ភ្នំពេញ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន Zuellig Pharma Therapeutic បានចាក់បង្ហាញពីខ្លឹមសារវីឌីអូអំពីយុទ្ធនាការណ៍ស្នាមញញឹមដែលទាក់ទងទៅនឹងម៉ាកយីហោឈានមុខគេរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាគឺ Doliprane នៅរោងភាពយន្ត Legend Eden Garden។
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ជាប្រទេសដែលពោរពេញដោយស្នាមញញឹម “ស្នាមញញឹមជានិមិត្តសញ្ញាតំណាងឱ្យប្រជាជនកម្ពុជា” ជាសកលកម្ពុជា ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានទេសភាពស្រស់ស្អាត រួមទាំងមានប្រាសាទអង្គរវត្តដែលជាប្រវត្តិសាស្រ្តដ៏សែនយូរលង់មួយ ធ្វើឱ្យកម្ពុជាត្រូវបានគេស្គាល់ថាជាដែនដីនៃស្នាមញញឹម និងសប្បុរសធម៌ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចាប់តាំងពីអ្នកលក់ដូរនៅផ្សារ រហូតដល់កុមារតូចៗដែលកំពុងលេងភក់យ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ។ ជំងឺរាតត្បាតបានវាយប្រហារ ហើយស្នាមញញឹមដ៏ស្រស់ស្អាតលើផ្ទៃមុខរបស់ប្រជាជនកម្ពុជាត្រូវបានបិទបាំង។ ហេតុដូច្នេះហើយ ទើបក្នុងឆ្នាំ 2023 នេះ ដូលីប្រាន បាននាំស្នាមញញឹមដ៏ស្រស់ស្អាតបំផុតមកជូនប្រជាជនកម្ពុជាជាថ្មីម្តងទៀត ដោយដូលីប្រានតែងតែជួយបំបាត់ការឈឺចាប់ដល់ប្រជាជនកម្ពុជា ព្រមទាំងទទួលបាននូវការជឿទុកចិត្ត និងដោយមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាអស់រយៈពេលជាង 25 ឆ្នាំមកហើយ។
លោក លន ឈាងអ៊ន់ ZP Therapeutic Business Lead បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះគឺស្របទៅតាមបេសកកម្មរបស់ Zuellig Pharma ដែលធ្វើយ៉ាងណា ឱ្យការថែទាំសុខភាពកាន់តែមានភាពងាយស្រួលចំពោះប្រជាជនកម្ពុជា ហើយយើងប្តេជ្ញាថា នឹងធ្វើជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុតក្នុងការចែកចាយផលិតផលថែទាំសុខភាពដែលមានគុណភាពខ្ពស់ចូលមកលក់ក្នុងទីផ្សារដើម្បីព្យាបាលប្រជាជនកម្ពុជា។
អ្នកស្រី ជិន យី នាយិកាផ្នែកទីផ្សារ បានមានប្រសាសន៍ថា «Consumer Health Care នៅ Zuellig Pharma ប្តេជ្ញាថានឺងពង្រឹងតួនាទីរបស់ដូលីប្រានដើម្បីឱ្យក្លាយជាថ្នាំដែលទិញមិនតម្រូវឲ្យមានវេជ្ជបញ្ជា (Over the counter drug) ដែលឈានមុខគេក្នុងការជួយប្រជាជនកម្ពុជាឱ្យចាកផុតពីការឈឺចាប់ ក្នុងគោលបំណងនាំមកបន្តនូវ ស្នាមញញឹមដ៏ស្រស់ស្អាតបំផុតជូនប្រជាជនកម្ពុជាគ្រប់រូបរហូត។»
