Event

ស្រាបៀរ ABC Reserve ពង្រីកគំរូកំប៉ុង ជាមួយទម្រង់វែងថ្មី

ភ្នំពេញ, ថ្ងៃទី២៨​ ខែសីហា ឆ្នាំ ២០២៣៖ ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលីត្រ ហើយនឹងបន្តភាពរឹងមាំដែល នាំមុខគេ ក្នុងទីផ្សារស្រាបៀរ នៅកម្ពុជា។

ស្រាបៀរ ABC Reserve បានក្លាយជាអ្នកផ្លាស់ប្តូរទីផ្សារ ចាប់តាំងពីការសម្ពោធ ជាផ្លូវការបស់ខ្លួនក្នុងខែតុលា ឆ្នាំ ២០២២ កន្លងមក ដោយផ្តល់ជូននូវរសជាតិ ស្រូវសាលីលំដាប់​ខ្ពស់​ លាយនឹងវីស្គីដ៏ស្រទន់។ ការណែនាំនូវទម្រង់កំប៉ុងវែង ជាជំហានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបំពេញតាមតម្រូវការដែលចេះតែវិវត្តទៅមុខរបស់ អតិថិជនសម័យទំនើប និងពង្រីកទំហំទីផ្សាររបស់ខ្លួនផងដែរ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការណែនាំជា ផ្លូវការនូវទម្រង់កំប៉ុងវែងនេះ គឺជាការបោះជំហានដ៏រំភើបមួយសម្រាប់ស្រាបៀរ ABC Reserve។ ចំពោះទម្រង់ថ្មីនេះ​មានអត្ថន័យដូចនឹង ពាក្យប្រចាំយីហោរបស់យើងគឺ « ឧត្តមភាពដ៏ល្អឯក » ហើយច្នៃឡើងដើម្បីបំពេញតម្រូវការអតិថិជនយុវវ័យ ដែលស្វែងរកបទពិសោធន៍ថ្មីៗ និងជម្រើសភេសជ្ជប្លែកៗ។»

ទម្រង់កំប៉ុងវែង មានរូបមន្តសម្ងាត់ដូចគ្នាដដែល ដែលបានធ្វើឱ្យ ស្រាបៀរ ABC Reserve ជាទីពេញចិត្តក្នុងចំណោម អ្នកចូលចិត្តស្រាបៀរនៅកម្ពុជា។ ដោយមានរសជាតិឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក ស្រាបៀរនេះត្រូវបានបង្កើត ឡើងដោយកំពូលអ្នក​ជំនាញផលិត​ស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ  ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្តាត។

លោក  បានបន្ថែមថា៖ «នៅក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាផ្តល់ជូននូវផលិតផល និងបទពិសោធន៍ល្អឯកសម្រាប់អតិថិជន។ ទម្រង់កំប៉ុងវែងនេះ ជាការឆ្លុះបញ្ចាំងពីការយល់ដឹងមួយនេះ និងជា ការប្តេជ្ញាចិត្តរបស់យើងទៅលើភាពច្នៃប្រឌិតថ្មី និងទាន់សម័យដល់អតិថិជនរបស់យើង»។

ទម្រង់កំប៉ុងវែងថ្មីនេះ ដែលមានកម្រិតជាតិអាល់កុល ៧% មានការរចនាស្រស់ស្អាតដែលបង្ហាញពីនិមិត្តសញ្ញា តោរបស់ ABC នៅក្នុងពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយ។ ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។

ស្រាបៀរ ABC Reserve ជាស្រាបៀរឥតខ្ចោះសម្រាប់ការប្រារព្ធពិធីផ្សេងៗដូចជាខួបកំណើត អាពាហ៍ពិពាហ៍ ឬត្រឹមតែ ពេលវេលារីករាយជាមួយមិត្តភ័ក្តិក៏បាន ហើយគឺជាផលិតផលមួយរបស់ ABC ស្ថិតក្រោមក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា  ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្រាបៀរ ABC Reserve មានកម្មវិធី និងការបញ្ចុះតម្លៃជាច្រើននាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមាន​កាបូន​សូន្យកាន់តែស្មើភាពនិង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

Most Popular

To Top