Event

ពិធីករ ពិធីការនី និងតារាល្បីៗប្រចាំ CTN MyTV និង CNC ក៏ទុកចិត្តលើគុណភាព ផលិតផល ខ្មែរ ប៊ែវើរីជីស ដែរ

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ កាលពីថ្មីៗនេះ ស្ថានីយទូរទស្សន៍ CBS ដែលមានប៉ុស្តិ៍ទូរទស្សន៍មានប្រជាប្រិយភាពខ្លាំងដូចជា CTN MyTV និង CNC បានដឹកនាំក្រុមការងារ​ ពិធីករ ពិធីការនី និងតារាល្បីៗជាច្រើន ទៅទស្សនាពីសង្វាក់ផលិតកម្មទាំងមូល របស់រោងចក្រ ខ្មែរ ប៊ែវើរីជីស ចាប់តាំងពីការនាំចូលគឿងផ្សំ ការស្តុកទុក ការផលិត រហូតដល់ការវិចខ្ចប់។ 

ក្រុមការងាររបស់ CBS បានកោតសរសើររោងចក្រ ខ្មែរ ប៊ែវើរីជីស ថាពិតជាសាកសមជារោងចក្រ ផលិតភេសជ្ជៈ និងស្រាបៀរឈានមុខគេក្នុងស្រុកមែន ព្រោះរោងចក្រប្រើប្រាស់សុទ្ធតែម៉ាស៊ីនទំនើបៗ ធ្វើការដោយប្រព័ន្ធស្វ័យប្រវត្តិ ហើយគ្រឿងផ្សំមានគុណភាពខ្ពស់នាំចូល ពីបណ្តាប្រទេសនៅអឺរ៉ុប។ មិនតែប៉ុណ្ណោះ រោងចក្រ ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រដំបូងគេក្នុងអាស៊ីអាគ្នេយ៍ដែលមានបច្ចេកវិទ្យាទំនើបអាចផលិត Draft Beer ដាក់ក្នុងដបបាន ដែលស្រាបៀរស្រស់បំផុតនោះបានគេហៅថា CAMBODIA PREMIUM DRAFT BEER។ 

លោក B.I.G សិល្បៈករនៅ CBS បាននិយាយឲ្យដឹងថា៖ “ខ្ញុំតែងតែជាហ្វេនផលិតផល ខ្មែរ ប៊ែវើរីជីស ហើយពេលដែលបានចូលមកដល់ក្នុងរោងចក្រគឺមានអារម្មណ៍​ថា វ៉ោវ តែម្តង មានអារម្មណ៍ថារោងចក្រ គឺស្តង់ដារលំដាប់ពិភពលោក គ្រឿងចក្រដំណើរការបានដោយអូតូ មិនបាច់ប្រើមនុស្សច្រើន”។ 

អ្នកស្រី យុគ ចិន្តា សិល្បៈការនីនៅ CBS បានបន្ថែមពីលើនោះផងដែរថា៖ “ខ្ញុំសូមកោតសរសើររោងចក្រ ខ្មែរ ប៊ែវើរីជីស ណាស់ដែលបង្កើតក្នុងឆ្នាំ២០០៩សោះ តែនៅក្នុងថ្ងៃនេះ ខ្មែរ ប៊ែវើរីជីស បានរីកធំ មានចក្ខុច្បាស់លាស់ ដើរទាន់សម័យកាលបច្ចុប្បន្នជាមួយនឹងបច្ចេកវិទ្យាដ៍ទំនើប” ។

បន្ទាប់ពីធ្វើការទស្សនាកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស រួចហើយ ក្រុមការងារ CBS ក៏បន្តដំណើរទៅកាន់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល និង​ទទួលទានអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង ផងដែរ។ 

គួរបញ្ជាក់ផងដែរថា រោងចក្រ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រដល់ទៅ២ធំៗគឺ ISO 9001 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព និងវិញ្ញាបនបត្រ ISO 14001 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយផលិតផល ខ្មែរ ប៊ែវើរីជីស ទាំងអស់ទទួលបានមេដាយមាស បញ្ជាក់គុណភាព ពីស្ថាប័នអន្តរជាតិ Monde Selection រហូតដល់ ៣៣គ្រឿង។ 

Most Popular

To Top