Event

នំ Fugu ផលិតដោយការដុតដោយឡ មិនប្រើខ្លាញ់បំពង ជម្រើសទី 1 របស់កុមារ

Fugu នំដែលមានរូបរាងជាមច្ឆាសមុទ្រ ខ្ជូត ខ្ជូត គួរឲ្យស្រឡាញ់ និងផលិតពីស្រូវសាឡី ដោយការដុតក្នុងឡ មិនប្រើប្រាស់ខ្លាញ់បំពង ល្អសម្រាប់កុមារ ពីព្រោះមិនបង្កឲ្យពួកគេឈឺបំពង់ក ឬក្ដៅខ្លួនឡើយ ទោះញ៉ាំច្រើនប៉ុណ្ណាក្ដី។

នំ Fugu មានពីររសជាតិ គឺរសជាតិបង្កង និងរសជាតិសារាយសមុទ្រ ហើយមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ Fugu បានទាក់ទាញការនិយមចូលចិត្តរបស់ប្អូនៗកុមារ ដោយសារតែរូបរាងនំ ជារូបមច្ឆាសមុទ្រ ខ្ជូត ខ្ជូត គួរឲ្យចង់លេង និងញ៉ាំ។ ឪពុកម្ដាយជាច្រើនបានជ្រើសរើសនំនេះ ឲ្យកូនៗរបស់ពួកគេញ៉ាំ ដោយសាររសជាតិត្រូវនឹងកុមារតូចៗផង និងរូបរាងនៃនំនេះ ធ្វើឲ្យកូនៗរបស់ពួកគេអាចកាន់លេង កាត់បន្ថយភាពរពឹសផង។

នំ Fugu មានការទទួលស្គាល់គុណភាពត្រឹមត្រូវ ជាលក្ខណៈស្តង់ដារអន្តរជាតិ ISO ដែលធ្វើឲ្យមាតាបិតា តែងតែជាវសម្រាប់កូនៗ របស់ពួកគេញ៉ាំ៕

Most Popular

To Top