ភ្នំពេញ៖ នៅចុងសប្តាហ៍នេះថ្ងៃទី២៣ និង២៤ ខែមីនា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម ប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២៣ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី២៤ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅ ភូមិច្រាំងស ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (ផ្សារមរតក) ។
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងបង្ហាញវត្តមាន តារាចម្រៀងល្បីៗ ប្រចាំផលិតកម្ម ថោន ជាមួយចង្វាក់ភ្លេងជាច្រើនបែប នឹងធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើក បង្កើនភាពសប្បាយទ្វេដង ជូនទស្សនិកជនទៅទស្សនាផ្ទាល់ ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។
លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយស ពីកំពូលកីឡាករប្រដាល់គុនខ្មែរនិងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូប សម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា ហើយឈរលំដាប់លេខ ១ ក្នុងការឧបត្ថម្ភគុនខ្មែរច្រើនជាងគេ។
ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia ។
WURKZ បង្កើនថាមពលឥតឈប់ឈរ!







