Event

អ៊េមទៀតហើយ! ជាមួយកាដូថែមជូនដ៏ពិសេសពី Samsung Galaxy A25 ស៊េរីថ្មីបំផុត បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា…!

(ភ្នំពេញ) ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣៖ ថ្មីទៀតហើយ!! ស្មាតហ្វូនសម្រាប់អ្នកជក់ហ្គេម Samsung Galaxy A25 មកលើកនេះកាន់តែពិសេសជាងមុនជាមួយ មុខងារដ៏អស្ចារ្យដូចជា៖ អេក្រង់ច្បាស់ត្រជាក់ភ្នែកជាងមុន ទំហំកាមេរ៉ាធំ និងច្បាស់ បន្ទះឈីប និងថាមពលថ្មខ្លាំងជាងមុន ស័ក្ដិសមល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តលេងហ្គេមតែម្តង។

កាន់តែអស្ចារ្យជាងនេះទៀតនោះ សម្រាប់ការ Pre order Samsung Galaxy A25 ដែល មានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុន ឥឡូវនេះនឹងទទួលបានការថែមជូន Bluetooth Speaker ដ៏ស្រស់ស្អាតភ្លាមៗតែម្តង។

តោះ! តោះ! មកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A25 ឱ្យលម្អិតបន្តិចមើលមានអ្វីអ៊េមខ្លះ??

** Galaxy A25 5G៖

  1. អេក្រង់ (Display)
  • បំពាក់ដោយកញ្ចក់ប្រភេទ Super AMOLED, Refresh Rate 120Hz
  • ផ្ទៃអេក្រង់ធំរហូតដល់ 6.5 អ៊ីញ និងមានកម្រិតភាពច្បាស់ FHD+
  • ជាមួយនឹងពន្លឺកម្រិតខ្ពស់រហូតដល់ 1,000 Nit ភ្លឺ…ច្បាស់ឥតខ្ចោះ
  • កម្លាំងម៉ាស៊ីន Papaya Exynos 1280
  • ជាមួយឧបករណ៍បំពងសំឡេង Dolby Atmos សំឡេងខ្លាំងឮច្បាស់ល្អដូចពិតៗ
  • បំពាក់មកជាមួយផ្ទាំងអេក្រង់ការពារភ្នែក ដែលរក្សាភ្នែករបស់អ្នកឱ្យមានផាសុកភាពផងដែរ
  1. កាមេរ៉ា (Camera)
  • កាមេរ៉ាក្រោយ 3គ្រាប់ 50MP + 8MP + 2MP ជាមួយមុខងារទប់លំនឹង OIS
  • កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 13MP (f2/0)
  • ធានាថារូបភាព ឬវីដេអូ គ្រប់ស្ទាយ គ្រប់ជ្រុង ដឹងតែច្បាស់ម៉ដ្ឋស្អាតតែម្តង…!
  • ទំហំផ្ទុក RAM 16GB (included RAM Plus) / ROM 128GB
  1. កម្លាំងថាមពលថ្ម (Battery)
  • កម្រិតថាមពលថ្មធំ 5,000mAh អាចប្រើប្រាស់ និងលេងកម្សាន្តបានរហូតដល់ 2 ថ្ងៃ
  • ជាមួយកម្លាំងសាកល្បឿនលឿនរហូតដល់ 25w ទស្សនា និងលេងកម្សាន្ត ម៉ាជក់ចិត្តតែម្ដង

ជាមួយនឹងលក្ខណៈសម្បត្តិទាំងអស់ខាងលើនេះ ខ្ញុំជឿជាក់ថាអតិថិជនដែលកំពុងរង់ចាំ គឺពិតជាមិនខកបំណងឡើយ! ឱកាសដ៏កម្រនេះបានមកដល់ហើយ! តោះយើងជិតដាច់ឆ្នាំហើយ ចាំអីទៀតទិញកាដូលើកទឹកចិត្តខ្លួនឯង ឬ ជូនមនុស្សជាទីស្រលាញ់មួយទៅ!!!!!

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

Most Popular

To Top