ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវា អ៊ីនធឺណិតឈានមុខគេ បានទទួលពានរង្វាន់ជាក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតល្អបំផុត នៅក្នុងកម្មវិធី Global Business Outlook (GBO) Awards ដ៏ល្បីល្បាញឆ្នាំ 2023។
ការទទួលស្គាល់នេះជាឆ្នាំទីពីរជាប់គ្នា ដែលមិត្តហ្វូនបានក្លាយជា អ្នកឈ្នះពាននៅក្នុងវិស័យនេះ បន្ទាប់ពីឈ្នះពានរង្វាន់លើកដំបូងក្នុងឆ្នាំ 2022។ សមិទ្ធិផលដ៏ពិសេសរបស់មិត្តហ្វូននេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ខ្លួនក្នុងការផ្តល់នូវ សេវាអ៊ីនធឺណិតកម្រិតខ្ពស់ដល់អតិថិជន ទូទាំងប្រទេសក្នុងការប្រើប្រាស់។ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក ដ៏ទំនើបរបស់ក្រុមហ៊ុនបានកំណត់ស្តង់ដារថ្មីមួយ នៅក្នុងឧស្សាហកម្មនេះ ដោយអនុញ្ញាតឱ្យមានការតភ្ជាប់ដោយរលូន និងការចូលប្រើអ៊ីនធឺណិត ល្បឿនលឿនសម្រាប់បុគ្គល និងអាជីវកម្មដូចគ្នា។
លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «យើងមានមោទនភាពយ៉ាងខ្លាំង ដែលត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សេវាអ៊ិនធឺណិតល្អបំផុតនៅឯពានរង្វាន់ Global Business Outlook (GBO) ប្រចាំឆ្នាំ 2023»។
លោកបញ្ជាក់ថា «សមិទ្ធិផលនេះបានឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែងមិនចេះនឿយហត់ របស់ក្រុមការងារក្នុងការផ្តល់ជូន នូវសេវាកម្មអ៊ីនធឺណិតដ៏ពិសេសដល់អតិថិជន។ យើងនៅតែប្តេជ្ញាចិត្តក្នុងការជំរុញឥតព្រំដែន និងបង្កើនបទពិសោធន៍ឌីជីថល សម្រាប់ទាំងអស់គ្នា» ។
ពានរង្វាន់អ្នកផ្តល់សេវាអ៊ិនធឺណិតល្អបំផុត មិនត្រឹមតែទទួលស្គាល់ពីដំណើរការល្អ របស់មិត្តហ្វូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាអ្នកនាំមុខគេក្នុងឧស្សាហកម្ម ទូរគមនាគមន៍ផងដែរ។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បម្រើជាសក្ខីភាពមួយចំពោះការលះបង់ របស់ក្រុមហ៊ុនចំពោះការពេញចិត្តរបស់អតិថិជន ការច្នៃប្រឌិតបច្ចេកវិទ្យា និងឧត្តមភាពនៃប្រតិបត្តិការ។ ដោយឡែក ពានរង្វាន់ GBO ដែលរៀបចំដោយ Global Business Outlook គឺជាវេទិកាដ៏ល្បីល្បាញដែលទទួលស្គាល់ និងអបអរសាទរសមិទ្ធិផលពិសេស និងការអនុវត្តល្អបំផុត នៅទូទាំងវិស័យផ្សេងៗជុំវិញពិភពលោក។
ពានរង្វាន់ត្រូវបានវាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ រួមទាំងជំនាញឧស្សាហកម្ម ការច្នៃប្រឌិត សេវាកម្មអតិថិជន និងដំណើរការអាជីវកម្មទាំងមូលផងដែរ។ ជ័យលាភីដ៏គួរឱ្យកត់សម្គាល់ របស់មិត្តហ្វូននៅពានរង្វាន់ Global Business Outlook Awards 2023 នឹងពង្រឹងការប្តេជ្ញាចិត្តបន្ថែមទៀត របស់ក្រុមហ៊ុនក្នុងការផ្តល់ជូន នូវសេវាកម្មអ៊ីនធឺណិតដែលល្អ និងពង្រឹងជំហររបស់ខ្លួនជាដៃគូ ដែលអាចទុកចិត្តបានក្នុងដំណើរ ផ្លាស់ប្តូរវិស័យឌីជីថលដល់អតិថិជន។
លើសពីនេះ ថ្មីៗនេះមិត្តហ្វូនក៏ទទួលបានពានរង្វាន់ ធុរកិច្ចអន្តរជាតិដ៏មានកិត្យានុភាពផ្ទួនៗចំនួន ៤ បន្ថែម ដែលជាអ្នកផ្តល់បច្ចេកវិទ្យាទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា។ ពានរង្វាន់ទាំងនេះរួមមាន ពានរង្វាន់ Globee Awards ចំនួនបី និងពានរង្វាន់ Stevie Awards មួយផងដែរ។ ជំហររបស់មិត្តហ្វូនគឺកត្តាជំរុញដ៏សំខាន់ នៃការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា៕