតុ​ដូចនេះ​បាន​ជា ទ្រូម៉ាន់នី កម្ពុជាដែល​ជាក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុឈាន​មុខ​គេ​បាន​សហការ​ជាមួយ​ Cambodian superstar វណ្ណដាបាន​នាំយ​ក​នូវ​យុទ្ធនាការ​ទីផ្សារថ្មី​ក្នុង​គោល​បំណង​ជួយ​ដល់​យុវជន ​ជំនាន់​ក្រោយ​ឱ្យ​មាន​ទំនួលខុសត្រូវ​និង​មាន​ភាព​​វៃឆ្លាតក្នុង​ការ​គ្រប់​គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។

ក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់​ក្រុម​ហ៊ុន​ ទ្រូម៉ាននីកម្ពុជា ក្នុង​ឆ្នាំ​នេះគឺ​ផ្ដោ​តសំខាន់ទៅ​លើ​ការ​ ផ្ដល់ជូនអតិថិជន​​នូវ​ភាព​ជឿជាក់ និង​ទំនុក​ចិត្តក្នុង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់ពួក​គេ​ដែល​លើស​ពី​សេវាកម្មហិរញ្ញវត្ថុងាយស្រួល រហ័ស និងសុវត្ថិភាព ​ដល់​​អតិថិជន​គ្រប់រូប។

ជាផ្នែកមួយនៃយុទ្ធនាការនេះ ទ្រូម៉ាន់នី កម្ពុជា ផ្តល់ជូននូវកម្មវិធីផ្តល់រង្វាន់ដ៏​អស្ចារ្យដល់អតិថិជនចាស់​ និងថ្មី គឺទទួលបាន​ការសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេសម្រាប់អតិថិជនដែលចំណាយចាប់ពី 200,000 រៀល ក្នុងមួយខែ នឹងសន្សំបាន 20,000 រៀល ចំណែកអតិថិជនដែលចំណាយចាប់ពី 400,000 រៀលក្នុងខែនឹងទទួល បានការសន្សំ 40,000 រៀល។ ការផ្តល់ជូននេះគឺ​ភ្ជាប់ជាមួយនឹងកាតនិមិ្មត​ TrueMoney Mastercard ដែល​អ្នកប្រើប្រាស់ TrueMoney Wallet ទាំងអស់អាចចូលប្រើកាតនិមិ្មត​ដោយ​មិន​គិតថ្លៃសេវា មិន​មាន​ថ្លៃសេវាប្រចាំខែ មិនតម្រូវការសមតុល្យអប្បបរមា និងអត្រាប្តូរប្រាក់​ល្អបំផុត។

​ លោក វណ្ណដា ទូតសុឆ្ទ​នៈរបស់​ក្រុម​ហ៊ុន​ ទ្រូម៉ាន់នី​កម្ពុជា បាន​និយាយ​ថា ​៖ «​ខ្ញុំ​ជ្រើសរើស​ធ្វើ​ការ​ជាមួយ​ទ្រូម៉ាន់នី​កម្ពុជាដោយសារ​ ខ្ញុំឃើញថា​ក្រុម​ហ៊ុន​មាន​ចក្ខុវិស័យ និងការ​បេ្ដជ្ញាចិត្ត​​​យ៉ាង​ខ្លាំង​ក្នុង​ការលើក​ស្ទួយ​ដល់​យុវជន​កម្ពុជាក្នុង ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​។ខ្ញុំក៏​គិត​ថា​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចូល​រួ​ម​ចែក​រំលែក​ចំណូល​ចិត្ត​របស់​ខ្ញុំ​ចំពោះ​តន្ត្រី និង​សារៈសំខាន់នៃការសន្សំរបស់ខ្ញុំ​ជាមួយ​អ្នក​គាំទ្ររបស់​ខ្ញុំ។ ខ្ញុំលើកទឹកចិត្តពួកគេឱ្យជ្រើសរើស TrueMoney Wallet និងប្រើប្រាស់កាតនិម្មិត​ TrueMoney Mastercard ។ វាជាកាបូបឆ្លាតវៃ និងទាន់សម័យបំផុតសម្រាប់យុវវ័យដូចពួកយើងហើយ​យើងអាចទទួលបាន​ការ​សន្សំរាល់​ពេល​​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​យើង»។

អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទី​របស់​ក្រុម​ហ៊ុនទ្រូម៉ានី កម្ពុជា បាន​មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំផ្ទាល់​ ខ្ញុំ​មាន​កូន ហើយខ្ញុំចង់ឱ្យកូនរបស់ខ្ញុំមានទំនួល​ខុស​ត្រូវ លើការចំណាយ​របស់​ពួក​គេ។​ហើយ​យើងក្នុងនា​ម​ ជាឪពុកម្តាយយើងត្រូវតែអប់រំកូនរបស់យើងអំពីសារៈសំខាន់​នៃ​ការ​សន្សំសំចៃនិងវិធីល្អបំផុតក្នុងការចំណាយប្រចាំថ្ងៃ។ ជាមួយនឹង TrueMoney Wallet និងកាតនិមិ្មត TrueMoney Mastercard អ្នកប្រើប្រាស់របស់យើង អាចសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ បើប្រៀបធៀបទៅនឹងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ យើងបានសហការជាដៃគូជាច្រើន​រួម​មាន​ Mastercard, 7-Eleven, FoodPanda, Grab និង ដៃគូជាច្រើនទៀតដើម្បីផ្តល់នូវការអត្ថប្រយោជន៍ដ៏ល្អបំផុតដល់អតិថិជន របស់យើងដែល​គាត់​អាចសន្សំ សំចៃក្នុងការ​ការចំណាយប្រចាំថ្ងៃរបស់គាត់។ ខ្ញុំជឿជាក់ថា វណ្ណដា ជំរុញនិង​លើ​កទឹកចិត្តអ្នក​គាំទ្រឱ្យប្រើប្រាស់​ TrueMoney Wallet ក្នុង​ការ​ចំណាយ​ប្រ​ចាំថ្ងៃរបស់​ពួក​គាត់ ។

លើសពីនេះ​ទៀត​ ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមីបាន​​រៀប​ចំការ​ប្រគំតន្រ្ដី និង​បទពិសោធន៍ឌីជីថលហៅថា TrueFest ដែល​មាន​ការ​ចូល​រួម​ដោយផ្ទាល់ពី​លោក​​ វណ្ណដា ​និង តារា​ចម្រៀងល្បីៗ មក​ពី​ផលិតកម្ម​បារមី​ច្រើន​រូប​ទៀតដូចជា កញ្ញា​ Sophia Kao លោក​ វណ្ណថាន និង​ក្រុម​ចំរៀង​ Polarix នាថ្ងៃទី 10 មិថុនា 2023 នៅ​អ៊ីអនម៉លសែនសុខដែលមាន​អ្នក​ចូល​រួម​រហូតដល់​ 2,000នា​ក់ ។ លើសពីនេះ​ទៀត ទ្រូម៉ាន់នីកម្ពុជាបានបង្ហាញលក្ខណៈពិសេសរួម​មាន​ VannDa Mode, VannDa MoneyDrop និង TrueRace ដែលធ្វើអោយប្រតិបត្តិការហិរញ្ញវត្ថុមានភាពសប្បាយរីករាយនិងផ្តល់រង្វាន់នៅពេល អ្នកប្រើប្រាស់ធ្វើប្រតិបត្តិការជាមួយ TrueMoney Wallet។

ការប្រគុំតន្ត្រីបានរៃអង្គាសថវិការ​ចំនួន​ 33,600,000 រៀល  រួមជាមួយ 6,400,000 រៀល  ពីក្រុមហ៊ុន Hanuman Beverages ដែលបានលក់ក្នុងអំឡុងពេលការប្រគុំតន្ត្រី។ ថវិកាទាំងអស់បានទៅមូលនិធិសប្បុរសធម៌ TrueMoney x VannDa ។ ក្រុមហ៊ុន TrueMoney Cambodia, លោក​វណ្ណដា, និង Hanuman Beverages បានយល់ព្រមបរិច្ចាគទឹកប្រាក់សរុបចំនួន 40,000,000 រៀល ដល់មូលនិធិ រក្សាកុមារ ។

អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទី​របស់​ក្រុម​ហ៊ុនទ្រូម៉ានី កម្ពុជា បាន​មានប្រសាសន៍ថាបន្ថែមទៀតថា  “ដើម្បីធ្វើឱ្យខ្លួនយើងខុសប្លែកពី​ស្ថាប័ន​ផ្សេងទៀតនិងគ្រប់គ្រងការចំណាយរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ យើងបន្តកែ

លម្អ និងពង្រឹងលក្ខណៈសេវាកម្មរបស់យើងឱ្យមានភាពសប្បាយរីករាយ និងរួម​ជាមួយបទពិសោធន៍ VannDa ជាមួយផលិតផលរបស់យើងដើម្បីអប់រំយុវជនអំពីតការរក​ចំណូល ចំណាយ សន្សំ និង​ផ្តល់​ជូន​សង្គម​យើង​វិញ»។

សម្រាប់ព័ត៌មានបន្ថែមអំពី TrueMoney Cambodia និងសេវាកម្ម​ផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://truemoney.com.kh/ ឬតាមដានទំព័រ Facebook៖ https://www.facebook.com/TrueMoneyCambodia/

ប្រសិនបើអ្នកខកខានព័ត៌មានថ្មីៗ អ្នកអាចចូល​ទៅកាន់ទំព័រ Facebook របស់ TrueMoney ។ ហើយកុំភ្លេចដោនឡូតកម្មវិធី TrueMoney Wallet ដើម្បីទទួលបាន​មុខងារថ្មីៗពី VannDa!

Most Popular

To Top