ភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ថ្ងៃនេះបានប្រកាសថា ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា គឺជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់ថាជាកន្លែងដែលល្អបំផុតសម្រាប់ធ្វើការ (Great Place To Work® Certified™)។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងឧស្សាហកម្មផលិតស្រាបៀររបស់ព្រះរាជាណាចក្រដែលសម្រេចបាន នូវការទទួលស្គាល់ជាសកល។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានដាក់បញ្ចូល នៅក្នុងបញ្ជី នៃក្រុមហ៊ុនដែលល្អបំផុតសម្រាប់ធ្វើការក្នុងចំណោមក្រុមហ៊ុនផលិតស្រាបៀរ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ហ៊ិននីគែន នៅទូទាំងអាស៊ី។
Great Place To Work® គឺជាអាជ្ញាបណ្ណសាកលលើវប្បធម៌កន្លែងធ្វើការដែលនៅពីក្រោយចំណាត់ថ្នាក់កន្លែងធ្វើការល្អបំផុតដែលលេចធ្លោជាងគេរបស់ពិភពលោក។ វិញ្ញាបនប័ត្រនេះ ត្រូវបានផ្តល់ជូនដោយផ្អែកលើការវិភាគឯករាជ្យនៃមតិកែលម្អរបស់បុគ្គលិកដែលដំណើរការដោយការស្រាវជ្រាវជាច្រើនទសវត្សរ៍ដើម្បីវាយតម្លៃវិធីសាស្រ្តនៃការបង្កើតបទពិសោធន៍បុគ្គលិកឆ្នើម។
អ្នកស្រី តេង សុផាន់ណា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានមានប្រសាសន៍ថា៖ «វិញ្ញាបនបត្រនេះ បានកើតឡើងក្នុងអំឡុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់យើង គឺ ១៥០ ឆ្នាំរបស់ស្រាបៀរ Heineken® នៅទូទាំងពិភពលោក និងជិត ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ កេរដំណែលនេះ ត្រូវបានដកស្រង់យកមកយ៉ាងល្អបំផុតរឿងរាវ នៃភាពរីកចមម្រើនក្នុងការងាររបស់បុគ្គលិករបស់យើង។ ធនធានបុគ្គលិករបស់យើងជាច្រើន នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពេលនោះមកត្រូវបានទទួលបទពិសោធន៍ការងារ និងខ្លះបានចាកចេញក្រៅប្រទេសទៅធ្វើការនៅតាម ក្រុមហ៊ុនហ៊ិននីគែន ផ្សេងទៀតនៅទូទាំងពិភពលោក ស្របតាមការកំណត់របស់យើងក្នុងការវិនិយោគលើធនធានមនុស្សនៅក្នុងបណ្តាញក្រុមហ៊ុនជាសកល។ លើសពីកន្លែងធ្វើការដ៏ល្អ ការទទួលស្គាល់នេះបង្ហាញនូវការលះបង់ និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់មិត្តរួមការងារយើងទាំងអស់ ក្នុងការបង្កើតក្រុមហ៊ុនដែលផ្តោតលើមនុស្សជាអាទិភាព និងគោលបំណងដែលមនុស្សគ្រប់គ្នាត្រូវបានផ្តល់សិទ្ធិអំណាច ក្នុងការបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ។
អ្នកស្រីបានបន្តមានប្រសាសន៍ថា៖ «យុទ្ធសាស្ត្រអភិវឌ្ឍន៍បុគ្គលិករបស់យើង គឺសាមញ្ញ។ មនុស្សគឺជាបេះដូងនៃរបៀបដែលយើងធ្វើអាជីវកម្មដែលជា សុភាសិតសាមញ្ញមួយដែលមនុស្សជាច្រើនតែងតែនិយាយ។ អ្វីដែលធ្វើឱ្យក្រុមហ៊ុន ហ៊ិននីគែនខេបូឌា ពិសេសជាងគេនោះ គឺយើងមានគោលបំណងតែមួយដែលជំរុញឱ្យយើងធ្វើការងារនេះគឺ៖ យើងធ្វើអាជីវកម្មប្រកបដោយផលិតភាពសប្បាយរីករាយរួមគ្នាដ៏ពិតប្រាកដ ដើម្បីជំរុញពិភពលោកឱ្យក្លាយជាកន្លែងរស់នៅដ៏ល្អប្រសើរឡើង។ មុននឹងយើងអាចធ្វើបែបនោះជាមួយអតិថិជនខាងក្រៅ និងដៃគូរបស់យើង ជាបឋមយើងត្រូវតែស្វែងយល់ជាមួយបុគ្គលិករបស់យើងជាមុនសិន»។
