Event

Madama Butterfly ល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក នឹងបើកឆាកដំបូងនៅកម្ពុជា ដែលនាំមកជូនដោយ ស្រាបៀរ ABC និង Soundskool

ស្រាបៀរ ABC មានមោទនភាពគាំទ្រព្រឹត្តិការណ៏សិល្បៈសម័យមុនដែលគ្រប់គ្នាទន្ទឹងចាំជាងគេ ក្នុងឆ្នាំ២០២៣ ជាវណ្ណកម្មឯកដែលតំឡើងដោយសិល្បករខ្មែរ នឹងរំលេចពីទេពកោសល្យសិល្បៈល្អឯករបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣៖ ស្រាបៀរលំដាប់ខ្ពស់របស់កម្ពុជា ABC បានសហការជាមួយ និងអ្នករៀបចំល្ខោនរឿង «ម៉ាដាម៉ា បាធឺផ្លាយ» (Madama Butterfly) ដើម្បីនាំល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក មកកាន់ឆាកកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងក្លាយជារាត្រីដែលមិនអាចបំភ្លេចបាន អមដោយតន្រ្តី និងសាច់រឿង ដែលចូលរួមសម្តែង ដោយតារាជាតិ និងអន្តរជាតិជាច្រើនរូប។ 

រឿង «Madama Butterfly» បានកំពុងសណ្តំដួងចិត្តទស្សនិកជនជុំវិញពិភពលោក ជាមួយរឿងនិទានពីយូរមកហើយ អំពីស្នេហាតែម្ខាង។ ​ ចាប់តាំងពីស្នាដៃឯករបស់អុីតាលីមួយនេះ ត្រូវបានសម្តែងលើកដំបូងនៅឆ្នាំ១៩០៤ មក ការសម្តែងត្រូវបានរៀបចំនៅទូទាំងពិភពលោកក្នុងទម្រង់ផ្សេងៗគ្នា ដោយសារអ្នកដឹកនាំល្បីៗនានាកម្លាយរឿងនិទានដែលមិនចេះចប់នេះ តាមរបៀបរបស់ខ្លួនរៀងៗខ្លួន។ ឥឡូវនេះ រឿង «Madama Butterfly» នឹងបើកសម្តែងយ៉ាងអស្ចារ្យជាលើកដំបូងនៅកម្ពុជា ជាមួយក្រុមផលិតការសម្តែងមួយ ដែលនៅភ្នំពេញ រួមសម្តែងដោយក្រុមសិល្បករខ្មែរ អុីតាលី និងជប៉ុន បង្កើតនូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ ដឹកនាំសម្តែងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស និងអ្នកដឹកនាំសម្តែងជនជាតិអុីតាលីមានឈ្មោះថា Maestro Vincenzo Grisostomi Travaglini។

សិល្បករឆ្នើមរបស់កម្ពុជា លោក ឃួន សិទ្ធិសក្តិ នឹងឡើងឆាកសម្តែង សម្រាប់កម្មវិធី «ដែលមានតែម្តងក្នុងមួយជីវិត» នេះ។ សិល្បករចម្រៀងអូប៉េរ៉ារូបនេះបានទទួលពានរង្វាន់ជាច្រើន ដោយរាប់ថាជាអ្នកចម្រៀងអូប៉េរ៉ាកម្ពុជាដំបូងគេដែលត្រូវបានបណ្តុះបណ្តាលនៅក្រៅប្រទេស។ គាត់នឹងរួមសម្តែងជាមួយតារាអូប៉េរ៉ាដែលល្បីល្បាញពេញពិភពលោកដទៃទៀតផងដែរ មានដូចជា តារាសម្តែង Enrico Terrone-Guerra «Yasko Fujii» និង​ Ai Iwasaki។ ស្នាដៃសម័យមុនមួយនេះ ក៏នឹងអមដោយការប្រគុំតន្ត្រីដោយវង់ភ្លេង Phnom Penh Philharmonic and Choir ផងដែរ។​ 

«ក្នុងនាមជាម៉ាកយីហោមួយដែលចាក់ឬសយ៉ាងជ្រៅនៅប្រទេសកម្ពុជា ស្រាបៀរ ABC តែងតែអបអរដល់បុគ្គលកម្ពុជា ដែលបំផុសទឹកចិត្តដល់ពួកយើង និងអ្នកដទៃទៀត ដោយសារសមិទ្ធផលប្លែក និងល្អឯករបស់ខ្លួន។          ការសម្តែងបើកឆាករបស់រឿង «Madama Butterfly» នៅកម្ពុជា ដែលសហការជាមួយ Soundskool គឺលើសពីការកម្សាន្ដនាពេលរាត្រីទៅទៀត វាគឺជាការឆ្លុះបង្ហាញដ៏ស្រស់ស្អាតរបស់អ្នកមានគំនិតច្នៃប្រឌិតក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិរួមគ្នា និងជាសក្ខីកម្មចំពោះទិដ្ឋភាពសិល្បៈដ៏រីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកបទពិសោធន៍នៃព្រឹត្តិការណ៍វប្បធម៍ដ៏ល្អឯកនេះជាមួយគ្នា ក្នុងខែធ្នូខាងមុខនេះ។» នេះបើតាមប្រសាសន៍របស់ លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ក្រុមការងារនៅពីក្រោយ រឿង «Madama Butterfly» នៅកម្ពុជាបានរៀបចំផលិតល្ខោនអូប៉េរ៉ាដោយជោគជ័យបាន ២ដង រួចមកហើយ គឺក្នុងឆ្នាំ២០១៨ និង ២០១៩។ ចុងក្រោយនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ពួកគេ គិតមកទល់ពេលនេះ ដោយរឿង «Madama Butterfly» រាប់ជាព្រឹត្តិការណ៍តន្ត្រីសម័យមុនដ៏ធំបំផុតនៅកម្ពុជា។ 

