ភ្នំពេញ៖ លោក James Mu ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍បាយ័ន បានដឹកនាំសិល្បៈករ និងសិល្បៈការនី ទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ធ្វើឲ្យសិល្បៈករ និងសិល្បៈការនីភ្ញាក់ផ្អើល ហើយកោតសរសើរម្តងហើយម្តងទៀត បន្ទាប់ពីសិក្សាសង្វាក់ផលិតកម្មទាំងមូល ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ ការផលិត ការវិចខ្ចប់ និងមុខងារម៉ាស៊ីនពិសេសៗផ្សេងៗទៀត ក្នុងការការពារបរិស្ថានដូចជា៖ ប្រព័ន្ធសម្អាតទឹកកខ្វក់ និងបន្សុទ្ធខ្យល់ ជាដើម។
អំឡុងពេលធ្វើការទស្សនកិច្ច នៅក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស សិល្បៈការនី សូ ដាវ៉ាន់ របស់ទូរទស្សន៍បាយ័ន បានបញ្ចេញចំណាប់អារម្មណ៍យ៉ាងរំភើបមួយថា៖ «ខ្ញុំចាប់អារម្មណ៍ជាងគេគឺត្រង់ផ្នែកបច្ចេកវិទ្យា ពីតំណាក់កាលមួយ ទៅតំណាក់កាលមួយសុទ្ធតែមាន Control Room ឬដែលគេហៅថាបន្ទប់គ្រប់គ្រង បច្ចេកវិទ្យានៃគ្រឿងចក្រ ពិតជាមានបច្ចកវិទ្យាទំនើបមែនទែន គឺគ្រប់យ៉ាងបញ្ជាដោយបុគ្គលិកពីក្នុង Control Room សម្រាប់ការស្តុកទុក កន្លែងផ្ទេរ រហូតដល់កន្លែងវិចខ្ចប់។ ប្រសិនបើដំណើរការមានបញ្ហា ប្រព័ន្ធកុំព្យូទ័រនឹងផ្តល់ជាសញ្ញា ឲ្យដឹងពីកន្លែងជាក់លាក់ ដែលត្រូវដោះស្រាយ»។
បន្ទាប់ពីនេះ ថ្នាក់ដឹកនាំ និងក្រុមការងារទូរទស្សន៍បាយ័ន ក៏បានបន្តដំណើរទស្សកិច្ច ទៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងទទួលទានអាហារពេលល្ងាច ជាមួយថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស ។







