ក្រុមហ៊ុន ជីប ម៉ុង នឹងរួមចំណែកជួយឲ្យកុមារកម្ពុជា ទទួលបានអាហារូបត្ថម្ភ ដែលធ្វើឲ្យកុមាររីកលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល ជាពិសេសកម្ពស់។
ក្រោយចុះអនុស្សារណៈ នៃការយោគយល់គ្នា ដែល ជីប ម៉ុង ទទួលបានសិទ្ធិក្នុងការចែកចាយផ្ដាច់មុខ ផលិតផលទឹកដោះគោ Nuvi កាលពីថ្ងៃទី 14 មិថុនា ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន Nutifood បានប្រកាសបរិច្ចាគទឹកដោះ Nuvi ចំនួន 5 លានប្រអប់ ស្មើនឹងថវិកា 1 លាន 2 សែន ដុល្លារសហរដ្ឋអាមេរិក ដល់កុមារកម្ពុជា ទូទាំងប្រទេស។ ទឹកដោះគោ Nuvi ជាផលិតផលមានគុណភាពខ្ពស់ ផលិតឡើងតាមរូបមន្ត នៃការផលិតទឹកដោះគោ នៃប្រទេសស៊ុយអែត ព្រមទាំងទទួលបានវិញ្ញាបនបត្រ បញ្ជាក់គុណភាពស្ដង់ដាអន្តរជាតិផងដែរ។
ក្រុមហ៊ុន ជីប ម៉ុង នឹងធ្វើយុទ្ធនាការនាំយកទឹកដោះគោ Nuvi ទៅបរិច្ចាគដោយផ្ទាល់ ដល់កុមារកម្ពុជា ទូទាំងប្រទេស ដើម្បីចែករំលែកនូវទឹកដោះគោ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម សម្រាប់កុមាររីកលូតលាស់បានល្អ៕