Event

អង្គរឌែរីប្រូដាកខូអិលធីឌី រៀបចំអាហារសាមគ្គី ជាមួយតំណាងចែកចាយទូទាំងប្រទេស អបអសាទរ​ចំពោះលទ្ធផលដ៏ល្អប្រសើរ សម្រេចបានឆ្នាំ២០២៣ កន្លងទៅ​

ភ្នំពេញ៖ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) បានរៀបចំអាហារសាមគ្គី នៅសណ្ឋាគារ សុខាភ្នំពេញ នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ជាមួយតំណាងចែកចាយទូទាំងប្រទេស ដើម្បីអបអសាទរ​ចំពោះលទ្ធផលដ៏ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ​ ។

នាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) បានថ្លែងទៅកាន់តំណាងចែកចាយទូទាំង ថាឆ្នាំ២០២៣ជាឆ្នាំដ៏ប្រពៃដែលការសហការធុរកិច្ចរវាងក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី និងតំណាងចែកចាយទូទាំងប្រទេសហើយទទួលបានលទ្ធផលល្អប្រសើរ ។ ខ្ញុំសូមអបអសាទរ​ចំពោះលទ្ធផលដ៏ល្អក្នុងឆ្នាំ២០២៣កន្លងទៅ​ ។

ក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ​ លោកថា នឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការ​ទីផ្សារប្រកបដោយនិរន្តភាព និង​ដើម្បីពង្រីកទំហំទីផ្សាររបស់យើងអោយកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ។​​ ជាក់ស្តែងក្នុងឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ ​យើងបានផលិតផល១​ប្រភេទ បន្ថែមទៀតគឺ៖ ​ទឹកដោះគោបេស៍ខៅ ប្រភេទប្រអប់ក្រដាសបរិស្ថាន ចំណុះ​ 1,284Kg  ហើយរំពឹងទុកជាមុនថាផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំង និងមានការពេញនិយមគាំទ្រ ពីអតិថិជនទាំងអស់ ។​ ដើម្បីឆ្លើយតបទៅនិងបរិបទនៃការប្រគួតប្រជែងដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះ យើងខ្ញុំនឹងខិតខំបង្កើតនូវយុទ្ធសាស្រ្តទីផ្សារថ្មីៗដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រគួតប្រជែងលើទីផ្សារ​ប្រកបដោយយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ ។

ដោយមានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធន៍ក្នុងការចែកចាយលក់ផលិតផលយូរឆ្នាំ​​ព្រមទាំងការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លក្ខណ៍នៅក្នុងតំបន់​រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់ ​ក្រុមហ៊ុនមានការរំពឹងទុកជាមុនថាការសហការធុរកិច្ចក្នុងឆ្នាំ២០២៤​​នេះ នឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២៣ ហើយនឹងមានកំណើនមិនតិចជាង១០-១៥%​នោះឡើយ ​ដោយសារយើងមាន យុទ្ធសាស្រ្តល្អ ផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អ នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន ។​

យុទ្ធសាស្រ្តគន្លឹះឆ្នាំ២០២៤គឺ៖

-ការកសាងម៉ាកយីហោ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយជាពិសេស​បណ្តាញសង្គម និង ឌីជីថល (Social and digital media)

-ការពង្រីកទីផ្សារតាមរយៈ កម្មវិធីលក់ជាពិសេសដល់ដៃគូលក់និងចែកចាយបន្ត

-ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយលើទូរទាំងប្រទេស។

សូមរំលឹកជូនផងដែរថាក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ទទួលបានអាជ្ញាបណ្ណ័ពីរាជរដ្ឋាភិបាលនាខែវិច្ឆិកាឆ្នាំ២០១៣ លើផ្ទៃដី​៣ហិកតា​ ហើយបានដំណើរផលិត​ នូវផលិតផលទឹកដោះគោដំបូងនៅ​ខែកញ្ញាឆ្នាំ២០១៥​​ ជាមួយការដាក់បន្ថែមទន់វិនិយោគជាបន្តបន្ទាប់មកដល់ពេលនេះ ទន់វិនិយោគបានកើនឡើងដល់ប្រមាណជិត ៤១លានដុល្លារសហរដ្ឋអាមេរិកហើយផ្ទៃដី​រោងចក្រផលិត បានកើនដល់ ៦ហិកតា ​(ទ្វេដង) នាពេលបច្ចុប្បន្ននេះ។​ និងបានកំពុងផ្តល់ការងារជូនកម្មករនិយោជិត​ ប្រមាណជាជិត៦០០នាក់  ក្នុងនោះនាយកដ្ឋានផ្នែកលក់ និងទីផ្សារមានចំនួន​១៥៨នាក់ ទូទាំងប្រទេស​ (ឆ្នាំ២០២៤មានកំណើនប្រមាណ១០%) និងបានចូលរួមចំណែកបង់ពន្ធជូនថវិកាជាតិប្រមាណ ៨ទៅ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ​។ 

អង្គរមីលមានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!

ប្រភពអត្ថបទពីក្រុមហ៊ុន

Most Popular

To Top