The Great Place To Work® Certification™ គូសបញ្ជាក់ភាពខ្លាំងរបស់ក្រុមហ៊ុនផលិតស្រាបៀរក្នុងការដាំដុះវប្បធម៌ ដែលផ្តល់អាទិភាពដល់ការជឿទុកចិត្ត ភាពសម្បូរបែប និងវឌ្ឍនភាព។ នេះត្រូវបានបង្ហាញនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រជាជនរបស់ខ្លួន ដែលគាំទ្រដល់យុទ្ធសាស្រ្តកំណើនប្រកបដោយតុល្យភាព EverGreen របស់ក្រុមហ៊ុនហ៊ិននីគែន និងការប្តេជ្ញាចិត្តលើយុទ្ធសាស្រ្ត «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង» ៖ ចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាលដល់អ្នកដឹកនាំចំនួន ១០០ នាក់ដែលរាប់បញ្ចូលអ្នកដឹកនាំអាជីវកម្មទាំងបច្ចុប្បន្ននិងអនាគត អភិវឌ្ឍសមត្ថភាពបុគ្គលិកទាំងអស់ឱ្យក្លាយជាទូតសុច្ឆន្ទៈនៃការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ធានាបាននូវលក្ខខណ្ឌការងារដោយយុត្តិធម៌ និងស្មើភាពសម្រាប់ទាំងអស់គ្នា។
ស្របគ្នានឹងវិញ្ញាបនប័ត្រនេះ យើងក៏ទទួលបាន ពានរង្វាន់ CSR Cross-Sectoral Awards របស់ EuroCham នាពេលថ្មីៗនេះ ក្រោមប្រធានបទសង្គមនិងសហគមន៍។ ពានរង្វាន់នេះ បានលើកតម្កើងចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនផលិតស្រាបៀរ ក្នុងដំណើរការខ្សែសង្វាក់ផលិតកម្មអង្ករក្នុងស្រុកប្រកបដោយនិរន្តរភាពជាងមុនដែលត្រូវបានផ្សារភ្ជាប់ទៅនឹងវិធីសាស្រ្តរួមរបស់ខ្លួនចំពោះប្រភពក្នុងស្រុក និងការសម្រេចបានអព្យាក្រិកាបូនក្នុងផលិតកម្មនៅឆ្នាំ ២០៣០ ព្រមទាំងឆ្លងកាត់ខ្សែសង្វាក់តម្លៃនៅឆ្នាំ ២០៤០ ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនស្រាបៀរដែលមានទស្សនៈវិស័យអាជីវកម្មយូរវែង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង» មានមហិច្ឆតាបង្កើនការរួមចំណែកអភិវឌ្ឍសង្គមជាតិជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ខណៈពេលដែលផលប័ត្រស្រាបៀរពេញលេញរបស់យើងមានម៉ាកយីហោចំនួន ៥ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ យើងនៅតែមានមោទនភាពក្នុងការដាក់ឈ្មោះ ហ៊ិននីគែន ជាអត្តសញ្ញាណរួមរបស់យើង។ ឈ្មោះនេះមានន័យថា ឈាមពណ៌បៃតងរត់តាមបេះដូងពណ៌បៃតងរបស់យើង។ ពណ៌បៃតងដែលតំណាងឱ្យអាជីវកម្មឫសគល់គ្រួសាររបស់ ហ៊ិននីគែន ដែលមនុស្សនៅមុនគេជានិច្ច ហើយផលប៉ះពាល់ប្រកបដោយនិរន្តរភាពរយៈពេលវែង ដែលយើងសង្ឃឹមថានឹងមានការបង្កើតឡើង។ ពណ៌បៃតងដែលតំណាងឱ្យក្តីសង្ឃឹមក្នុងប្រពៃណីខ្មែរ។ បុគ្គលិករបស់យើងនឹងបន្តគាំទ្រយើង និងជាមូលដ្ឋានគ្រឹះសម្រាប់បន្តភាពជោគជ័យនៅថ្ងៃនេះ និងថ្ងៃស្អែក។ សូមអរគុណដល់ក្រុមការងារ ហ៊ិននីគែន ខេមបូឌា របស់ខ្ញុំសម្រាប់អ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើដើម្បីជំរុញកន្លែងការងារល្អបំផុតសម្រាប់អ្នករាល់គ្នា»។
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