ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភទឹកក្រូចអាយស៍ IZE ចំនួន ២០០កេស និងទឹកពិសាកម្ពុជាចំនួន ៥០០កេស ជូនទៅខណ្ឌដង្កោ ដើម្បីលើកទឹកចិត្តដល់ខណ្ឌដង្កោ ដែលតែងតែលះបង់កម្លាំងកាយចិត្ត និងពេលវេលាថែរក្សា ការពារសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងតំបន់ខណ្ឌដង្កោ។
ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជឿជាក់ថាទឹកក្រូចអាយស៍ IZE សក្តិសមបំផុតសម្រាប់បរិយាកាសសប្បាយៗរាល់ការជួបជុំ និងធ្វើឱ្យរសជាតិអាហារគ្រប់មុខកាន់តែឆ្ងាញ់ ជំរុញឱ្យការជួបជុំកាន់តែមានភាពរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិនាពេលឆាប់ៗនេះ។
ទីណាមានអាយស៍ IZE ទីនោះសប្បាយ ហើយកាន់តែពិសេស ឥលូវនេះក្រោមគំរបទឹកក្រូចអាយស៍ IZE មានរង្វាន់រថយន្តទំនើប Toyota Raize ជាច្រើនគ្រឿងសម្រាប់រង់ចាំអ្នក។ ជ្រើសរើស ទឹកក្រូចអាយស៍ IZE ពេលចូលឆ្នាំថ្មី មិនត្រូវបានឡានជិះទៅលេងស្រុក ជួបជុំគ្រួសារកាន់តែសប្បាយទាំងអស់គ្នា។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគដោយសហគ្រិនខ្មែរ១០០% ប្តេជ្ញាផលិតតែផលិតផល «Made In Cambodia» ដែលមានគុណភាពខ្ពស់ និងផ្តល់គុណតម្លៃបន្ថែមទៅកាន់អតិថិជន ដោយប្រកាន់យកគោលការ ទទួលខុសត្រូវសង្គម និងបរិស្ថានខ្ពស់បំផុត ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ លើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានទទួលបានវិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្ម លំដាប់ពិភពលោក World Class Operations Management ព្រមទាំងឈ្នះមេដាយមាសពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ៣៣គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជា។





