Event

The Voice Cambodia រដូវកាលទី៣ នាំយកវគ្គ Knockouts ដ៏ថ្មីជូនអ្នកទស្សនា នៅថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ នៅរដូវកាលទី៣ របស់ The Voice Cambodia ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និង CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំយកវគ្គដ៏ថ្មីគឺ វគ្គ Knockouts មកជូនទស្សនិកជន ទស្សនា នៅចុងសប្តាហ៍នេះ នៅថ្ងៃទី១៣ ខែសីហា ចាប់ពីម៉ោង ៨យប់តទៅ តាមកញ្ចក់ទូរទស្សន៍ហង្សមាស ឬការ Live ផ្ទាល់របស់ហ្វេសប៊ុកផេកផ្លូវការ ភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និង CAMBODIA BEER ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏សូមអបអរសាទរ ទៅដល់បេក្ខភាពទាំង ៤០រូប ដែលបានបន្តទៅកាន់វគ្គ Knock-outs ហើយជឿជាក់ថាបេក្ខជន និងបេក្ខនារីនឹងបង្កើតទស្សនីយភាពដ៏អស្ចារ្យ សម្រាប់ទស្សនិកជននូវវគ្គថ្មី វគ្គដែលមានភាពតានតឹងបំផុត សម្រាប់គ្រូបង្វឹកទាំងបួនរបស់ The Voice Cambodia រដូវកាលទី៣។

រង់ចាំទស្សនាទាំងអស់គ្នាថា តើនរណាដែលជាបេក្ខភាព អាចបន្តទៅវគ្គ Live Show បាន។ កុំភ្លេចតាមដាន The Voice Cambodia រដូវកាលទី៣ ចាប់ពីវេលាម៉ោង ៨យប់តទៅ នៅថ្ងៃទី១៣ ឆាប់ៗនេះ!
បងប្អូនអាចមើលការ Live ផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់៖
CAMBODIA BEER៖ https://www.facebook.com/cambodiabeer
WURKZ៖ https://www.facebook.com/WurkzCambodia
EXPREZ៖ https://www.facebook.com/ExprezCambodia

Most Popular

To Top