អ្នកស្រី ឡាក់ ឈុយហ៊ូង ប្រធានផ្នែកទីផ្សាររបស់ដូលីប្រាន ដូលីប្រានជាថ្នាំបំបាត់ការឈឺចាប់ឈានមុខគេមួយនៅលើទីផ្សារនៅកម្ពុជា មានកេរដំណែលនៃម៉ាកសញ្ញាឈរជើងយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលច្រើនជាង 25ឆ្នាំមកហើយ ព្រមទាំងទទួលបានការជឿទុកចិត្តពីខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ តាំងពីកុមារ រហូតដល់មនុស្សពេញវ័យ ជាអ្នកប្រើប្រាស់ដែលជឿជាក់លើគុណភាពនិងប្រសិទ្ធភាពថ្នាំបារាំងក្នុងការព្យាបាលការឈឺចាប់នៃគ្រួសារពួកគេ។
យុទ្ធនាការស្នាមញញឹមត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងធំៗចំនួនបីដែលផ្តល់ជូនប្រជាជនកម្ពុជានូវ
- ស្នាមញញឹម ក្តីសុខក្នុងចិត្តនិងភាពធូរស្រាលនៃប្រជាជនកម្ពុជា
- កសាងកេរដំណែលម៉ាកសញ្ញានៅកម្ពុជាឱ្យកាន់តែរឹងមាំតាមរយៈការជឿជាក់លើម៉ាកសញ្ញាមួយនេះច្រើនជាង 25 ឆ្នាំមកហើយ
- ផ្តល់ជូនទៅវិញដល់សហគមន៍ ជាពិសេសគឺសហគមន៍ក្រីក្រ ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន
ជាលទ្ធផល យើងចង់ដាក់ Doliprane ជាអ្នកធ្វើសកម្មភាពនៃ ស្នាមញញឹម ក្តីសុខក្នុងចិត្តនិងភាពធូរស្រាលសម្រាប់ប្រជាជនកម្ពុជា “យុទ្ធនាការស្នាមញញឹមបង្កើតឡើងដើម្បីបន្តជាម្ចាស់កេរ្តិ៍ដំណែលម៉ាកយីហោរបស់ម៉ាក់ ដើម្បីពង្រឹងដល់ម៉ាកយីហោ និងតុល្យភាពនៃមាតិកាអប់រំ និងជាមួយ ការចូលរួមយ៉ាងខ្លាំងក្លាចំពោះទស្សនិកជនគោលដៅ។”
កាលពីដើមឆ្នាំនេះ យុទ្ធនាការនេះត្រូវបានដំណើរការតាមរយៈអ្នកម្តាយដ៏ ដែលតែងតែទទួលស្គាល់ថាក៏មានកាតព្វកិច្ចរ៉ាប់រងរវាងគ្រួសារ និងការងារ ដូច្នេះការមាន Doliprane គឺដូចជាមានគ្រូពេទ្យនៅក្នុងផ្ទះជួយសម្រួលសុខុមាលភាពរបស់ក្រុមគ្រួសាររបស់អ្នកម្តាយគ្រប់ពេល។ ហើយមិនត្រឹមតែប៉ុណ្ណោះ យើងពង្រីកយុទ្ធនាការស្នាមញញឹម ដែលនឹងនាំមកនូវគោលដៅសំខាន់ទាំងនេះផងដែរ “ស្នាមញញឹម ក្កីសុខក្នុងផ្លូវចិត្ត និងភាពធូរស្បើយ” ដើម្បីផ្តល់ត្រឡប់ទៅកាន់សហគមន៍វិញ និងបង្កើនយុទ្ធនាការឱ្យបានឲ្យកាន់តែសម្បើមឡើង។
យើងអាចជំរុញស្នាមញញឹមជាកាយវិការនិមិត្តរូបរបស់ប្រជាជនកម្ពុជា មិនកំណត់ចំពោះសហគមន៍ក្រីក្រទេ ប៉ុន្តែអ្នករាល់គ្នាអាចមានញញឹមបាន។ យើងបង្កើតខ្លឹមសារអប់រំ និងធុងបរិច្ឆាគនៅតាមទីសាធារណៈមួយចំនួន ដើម្បីនាំមកនូវយុទ្ធនាការឲ្យកាន់តែធំ និងកាន់តែមានប្រសិទ្ធភាពដល់សហគមន៍ យើងក៏ចាប់ដៃគូជាមួយសាលាដូង ដែលអនុញ្ញាតឱ្យយើងធ្វើសិក្ខាសាលាអប់រំមួយចំនួនអំពីការយល់ដឹងពីជំងឺគ្រុនឈាម និងក៏ដូចជាអនាម័យដល់កុមារជាង 200 នាក់ ដើម្បីការពារខ្លួនពីជម្ងឺគ្រុនឈាមក្នុងរដូវវស្សា។ នេះស្របតាមចក្ខុវិស័យរបស់ Doliprane និងបេសកកម្មដើម្បីនាំមកនូវស្នាមញញឹមដល់មនុស្សគ្រប់គ្នា។
