ចេញផ្សាយថ្ងៃទី 6 តុលា 2023 ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ប្រកាសផ្តល់ជូននូវរង្វាន់អន្សមលាភ អន្សមជ័យ ជាច្រើនរង្វាន់ នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2023 ដែលការផ្តល់ជូននេះសម្រាប់គម្រោងលំនៅឋាន គឺអ័រគីដេ ដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A និង អ័រគីដេ ដឹពោធិ៍ចិនតុង នៅតាមបណ្តោយផ្លូវ 105K ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ។



លោក គួ្រច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ការផ្តល់ជូនខាងលើនេះគឺដើម្បីចូលរួមអបអរសាទរពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌជាមួយប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់នូវភាពងាយស្រួលជូន លោក លោកស្រីដែលមានបំណងចង់បាននៅលំនៅឋានក៏ដូចជាភាពងាយស្រួលក្នុងការបង់ប្រាក់ បន្ថែមពីលើការបង់ប្រាក់យើងក៏មានការចាប់រង្វាន់នូវគ្រឿងបរិក្ខារទំនើបៗ ជាមួយនិងជម្រើសម៉ូដផ្ទះជាច្រើនប្រភេទ។


កាន់តែពិសេស នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក លោកស្រីបង់ត្រឹមតែ ១០% បូករួមទាំងការបង់ប្រាក់ងាយស្រួលដោយការបង់ប្រាក់ចាប់ពី $999 តែប៉ុណ្ណោះ គឺអាចទទួលបានផ្ទះចូលរស់នៅតែម្តង ជាមួយនិងរង្វាន់ ពីអន្សមជ័យអ័រគីដេ មានតម្លៃសរុបជាង 2ម៉ឺនដុល្លារ។



លោកក៏បញ្ជាក់ដែរថា ប្រភេទផ្ទះ ដែលយើងផ្តល់ជូនខាងលើនេះ រួមមានប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ចំណែកពត៌មានលម្អិតទាក់ទងជាមួយទំហំផ្ទះ និង ដី គឺអតិថិជនអាចទាក់ទង ផ្ទាល់ជាមួយក្រុមការងារផ្នែកលក់របស់យើងតាមរយះលេខ 098 733 333 ។
ជាចុងក្រោយ លោកក៏សូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការជួបជុំគ្រួសារដ៏រីករាយ សុខសុវត្តិភាព សុខភាព និង រកទទួលទានមានបានផងដែរ។


