Event

ណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំរោងនាំលាភសំណាង ជាមួយការផ្តល់ជូនច្រើនជាងមុន

ភ្នំពេញ៖ ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះពុកម៉ែបងប្អូនទាំងអស់ដែលមានបំណងចង់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនាំលាភសំណាងក្នុងឆ្នាំនេះ។ ការផ្តល់ជូនរបស់ណាហ្គាវើលដ៍ រួមមាន ម្ហូបនាំលាភ ម្ហូបសុភមង្គល ការបញ្ចុះតម្លៃ ការតុបតែងយ៉ាងប្រណីត និងកម្មវិធីកម្សាន្តដ៏សម្បូរបែបដែលនឹងផ្តល់ជូននូវភាពសប្បាយរីករាយបំផុត។

ណាហ្គាវើលដ៍ មានភោជនីយដ្ឋានប្រណីតចិនចំនួនពីរ គឺ Fortune Palace និង Hall of Golden Chimes ដែលជាកន្លែងស័ក្តិសមបំផុតសម្រាប់ការជួបជុំ និងទទួលទានអាហារលក្ខណៈជុំគ្នាប្រកបដោយសុភមង្គល។ ណាហ្គាវើលដ៍មានម្ហូបអ៊ីសាងនាំសំណាង ជាមុខម្ហូបពេញនិយមក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលតំណាងឱ្យលាភសំណាង និងភាពសម្បូររុងរឿង។ សម្រាប់ម្ហូបអ៊ីសាងពិសេសនេះ ពុកម៉ែបងប្អូនអាចជ្រើសរើសម្ហូបដាក់ពីលើ ដូចជា សាច់ត្រីសាលម៉ុន លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលីដែលមានជាចានតូច និងចានធំសម្រាប់ទទួលទានផ្ទាល់នៅភោជនីយដ្ឋាន ឬខ្ចប់ទៅគេហដ្ឋាន។ សម្រាប់មុខម្ហូបពិសេសផ្សេងទៀត រួមមាន មីឆាអាយុវែង បង្គាឆាជាមួយពងទាប្រៃ និងសាច់ជ្រូកបីជាន់ខជាមួយដំឡូងដែលមានបម្រើជូននៅភោជនីយដ្ឋាន Golden Bowl, Chopstick និង Food Pavilion ក្នុងតម្លៃសមរម្យបំផុត។

នៅភោជនីយដ្ឋានចិន Fortune Palace មានម្ហូបឈុតសុភមង្គលបុណ្យចូលឆ្នាំចិន តម្លៃចាប់ពី ២.៣៥ ២.០០០រៀល រហូតដល់ ៣.៥៥២.០០០រៀល ដែលមានស៊ុបក្រពះត្រីជាមួយអយស្ទ័រ និងខ្យងសមុទ្រក្រៀម ក្ងានខ្វៃ មាន់ដុត និងបង្កងទន្លេមេគង្គឆាក្នុងទឹកស៊ុប។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបបែបប្រពៃណី សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបមហាសម្បត្តិដែលមានគ្រឿងផ្សំបែបព្រីមៀម និងកម្រ ដូចជា ឈ្លើងសមុទ្រ ប៉ាវហ៊ឺ លៀសសមុទ្រក្រៀម អយស្ទ័រ សាច់ខ្វៃ និងបន្លែសុខភាព។ ចំណែកម្ហូបឈុត មានតម្លៃចាប់ពី ២.០៧២.០០០រៀលរហូតដល់ ៣.២៧២.០០០រៀល សម្រាប់មួយតុ ១០ នាក់ដែលមានប៉ាវហ៊ឺខ ឈ្លើងសមុទ្រ និងក្រពះត្រីក្នុងឆ្នាំងដី កូនជ្រូកខ្វៃ សាច់ឆ្អឹងជំនីគោអាមេរិកខ្វៃជាមួយទឹកម្រេចកំពត និងម្ហូបជាច្រើនមុខទៀត។ ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេអន្តរជាតិបែបប្រណីតមានបន្ថែមមុខម្ហូបបុណ្យចូលឆ្នាំចិននៅភោជនីយដ្ឋាន 2Pangea ដែលបម្រើជូនពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ម្នាក់ ១៨០.០០០រៀល ប៉ុណ្ណោះ។ សូមកក់ទុកមុនឥឡូវនេះតាមរយៈ dining@nagaworld.com ឬ +៨៥៥ ២៣ ២៦៣ ០៣១ ។

