ក្រុមហ៊ុន CamboJob បានរៀបចំពិព័រណ៍ការងារចំនួន 2ថ្ងៃ 09-10 កញ្ញានេះ ដែលមានអ្នកចូលរួមប្រមាណ 10000 នាក់ បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងអ្នកស្វែងរកការងារទទួលបានចំណេះដឹង និងឱកាសការងារពីក្រុមហ៊ុនល្បីៗជាច្រើនកន្លែង។
ការប្រឹក្សាការងារពីអ្នកជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំ
អ្នកចូលរួមនៅថ្ងៃពិព័រណ៍ការងារពិតជាទទួលបានអារម្មណ៍រីករាយដោយបានចូលស្តង់ Career Consultant ដើម្បីប្រឹក្សាអំពីជំនាញដែលគួរពង្រឹង និងអភិវឌ្ឍបន្ថែមពីអ្នកឯកទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានការប្រឹក្សាលើ CV ដើម្បីកែលម្អឲ្យកាន់តែប្រសើរជាងមុន ហើយភ្នាក់ងារ CamboJob ក៏បានកត់ត្រាពត៌មានCV របស់បេក្ខជនចូលរួមដើម្បីផ្តល់ដំណឹងអំពីឱកាសការងារនៅពេលក្រោយ ប្រសិនបើមានការងារដែលសាកសមសម្រាប់ពួកគាត់។
ឱកាសការងារ 3000+ កន្លែងពីក្រុមហ៊ុន 50+
អ្វីដែលជាចំណីភ្នែកនៅថ្ងៃពិព័រណ៍ការងារនោះគឺមានក្រុមហ៊ុនចូលរួមជាច្រើនកុះករដែលមានក្រុមហ៊ុនដូចជា៖ The Olympia Mall, Mega Asset, Naga World, WOWNOW, E-GET, Huawei, DAP News, Lesso (CAMBODIA) Trading CO., LTD, Topec Electric, ATS Cambodia, Imperial Star Solar (Cambodia) Co.,Ltd, Mega WeCare, Blu Boba, Coastal City Development Group Co., Ltd, ZTO, MOVE by LM Car, ATAP & Partners COMPANY LIMITED, China Construction Fourth Engineering Division Corp.Ltd (中国建筑第四工程局(柬埔寨)有限公司), TECHBODIA, T.C.U POLYS ENTERPRISE Co.,Ltd. (联通科技柬埔寨塑料有限公司), , Zhengheng Group Co.,Ltd, ROMDUOL CITY (上置集团, 金边印象), SHAO ANXU, GOOD TOP MACHINERY CAMBODIA CO.LTD, General Enterprises Garment (Cambodia) Co.,Ltd., 柬埔寨果美农场食品有限公司, 西港经济特区 ដែលក្រុមហ៊ុនពិតជាមានភាពរីករាយព្រោះអ្នកចូលរួមពោរពេញដោយសម្ថភាពខ្ពស់ជាច្រើនរូបបានដាក់ពាក្យទៅកាន់ក្រុមហ៊ុន។ ក្រៅពីនេះ អ្នកចូលរួមបានបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនល្បីៗនៅក្នុងប្រទេសកម្ពុជា និងបានយកឱកាសនេះដើម្បីធ្វើការសាកល្បងសម្ភាសន៍ការងារផងដែរ។
វេទិកាការងារចូលរួមដោយវាគ្មិនល្បីៗ
នៅថ្ងៃទី១ និងទី២នៃពិព័រណ៍ការងារក៏មានការចូលរួមពីវាគ្មិនដែលមានបទពិសោនធន៍ជាច្រើនឆ្នាំលើប្រធានបទ
“Preparing Today’s Youth for Tomorrow’s World” និង “Should We Do Regular Job-Hopping” ជួយឲ្យអ្នកចូលរួមឈ្វេងយល់បានកាន់តែច្បាស់លើការងារ និងជាត្រីវិស័យសម្រាប់អ្នកធ្វើការ អំពីចំណេះដឹងការងារ ពេលវេលាដែលគួរផ្លាស់ប្តូរការងារ ការលើកស្ទួយធនធានមនុស្ស និងយុវជនឲ្យកាន់តែមានសក្តានុពលជាងមុន។
ហ្គេម និងរង្វាន់សរុប 3000+
មិនត្រឹមតែទទួលបានឱកាសការងារប៉ុណ្ណោះទេ CamboJob បានបង្កើតនៅហ្គេមកម្សាន្តជាច្រើនដែលមានដូចជា៖ បង្វិលកង ចាប់ឆ្នោតផ្សងសំណាង ចាក់គម្ពី បោះបាល់ និងល្បែងកម្សាន្តជាច្រើនទៀតដែលអ្នកចូលរួមអាចលេងបានដោយសេរីដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រហូតដល់ 3000+។
បន្ថែមពីនេះ ពិព័រណ៍ការងារក៏មានកន្លែងថតរូបស្អាតៗជាច្រើនកន្លែងដែលអ្នកចូលរួមអាចធ្វើការថតរូបលេងផងដែរ។
CamboJob សូមធ្វើការអរគុណដល់អ្នកចូលរួម និងក្រុមហ៊ុនដែលជាដៃគូរសហការពិព័រណ៍ការងារ CamboJob ដែលបានធ្វើឲ្យពិព័រណ៍ការងារដំណើរការ និងបញ្ចប់ទៅដោយរលូន ជាមួយការគាំទ្រយ៉ាងពេញទំហឹងប្រមាណជាង2.7 លាននាក់នៅលើបណ្តាញសង្គម។
ជួបគ្នាជាមួយពិព័រណ៍ការងារ ដែលរៀបចំដោយក្រុមហ៊ុន CamboJob លើកក្រោយបន្ដៗទៀត!