យើងបង្កើតវីដេអូយ៉ាងជាក់លាក់ ដែលយើងមានមហិច្ឆតាក្នុងការកសាងភាពពាក់ព័ន្ធនៃម៉ាកយីហោឱ្យកាន់តែប្រសើរឡើងចំពោះទស្សនិកជនក្នុងគោលដៅរបស់យើង ដែលការផ្ញើសារផ្ទាល់ខ្លួនដើម្បីបង្ហាញអំពីតួនាទីរបស់ Doliprane ក្នុងបរិបទចម្រុះ។
យុទ្ធនាការស្នាមញញឹមអាចជំរុញទឹកចិត្តប្រជាជនកម្ពុជាឱ្យចែកចាយស្នាមញញឹមជាមួយ Doliprane នៅពេលដែលពួកគេយកឈ្នះការឈឺចាប់ និងគ្រុនក្តៅ។ ដោយដាក់ Doliprane ជាកាតាលីករសម្រាប់សុភមង្គល និងសុខុមាលភាព យុទ្ធនាការអាចបង្កើតអារម្មណ៍ល្អ និងសុទិដ្ឋិនិយមក្នុងចំណោមអ្នកប្រើប្រាស់ បង្កើនបទពិសោធន៍ល្អៗជាមួយ Dolipraneទាំងមូលរបស់អតិថិជន។
អំពី Zuellig Pharma & Doliprane Cambodia
ក្រុមហ៊ុន Zuellig Pharma គឺជាក្រុមហ៊ុនផ្តល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ហើយបេសកកម្មរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាពងាយស្រួលដល់សហគមន៍ដែលយើងផ្តល់សេវាកម្ម ។ យើងផ្តល់ជូននូវការចែកចាយលំដាប់ពិភពលោក សេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាព ដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។
ក្រុមហ៊ុនយើងត្រូវបានចាប់កំណើតឡើងតាំងពីមួយរយឆ្នាំមុន ហើយបានរីកចម្រើនក្លាយជាអាជីវកម្មដែលមានចំណូលជាង១៥ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្តប់ទីផ្សារចំនួន១៦ ហើយមានបុគ្គលិកជាង១៣,០០០។ បុគ្គលិករបស់យើងបម្រើសេវាកម្មជូនដល់កន្លែងថែទាំសុខភាពច្រើនជាង ៣៥០,០០០កន្លែង និងធ្វើការជាមួយអតិថិជនជាដៃគូជាង៥០០ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនឱសថឈានមុខគេទាំង២០នៅលើពិភពលោក៕
https://www.doliprane.com.kh/km-kh/about-us
https://www.facebook.com/doliprane.kh
Doliprane ជាថ្នាំបំបាត់ការឈឺចាប់មកពីប្រទេសបារាំង មានវត្តមាននៅប្រទេសកម្ពុជាជាង 25 ឆ្នាំមកហើយ ជាដៃគូដ៏ទុកចិត្ត ដើម្បីបំបាត់ការឈឺចាប់ ៥យ៉ាង និងគ្រុនក្តៅឈឺក្បាល ឈឺធ្មេញ ឈឺខ្លួន ឈឺចាប់ពេលមករដូវ និងឈឺគ្រុនផ្តាសាយ និងគ្រុនក្តៅ៕