ភ្នំពេញ ៖ ឱកាសពិសេសបានត្រឡប់មកវិញ ក្រុមហ៊ុនអ័រគីដេឌីវែឡុបម៉ិន (Orkide Development) បានផ្តល់ជូននូវប្រូម៉ូសិន ក្អមមាស ក្អមសំណាងដែលបង់ត្រឹមតែ ៣៥០ដុល្លា តែប៉ុណ្ណោះក្នុងមួយខែ ដើម្បីជាការអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ សម្រាប់គម្រោងអ័រគីដេ ដឹរ៉ូយាល់ខុនដូមីនីម ដែលមានទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ស្ថិតលើផ្លូវ ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ីអាយអេ ប្រញាប់ឡើងប្រូម៉ូសិនពិសេសនេះមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ កុំឱ្យឱកាសនេះកន្លងផុតទៅ ដើម្បីទទួលបានខុនដូក្នុងក្តីស្រមៃរបស់លោកអ្នក!


ការទទួលបានបទពិសោធន៍ការរស់នៅប្រកបដោយភាពងាយស្រួលនិងប្រណិតភាពគឺមាននៅគម្រោងអ័រគីដេដឹរ៉ូយាល់ខុនដូមីនីមដែលនៅចំកណ្តាលទីក្រុងភ្នំពេញ សូមរីករាយជាមួយភាពជាម្ចាស់ឯកជន រួមជាមួយនិងគ្រឿងបរិក្ខារទំនើបៗដែលត្រូវបានរចនាឡើងដើម្បីបង្កើនរបៀបរស់នៅរបស់អ្នកដែលសាកសមឥតខ្ចោះ។ កន្លែងហាត់ប្រាណ ស្ទីម សាវណា អាងហែលទឹក រចនាបថបែបឆ្នេរសមុទ្រដែលមានទំហំជាង១ហិចតា សួនច្បារបៃតង បន្ថែមពីលើនេះទៀតមានជាចំណតរថយន្តធំទូលាយ សន្តិសុខសុវត្តិភាព២៤ម៉ោង ត្រឹមតែមួយជំហ៊ានដល់ ផ្សារទំនើប និង សេវាកម្មផ្សេងៗជាច្រើនទៀត។ ការផ្តល់ជូននូវប្រូម៉ូសិនពីក្រុមហ៊ុន មិនត្រឹមតែការបង់ប្រាក់ $350 ក្នុងមួយខែនោះទេ ក្នុងនោះរួមមាននូវការវាយក្អមមាស ក្អមសំណាង ដើម្បីទទួលបាននូវរង្វាន់ដ៏ពិសេសផងដែរ។


លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ បានមានប្រសាសន៍ថា “ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ ពិធីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងផ្តល់នូវភាព ងាយស្រួលជូនទៅដល់អតិថិជនទាំងអស់ ដែលតែងតែមានបំណងចង់បានជាប្រភេទខុនដូផ្ទាល់ខ្លួននៅក្នុងឆ្នាំថ្មីនេះ ភ្ជាប់ជាមួយនឹងភាពងាយស្រួលក្នុងការបង់ប្រាក់ប្រចាំខែ ដោយបង់ត្រឹមតែ $350/ខែ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%”។
ជាចុងក្រោយលោកក៏សូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់នៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះទទួលបាននូវការជួបជុំគ្រួសារដ៏រីករាយ សុខសុវត្តិភាព សុខភាព និង រកទទួលទានមានបាន។


ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
098 733 333