ក្រុមដ៏អស្ចារ្យនេះ ដឹកនាំដោយ Ai Iwasaki គម្រោងអូប៉េរ៉ាកម្ពុជា ជាផលិតករប្រតិបត្តិជាមួយ Gabriele Faja របស់ Soundskool Music ជានាយកផលិតការសម្តែង បានប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍វប្បធម៌ ដែលមិនអាចបំភ្លេចបាន។ ជាមួយនឹងកំណត់ត្រាបទដែលបង្ហាញឱ្យឃើញថា ពួកគេបានត្រៀមខ្លួនដើម្បីកំណត់ឡើងវិញ នូវព្រឹត្តិការណ៍តន្ត្រីបុរាណនៅក្នុងប្រទេសកម្ពុជា និងបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងលើទេសភាពវប្បធម៍របស់  ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ការសម្តែងរឿង «Madama Butterfly» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៥ល្ងាច នៅសាលមហោស្រព កោះពេជ្រ។ សំបុត្រចូលរួមមានតម្លៃចន្លោះពី២៥ដុល្លារ ទៅដល់ ១៣៥ដុល្លារ។ ស្រាបៀរ ABC នឹងផ្តល់ការបញ្ចុះតម្លៃផ្តាច់មុខ ៥% ទៅលើសំបុត្រចូលរួម។ ដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏អស្ចារ្យនេះ សូមប្រើលេខកូដផ្សព្វផ្សាយពិសេសគឺ «ABCBEExceptional» នៅពេលទិញសំបុត្រតាមរយៈតំណភ្ជាប់ https://www.madama-butterfly.org/tickets​ ។ សូមកុំឱ្យខកខានឱកាសដ៏អស្ចារ្យនេះ ដែលគេឯងនឹងនិយាយតៗគ្នា នៅឆ្នាំក្រោយៗ!

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍របស់ក្រុមហ៊ុនស្រាបៀរ ABC និងព្រឹត្ដិការណ៍រឿង «Madama Butterfly»  សូមរង់ចាំតាមដានបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុនសា្របៀរ ABC៖

ខាងក្រោមនេះ ជាអ្នកឧបត្ថម្ភព្រឹត្ដិការណ៍រឿង «Madama Butterfly»៖

នាំមកជូនដោយ៖ ABC Beer / Soundskool

សហការជាមួយ៖ ស្ថានទូត អុីតាលីប្រចាំទីក្រុងបាងកក

ដៃគូទូរគមនាគមន៍៖ Cellcard

ដៃគូសណ្ឋាគារ៖ All Dreams Cambodia

ដៃគូព្យ៉ាណូ៖ The Piano Shop Cambodia

ដៃគូស្ថាប័ន៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា

អ្នកឧបត្ថម្ភទីកន្លែង៖ OCIC 

VIP Lounge ឧបត្ថម្ភដោយ៖ Dalmore Whiskey

ការហាត់សម និងអាហារថ្ងៃត្រង់ឧបត្ថម្ភដោយ៖ CIA First

ការហាត់សមឧបត្ថម្ភដោយ៖  សាលាអន្តរជាតិ កាណាដា

អ្នកឧបត្ថម្ភអាហារ៖ Emperors of China

អ្នកឧបត្ថម្ភជាសាច់ប្រាក់ដោយ៖ មន្ទីពេទ្យជប៉ុន សាន់រ៉ាយ

អ្នកឧបត្ថម្ភផ្នែកផ្សព្វផ្សាយ៖ RealEstate.com.kh

ស្នាដៃសិល្បៈ៖ Christian Develter

រចនា និងបង្កើតដោយ៖ Hug Factory

ដៃគូលក់សំបុត្រ៖ Last2Ticket Asia

ដៃគូសិល្បៈ៖ Italian Cambodian Arts

ដៃគូផ្សព្វផ្សាយ៖ EuroCham Cambodia

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមាន​អព្យាក្រិតកាបូន​សូន្យ មានភាពស្មើគ្នា និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពីក្រុមហ៊ុនស្រាបៀរ​ ABC

ក្រុមហ៊ុនស្រាបៀរ ABC បានកំណត់ទេសភាពទីផ្សារស្រាបៀរកម្ពុជាឡើងវិញ ដោយផ្តល់នូវបទពិសោធន៍នៃការពិសាដ៏ល្អឯកទូទាំងប្រទេស។ ស្រាបៀរ​ ABC Extra Stout បាន​ទទួល​តំណែង​ជា​ស្រាបៀរ​លំដាប់​ថ្នាក់​លេខ​មួយ​របស់​ប្រទេស​កម្ពុជា ខណៈស្រាបៀរ​ ABC Reserve ជា​ស្រាបៀរ​លាយ​វីស្គី​ដំបូង​គេ​របស់​កម្ពុជា។

Most Popular

To Top