ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 នឹងប្រព្រឹត្តឡើងនៅខេត្តព្រះសីហនុ ចុងសប្តាហ៍នេះ នៅថ្ងៃទី២៣ និងទី២៤ ខែមីនា ចាប់ពីម៉ោង ៨ព្រឹកតទៅ នៅមណ្ឌលទីលានអនុវិទ្យាល័យ សម្តេចឪ ខេត្តព្រះសីហនុ ដែលមានក្លិបកីឡាបាល់ទះមកពី ៦ខេត្ត ចូលរួមប្រកួតដូចជា៖ ព្រះសីហនុ, តាកែវ, កំពត, កែប, កោះកុង, និងកំពង់ស្ពឺ។
កាលពីសប្តាហ៍មុន WURKZ Special Volleyball Cup 4×4 2024 គោលដៅទី៤ មណ្ឌលខេត្តព្រៃវែង បានរកឃើញក្រុមជ័យលាភីលេខ ១ លេខ២ ដែលបានទទួលកៅអីទៅប្រកួតនៅគោលដៅចុងក្រោយ មណ្ឌលរាជធានីភ្នំពេញ រួមមាន៖
• ក្រុមជ័យលាភីលេខ ១ ក្លិបស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ (B) ទទួលបានពានរង្វាន់១, កៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ១១លានរៀល
• ក្រុមជ័យលាភីលេខ ២ ក្លិបស្នងការដ្ឋាន ន.ប ខេត្តកណ្តាល ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ៥លានរៀល។
ក្រៅពីនេះភេសជ្ជៈប៉ូវកម្លាំង វើក ក៏មិនភេ្លចឧបត្ថម្ភ ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយប្រាក់រង្វាន់ ២លានរៀល និង ១លានរៀលដែរ។
ចុងសប្តាហ៍នេះ កុំភ្លេចចូលរួមគាំទ្រ ការប្រកួតបាល់ទះ 4×4 នៅចុងសប្តាហ៍នេះ ដោយផ្ទាល់ដោយសេរី នៅមណ្ឌលទីលានអនុវិទ្យាល័យ សម្តេចឪ ខេត្តព្រះសីហនុ ឬមើលការផ្សាយផ្ទាល់ពីទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia ។
WURKZ បង្កើនថាមពលឥតឈប់ឈរ!






