Peugeot Motocycles គឺជាម៉ូតូស្កូតឺរបស់ប្រទេសបារាំងដែលមានអាយុកាល 213 ឆ្នាំ នៃបទពិសោធន៍ម៉ាកយីហោដ៏ល្បីល្បាញ ព្រមទាំងបានសាងទំនុកចិត្តយ៉ាងរឹងមាំនៅជុំវិញពិភពលោក។ Django 150cc ជាម៉ូឌែលស្កូតឺដ៏ពេញនិយមមួយរបស់ក្រុមហ៊ុន Peugeot Motocycles វាបានទាក់ទាញអតិថិជនជាច្រើនសម្រាប់ការរចនាបែបបុរាណ (Classic) លក្ខណៈពិសេសដ៏ទំនើប គុណភាពល្អ និងតម្លៃសមរម្យ។ ម៉ាកដ៏ល្បីល្បាញជាកេរ្តិ៍មរតករបស់ប្រទេសបារាំងនេះបានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាំងពីខែកុម្ភៈ ឆ្នាំ 2023 នេះជាមួយនឹងចំនួនការលក់ដ៏ល្អបំផុតសម្រាប់ជម្រើស 3 ពណ៌ ដូចជា Django Deep Ocean Blue, Django Dragon Red White និង Django Racing Green ។ ការមកដល់សម្រាប់ស្តុកទីបីនេះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា Django នឹងផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់សម្រាប់ពណ៌ទាំង 3 នេះដែលលក់ដាច់បំផុតដូចដែលបានលើកឡើងខាងលើ។
Peugeot Django 150cc បានកំពុងក្លាយជាម៉ូតូដែលពេញនិយមសម្រាប់អតិថិជនគ្រប់វ័យ។ សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យចូលចិត្ត Django ព្រោះវាសាកសមនឹងអាយុរបស់ពួកគេសម្រាប់ជីវិតដ៏ស្រស់ស្រាយ និងភាពជាយុវវ័យ។ Django ក៏ក្លាយជាម៉ូតូលក់ដាច់បំផុតផងដែរសម្រាប់អតិថិជនដែលមានទម្ងន់ធ្ងន់ ព្រោះកែបរបស់ Django ទាំងកែបអ្នកបើកបរ និងអ្នករួមដំណើរគឺមានទំហំធំ ហើយសាកសមសម្រាប់អ្នកដែលលើសទម្ងន់ផងដែរ។ លើសពីនេះ Django ក៏មានអតិថិជនវ័យកណ្តាលជាច្រើន ជាអតិថិជនដែលមានគំនិតបែបកំលាំងជម្រុញចិត្តដោយចូលចិត្តស្ទាយបែបបារាំងក្នុងសម័យកាលឆ្នាំ 1960 ក៏ស្រលាញ់ Django ខ្លាំងផងដែរ។
ម៉ូតូស្កូតឺបុរាណនេះតែងតែទទួលបានការចាប់អារម្មណ៍ភ្លាមៗសម្រាប់អ្នករស់នៅក្នុងផ្ទះវីឡា រឺបុរី ដូចជា ប៉េងហួត ជីបម៉ុង ជាដើម ព្រោះវាងាយស្រួលសម្រាប់ពួកគេក្នុងការជិះកំសាន្តនិងធ្វើដំណើរជិតៗនៅក្នុង សហគមន៍ និងសម្រាប់គោលបំណងផ្សេងទៀតដូចជាការទៅទិញអាហារជាដើម។ ការធ្វើដំណើរតាមរថយន្តដែលមានចរាចរណ៍មមាញឹក និងត្រូវចំណាយប្រាក់ច្រើនសម្រាប់ការចាក់សាំង ក៏បានជំរុញឱ្យមនុស្សប្រើម៉ូតូច្រើនដូចជាម៉ូតូ Peugeot នេះផងដែរ។ ការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ម៉ូតូ Peugeot ត្រឹមតែ 1 លីត្រ អាចជិះបានដល់ទៅ 32-35 km វាជួយសន្សំសំចៃបានច្រើនសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក។ ជាមួយនឹងការរចនារូបរាងទាន់សម័យ និងលក្ខណៈពិសេសទំនើបរបស់ Peugeot ក៏ជាដៃគូដ៏ល្អបំផុតសម្រាប់អ្នកធ្វើជំនួញផងដែរ! ស្រមៃថាអ្នកជាម្ចាស់ម៉ូតូស្កូតឺដ៏ឡូយមួយនេះ ហើយអ្នកជិះវាដើម្បីទៅហាងកាហ្វេសម្រាប់កិច្ចការណាត់ជួប រឺប្រជុំ អ្នកនឹងទទួលបាន Lifestyle ថ្មីមួយបែបថែមទៀត។






