ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ PNN ដឹកនាំក្រុមការងារតារាល្បីៗប្រចាំប៉ុស្តិ៍ទូរទស្សន៍ មកទស្សនាដំណើរការផលិតភេសជ្ជៈរបស់រោងចក្រ ខ្មែរ ប៊ែវើរីជីស ហើយបានលាន់មាត់សរសើរថា ជារោងចក្រមានកម្រិតស្តង់ដារពិតមែន។
លោក សំ ឆាយា នាយករងគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បាននិយាយឲ្យដឹងថា៖ “ខ្ញុំព្រឺសម្បុរតែម្តង ពេលដែលមកដល់រោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលខ្មែរយើង ធ្វើបានប៉ុណ្ណឹងគឺអស្ចារ្យ ធ្លាប់តែមើលរោងចក្រនៅស្រុកគេឃើញបែបនេះ ឥលូវ ខ្មែរ ប៊ែវើរីជីស បានដើរដល់កម្រិតស្តង់ដារអន្តរជាតិហើយ ខ្ញុំសូមកោតសរសើរស្នាដៃខ្មែរ ដែលធ្វើបានល្អ ហើយបានដាក់ឈ្មោះ CAMBODIA ទៀត” ។
បន្ទាប់មក ក្រុមការងារ PNN បន្តដំណើរទៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សិក្សាពីចរាចរណ៍ដ៏មមាញឹករបស់ផ្សារទំនើបខ្នាតយក្សនៅកម្ពុជា និងទទួលទានអាហារ ជាមួយថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនទាំងពីរកាន់តែជិតស្និទ្ធ។
រោងចក្រ ខ្មែរ ប៊ែវើរីជីស បានទទួលបានវិញ្ញាបនបត្រ ដល់ទៅ២ធំៗគឺ ISO 9001 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព និងវិញ្ញាបនបត្រ ISO 14001 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយផលិតផល ខ្មែរ ប៊ែវើរីជីស ទាំងអស់ទទួលបានមេដាយមាស បញ្ជាក់គុណភាព ពីស្ថាប័នអន្តរជាតិ Monde Selection ៣៣គ្រឿង ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។