ធ្វើឱ្យឱកាសបុណ្យចូលឆ្នាំចិនរបស់ពុកម៉ែបងប្អូនកាន់តែពេញលេញ និងផ្អែមល្ហែមជាមួយនំដុតថ្មីៗរៀងរាល់ថ្ងៃសម្រាប់ធ្វើជាអំណោយដល់មនុស្សជាទីស្រឡាញ់។

ស្វាគមន៍ឆ្នាំរោងនាំលាភសំណាងជាមួយសេវាកម្មស្ប៉ាសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសម្រស់កាន់តែស្រស់ស្អាត និងសង្ហានៅមណ្ឌលស្ប៉ាទាំងពីរនៅណាហ្គាវើលដ៍។ ឥឡូវនេះមានប្រូម៉ូសិនសេវាកម្មស្ប៉ា ធ្វើម៉ូដសក់ និងក្រចកហើយ។ ជាវកាតសមាជិកសាឡនដែលទើបនឹងចេញថ្មីតម្លៃ ៧៥២.០០០រៀលប៉ុណ្ណោះប៉ុន្តែពុកម៉ែបងប្អូនអាចរីករាយជាមួយសេវាកម្មដែលមានតម្លៃរហូតដល់ ១.២០០.០០០រៀល។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ១៦ ២២៨ ៨៥២ សម្រាប់ព័ត៌មានបន្ថែម។ ពុកម៉ែបងប្អូនអាចទទួលបានតុក្កតារូបនាគនាំសំណាងដ៏ស្រស់ស្អាតមួយឥតគិតថ្លៃរហូតដល់អស់ពីស្តុកសម្រាប់ការចំណាយនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋាន និងមណ្ឌលស្ប៉ារបស់ណាហ្គាវើលដ៍។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

គួរបញ្ជាក់ផងដែរថា ទេវតាទ្រព្យ និងម៉ាស្កុតជាច្រើននឹងធ្វើដំណើររៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ ល្ងាចដើម្បីជូនពរ និងផ្តល់កាដូនាំសំណាងដល់ភ្ញៀវទូទាំងអគារណាហ្គវើលដ៍ទាំងពីរ ហើយក៏មានការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិរៀងរាល់ថ្ងៃពីម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ផងដែរ។ កុំភ្លេចថតរូបជាមួយការតុបតែងយ៉ាងប្រណីតនៅក្នុងណាហ្គាវើលដ៍ទាំងពីរ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដែលមានរូបសំណាករូបនាគមាសដ៏ធំ និងអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។
ណាហ្គាវើលដ៍ សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មីឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ សួស្តីឆ្នាំថ្មីប្រពៃណីចិន! ៕

អបអរពិធីបុណ្យចូលឆ្នាំចិន និងទទួលទានម្ហូបឈុតសុភមង្គល និងម្ហូបឈុតនាំសំណាងនៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes នៅណាហ្គាវើលដ៍
នំប្រពៃណីចិនដុតថ្មីៗ គឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលមានដាក់លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ទី១។ ទទួលបានតុក្កតារូបនាគនាំសំណាងឥតគិតថ្លៃរហូតអស់ពីស្តុកនៅពេលចំណាយនៅតាមភោជនីយដ្ឋាន និងមណ្ឌលស្ប៉ានៅណាហ្គាវើលដ៍។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
អបអរពិធីបុណ្យចូលឆ្នាំចិន និងពិសាម្ហូបចិនច្រើនជម្រើស ដូចជា ម្ហូបអ៊ីសាងនាំសំណាង និងម្ហូបជាច្រើនមុខទៀតនៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Chopstick, Golden Bowl និង Food Pavilion នៅណាហ្គាវើលដ៍
ទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនដ៏អស្ចារ្យ រៀងរាល់ថ្ងៃ នៅម៉ោង ៧:៣០ យប់ ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៥ កុម្ភៈ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
ថតរូបជាមួយការតុបតែងលម្អដ៏ស្រស់ស្អាតនៅក្នុងណាហ្គាវើលដ៍ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន

Most Popular

To Top