Event

អ្នកឈ្នះ ២ម៉ឺនដុល្លារ ច្រើនពេកដល់ថ្នាក់នាយ ពាក់មី និងលោក ENO ចែកផ្លូវគ្នាចែករង្វាន់!

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ បេសកម្មចែករង្វាន់ ២ម៉ឺនដុល្លារ ពី CAMBODIA BEER មានការមមាញឹកខ្លាំង ឥតឈប់ឈរ ដល់ថ្នាក់អ្នកចែករង្វាន់នាយ ពាក់មី និងលោក ENO ចែកផ្លូវគ្នាជាពីរ ដើម្បីយករង្វាន់ទៅប្រគល់ជូន អតិថិជនផ្ទាល់ដល់ដៃ នៅខេត្តតាកែវ, បាត់ដំបង, កំពង់ចាម, ពោធិ៍សាត់ និងភ្នំពេញ។

អតិថិជនកំពូលសំណាងទាំង ៦រូប ដែលបានឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ ពី CAMBODIA BEER មាន៖
១) យ៉ាង គូ រស់នៅខេត្តតាកែវ, ២) សាង ផារិទ្ធិ រស់នៅខេត្តបាត់ដំបង, ៣) ហ៊ត សាវុត រស់នៅភ្នំពេញ, ៤) តន រ៉ា រស់នៅខេត្តកំពង់ចាម, ៥) សេង វិសិដ្ឋ រស់នៅខេត្តបាត់ដំបង និង ៦) ហ៊ីង ផេង រស់នៅខេត្តពោធិ៍សាត់ ។
បន្ទាប់ពីជូនរង្វាន់ និងថតរូបទុកជាអនុស្សាវរីយ៍រួច CAMBODIA BEER ក៏បន្តអញ្ជើញអ្នកឈ្នះរង្វាន់ទាំងអស់ មកជួបជុំគ្នា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រួចក៏បន្តដំណើរទស្សនៈកិច្ច ស្វែងយល់ដោយផ្ទាល់ ពីសង្វាក់ផលិតកម្មរោងចក្រផលិតភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស វិនិយោគទុនដោយខ្មែរ ១០០%។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ត្រូវបានគេស្គាល់ថា ជារោងចក្រដ៏ទំនើបមួយ ប្រើសុទ្ធតែគ្រឿងចក្របច្ចេកវិទ្យាចុងក្រោយ ពីប្រទេសអាល្លឺម៉ង់ ហើយដំណើរការដោយស្វ័យប្រវត្តិ និងយកគ្រឿងផ្សំ ដែលល្អបំផុតពីសហគមន៍អឺរ៉ុប។
ទម្រាំតែបានមួយដំណក់ ពីចូលកំប៉ុងភេសជ្ជៈ និងស្រាបៀរ ត្រូវបានម៉ាស៊ីនជាច្រើនធ្វើការច្រោះភាគល្អិត របស់វត្ថុធាតុដើម និងមានអ្នកជំនាញខាងគីមីចំណីអាហារ គ្រប់គ្រងផ្នែកគុណភាពនិងអនាម័យ។ គ្រប់ដំណក់របស់ភេសជ្ជៈ និងស្រាបៀរ របស់ ខ្មែរ ប៊ែវើរីជីស គឺឆ្ងាញ់ អាចពិសាដោយការទុកចិត្ត និងគ្មានភាពភ័យខ្លាច។ ហើយប្រភពនៃការផលិតមានបញ្ជាក់ច្បាស់លាស់ រោងចក្រ ខ្មែរ ប៊ែវើរីជីស តែងបើកចំហរជាសាធារណៈឲ្យមហាជន ចូលទស្សនាគ្រប់ជំហាននៃការផលិត ដោយគ្មានការលាក់បាំងពីម៉ាស៊ីន គ្រឿងផ្សំ និងដំណើរការផលិត។
ពិសាដោយការទទួលខុសត្រូវ

Most Popular

To Top