ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានប្រកាសផ្តល់ជូននូវរង្វាន់ក្អមមាស ក្អមសំណាងជាច្រើនរង្វាន់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ ដែលការផ្តល់ជូននេះសម្រាប់គម្រោងលំនៅឋាន គឺអ័រគីដេ ដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A។


អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងធំមួយក្នុងចំណោមគម្រោង ផ្សេងៗទៀតរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលគម្រោងមួយនេះគ្របដណ្តប់ទៅលើផ្ទៃដី ២០០ហិចតាជាងនៅតាមបណ្តោយ ផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ សម្រាប់រាល់ការជាវគ្រប់ប្រភេទផ្ទះទាំងអស់ លោក លោកស្រីនឹងទទួលបាននូវរង្វាន់ក្អមមាស ក្អមសំណាងជាច្រើនសន្ធឹកសន្ធាប់ បូករួមនិងការបញ្ចុះតម្លៃដ៏ពិសេសសរុបជាទឹកប្រាក់ជាង $1XX,XXX ផងដែរ។


លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ បានមានប្រសាសន៍ថា “ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមុិន តែងតែ ពង្រឹង និង ពង្រីកការអភិវឌ្ឍន៍ លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខារ និងសេវាបម្រើអតិថិជនជាច្រើនបន្តបន្ទាប់ដើម្បី បំពេញតម្រូវការ ក៏ដូចជាការឆ្លើយតបទៅនឹងការជឿជាក់របស់អតិថិជនមកកាន់ អ័រគីដេ កន្លងមក ហើយជាពិសេសដើម្បីបន្តបំពេញនូវ បេសកម្មដែលជាគម្រោងលំនៅឋាន អភិវឌ្ឍន៍ឆាប់រហ័ស និងជឿទុកចិត្តបំផុត ជាមួយចក្ខុវិស័យវែងឆ្ងាយ” ។


ដោយឡែកលោកក៏បានបន្តដែលថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ រួមជាមួយនឹងការផ្តល់ជូននូវប្រម៉ូសិនផងដែរ សូមជូនពរដល់អតិថិជនទាំងអស់ រកទទួលទានមានបាន សុខសុវត្ថិភាពគ្រប់ទីកន្លែង និងសេចក្តីសុខចម្រុងចម្រើនជានិរន្តរ៍។


បន្ថែមលើសពីនេះទៅទៀត ក្រុមហ៊ុន ក៏បានប្រារព្ធពិធីមហាសង្ក្រាន្តញ៉ាំហ្វេសតា (Sangkran By NhamFesta) ដែលជាកម្មវិធីក្នុងការអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅថ្ងៃទី ០៥ ដល់ ០៧ ខែមេសា ឆ្នាំ ២០២៤ ដែលទីតាំងស្ថិតនៅទីធ្លា បុរីអ័រគីដេ ដឹប៊ូតានិចស៊ីធី នៅវេលាម៉ោង ៤ រសៀល រហូតដល់ម៉ោង ១០ យប់។ ក្នុងការចូលរួមដ៏កិត្តិយសនៃកម្មវិធីនេះដែរ លោក លោកស្រីនឹងទទួលបានប័ណ្ឌទឹកប្រាក់ចំនួន ១០ដុល្លារភ្លាមៗរាល់ការសាកសួរព័ត៌មាននៅការិយាល័យលក់ សម្រាប់ការកម្សាន្តនៅក្នុងកម្មវិធីសង្រ្កាន្តខាងមុខនេះ។
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
ទំនាក់ទំនងតាមលេខ៖ 098 733 333
