ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រកាសផ្តល់ជូនដល់អតិថិជនរបស់ខ្លួន ជាមួយនឹងថ្ងៃសំណាង 11.11 សម្រាប់គម្រោងខុនដូ Orkide the Royal Condominium ចំនួន 11 យូនីត។ លោក លោកស្រីនិងទទួលបានរង្វាន់ភ្លាមៗ ដោយពុំចាំបាច់ផ្សងសំណាងអ្វីទាំងអស់។ ទិញភ្លាម ចូលនៅភ្លាម ទទួលយករង្វាន់ភ្លាម ដែលរង្វាន់ជាច្រើនមានដូចជា ប័ណ្ណទឹកប្រាក់ (voucher) 500ដុល្លារ ទូរស័ព្ទ iPhone 15 ProMax និង គ្រឿងបរិក្ខារទំនើប១ឈុត។



លោក គួ្រច សុភត្រ្តា នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “ការរៀបចំអោយមានជា ថ្ងៃសំណាង 11.11 នេះឡើង គឺដើម្បីចូលរួមអបអរសាទរ ថ្ងៃសំណាងនេះជាមួយនឹងអតិថិជន ដែលមាន ឱកាសក្លាយជាម្ចាស់បន្ទប់ ខុនដូ 11 យូនីត។ ប្រូម៉ូសិននេះ គឺមានត្រឹមរយះពេលតែ២ថ្ងៃ គិតចាប់ពី ថ្ងៃទី 11-12 ខែវិច្ឆិកា ឆ្នាំ2023។ លោកបានគោរពអញ្ជើញ លោក លោកស្រីដែលមានបំណងចង់បាននូវប្រភេទខុនដូលំដាប់ស្តង់ដារ មកកាន់ទីតាំងផ្ទាល់ ក៏ដូចជាមកទស្សនកិច្ចផ្ទាល់នៅគម្រោងរបស់យើងមានជាសួនច្បារលើអាកាស អាងទឹកទំហំជាង 3 ហិកតា ក្លឹបហាត់ប្រាណ និងបន្ទប់ស្ទីម សូណាដែលបានសាងសង់រួចរាល់ 100% ជាស្ថាពរ ។



លោកក៏បានបន្ថែមផងដែរថា ការបង់រំលស់មានភាពងាយស្រួលដោយ លោក លោកស្រី បង់ប្រចាំខែត្រឹមតែ ៣៥០ដុល្លារ/ខែតែប៉ុណ្ណោះ និងបង់បានត្រឹមតែ 10% អាចចូលរស់នៅបានភ្លាមៗ។ ទីតាំងគម្រោងខុនដូអ័រគីដេ ស្ថិតនៅតាមបណ្តោយផ្លូវ 2004 ទល់មុខសាលារៀនអន្តរជាតិ CIA ហ៊ុមព័ន្ធដោយ ផ្សារទំនើប មន្ទីរពេទ្យ ធនាគារ ហាងកាហ្វេ និងមជ្ឍមណ្ឌលពាណិជ្ជកម្មនាៗ។



សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមការងារសេវាកម្មអតិថិជន តាមរយះទូរស័ព្ទលេខ 098 733 333 ឬ ទំព័រហ្វេសប៊ុកផេក Orkide Development!
