Event

មិត្តហ្វូន សម្ពោធផ្លូវការ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បទពិសោធន៍ថ្មីទស្សនាទូរទស្សន៍ តាមអ៊ីនធឺណិត

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី១៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដោយសន្យាថាទូរទស្សន៍ នឹងនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗ និងមានប្រយោជន៍ កីឡា និងការកម្សាន្ត។

កម្មវិធីទូរទស្សន៍ឌីជីថល TV360 របស់មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពិធីអបអរសាទរខួបលើកទី ១៥ របស់មិត្តហ្វូន ជាមួយនឹងពាក្យស្លោកថា “កម្សាន្ដតាមចិត្តអ្នក” កម្មវិធីទូរទស្សន៍ឌីជីថល TV360 របស់មិត្តហ្វូន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយបង្ហាញពីចក្ខុវិស័យ នៃកម្មវិធីបច្ចេកវិទ្យាឈានមុខគេ រួមជាមួយនឹងការយល់ដឹង អំពីតម្រូវការរបស់អតិថិជន ដោយគ្រាន់តែស្កេន QR កូដ អ្នកប្រើប្រាស់ចាប់ផ្តើមស្វែងយល់ ពីមុខងារទំនើបៗយ៉ាងរហ័ស នៃកម្មវិធីថ្មីភ្លាមៗជាមួយ TV360។

លោក Cao Manh Duc នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «ជាមួយនឹងគោលដៅក្លាយជាក្រុមហ៊ុនបំប្លែងឌីជីថល លេខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍របស់អតិថិជន មិត្តហ្វូនតែងតែត្រួសត្រាយ ក្នុងការផ្តល់នូវសេវាកម្ម និងប្រព័ន្ធឌីជីថលដែលមានប្រយោជន៍ គុណភាព និងទំនើបជាមួយកម្មវិធីទូរទស្សន៍ឌីជីថល TV360។ មិត្តហ្វូន​នឹង​បំពេញ​បេសកកម្ម​របស់​ខ្លួន ​ក្នុង​ការ​អមដំណើរ​អតិថិជន បង្កើន​បទពិសោធន៍ និង​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ពួកគេ»។

នាយកប្រតិបត្តិ មិត្តហ្វូន បានសង្កត់ធ្ងន់ថា កម្មវិធីទូរទស្សន៍ឌីជីថល TV360 គឺជាកម្មវិធីមួយដែលមានបណ្ណាល័យ មាតិកាគុណភាពខ្ពស់ សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជន។ គុណភាពសេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងគ្របដណ្តប់យ៉ាងទូលំទូលាយ ទៅដល់អតិថិជននៅតំបន់ដាច់ស្រយាល និងព្រំដែន ដើម្បីនាំយកខ្លឹមសារទូរទស្សន៍កម្ពុជា ដ៏ទាក់ទាញដល់ប្រជាជនទូទាំងប្រទេសគ្រប់វ័យ។

ក្នុងនាមជាក្រុមហ៊ុនត្រួសត្រាយឌីជីថល ឈានមុខគេដែលមានប្រព័ន្ធអេកូឌីជីថលចម្រុះ និងទូលំទូលាយ ដោយមានគោលដៅកែលម្អសេវាកម្មជាបន្តបន្ទាប់ និងផ្តល់បទពិសោធន៍ល្អបំផុតសម្រាប់ អតិថិជនមិត្តហ្វូនបាននិងកំពុងចាប់ផ្តើម ផលិតផលសេវាកម្មដ៏ទូលំទូលាយ និងទំនើបជាច្រើន។ កម្មវិធីទូរទស្សន៍ឌីជីថល TV360 សន្យាថានឹងបន្តបង្កើតចំណុចរបត់ថ្មី នៃបទពិសោធន៍ទូរទស្សន៍ឌីជីថល សម្រាប់អតិថិជន។

អ្នកប្រើប្រាស់អាចមើលកម្មវិធីទូរទស្សន៍ឌីជីថល TV360 នៅលើទូរសព្ទ កុំព្យូទ័រយួរដៃ ថេប្លេត ទូរទស្សន៍ឆ្លាតវៃដោយរីករាយ ជាមួយមាតិកាកម្សាន្តដែលពួកគេចូលចិត្ត យ៉ាងរលូននៅលើឧបករណ៍ណាមួយ ដោយមិនមានការរំខាន។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលទូរទស្សន៍ និងវិទ្យុផ្ទាល់ រួមជាមួយនឹងបណ្តុំភាពយន្ត កម្មវិធីទូរទស្សន៍ វីដេអូឃ្លីប និងកម្មវិធីកម្សាន្តជាច្រើនពីប្រទេសកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ។

ជាមួយនឹងគោលដៅក្នុងការផ្តល់នូវ ផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិ និងបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា មិត្តហ្វូនបានប្រើប្រាស់នូវ បច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ ក៏ដូចជាកម្មវិធីបញ្ញាសិប្បនិមិត្ត ដើម្បីផ្តល់នូវបទពិសោធន៍ “រោងភាពយន្តតាមផ្ទះ” ឬកំណត់ខ្លឹមសារផ្ទាល់ខ្លួន សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ។

ការភ្ជាប់បច្ចេកវិទ្យាជាមួយនឹងមនុស្សជាតិ ដើម្បីឱ្យកម្មវិធីនីមួយៗនាំមកនូវតម្លៃពិតដល់សហគមន៍ និងសង្គម រូបរាងរបស់ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បន្តធ្វើឱ្យប្រព័ន្ធអេកូឌីជីថលចម្រុះ របស់មិត្តហ្វូនល្អឥតខ្ចោះ ដោយសន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីៗ ដល់អតិថិជន។

ក្នុងដំណើររយៈពេល ១៥ឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិត្តហ្វូនបានឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដល់ជីវិតរបស់ប្រជាជនកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់មិត្តហ្វូនមិនត្រឹមតែ បង្កើតលក្ខខណ្ឌសម្រាប់វឌ្ឍនភាព បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់កំណើនសេដ្ឋកិច្ច ការអប់រំ និងការកែលម្អសេវាសាធារណៈ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនផងដែរ ៕

Most Popular

To Top