ភ្នំពេញ៖ POND’S ជាផលិតផលល្បីល្បាញ ខាងការច្នៃប្រឌិតផ្នែកថែរក្សាស្បែក មានមោទនភាពក្នុងការបង្ហាញជូននូវផលិតផលថ្មី POND’S Bright Miracle ដែលបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside។ ព្រឹត្តិការណ៍ផ្តាច់មុខនេះ បានបង្ហាញពីភាពរីកចម្រើនចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាថែរក្សាស្បែក ជាមួយរូបមន្ត NiasorcinolTM រួមជាមួយនឹងផលិតផលថ្មីដែលបញ្ចូលជាមួយរូបមន្ត ដែលត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្បែក POND’S ។

NiasorcinolTM ផលិតដោយវិទ្យាស្ថានស្បែក Pond’s Skin Institute របស់ក្រុមហ៊ុន Unilever តំណាងឱ្យការបោះជំហ៊ានថ្មីមួយទៀតដ៏អស្ចារ្យក្នុងការថែទាំស្បែកឲ្យមានភាពភ្លឺថ្លា និងប្រសិទ្ធភាពខ្ពស់។ តាមរយៈការលាយបញ្ចូលគ្នានូវសារធាតុ Ethyl resorcinol ដែលជួយបង្កើនភាពភ្លឺថ្លា ជាមួយនឹងសារធាតុ Niacinamide វានឹងធ្វើឱ្យស្បែកលោកអ្នកកាន់តែភ្លឺរលោងចេញពីខាងក្នុងតែម្តង។ សារធាតុផ្សំប្រកបដោយប្រសិទ្ធភាពដែលត្រូវបានផលិតឡើងស្របតាមក្បួនវេជ្ជសាស្ត្រនេះ នឹងជួយកាត់បន្ថយស្នាមអុចខ្មៅ ស្នាមមុន អាចម៍រុយ និងបណ្តុះកោសិកាថែរក្សាស្បែកឡើងវិញដោយជួយធ្វើឲ្យស្បែកភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាពបំផុត។


បច្ចេកវិទ្យាកាត់បន្ថយស្នាមអុចខ្មៅដ៏ជឿនលឿនរបស់វិទ្យាស្ថាន POND’S Skin Institute ឆ្លងកាត់តាមវិធីសាស្ត្រសាមញ្ញបំផុត ដោយបញ្ចូលទៅក្នុងស្រទាប់ស្បែកឱ្យកាន់តែជ្រៅ ដើម្បីទទួលបានលទ្ធផលលឿន និងជ្រាបចូលជ្រៅក្នុងកោសិកាស្បែកទាំងអស់។ មិនដូចគ្រឿងផ្សំបែបប្រពៃណីដូចជា អាស៊ីត ឬ niacinamide ដែលជួយដោះស្រាយបានតែផ្ទៃខាងលើ ឬការទប់ស្កាត់ការផ្ទេរជាតិមេឡានីនប៉ុណ្ណោះ ប៉ុន្តែសម្រាប់រូបមន្តរបស់វិទ្យាស្ថានស្បែក POND’S Skin Institute វិញ វាពិតជាបានដោះស្រាយដោយផ្ទាល់បានយ៉ាងមានប្រសិទ្ធភាពរាល់កង្វល់របស់អ្នកប្រើប្រាស់ទាំងឡាយ។

POND’S Bright Miracle ឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពយ៉ាងខ្ពស់បំផុត។ នៅក្នុងការធ្វើតេស្ត គ្រូពេទ្យជំនាញខាងសើស្បែក បានវាយតម្លៃពីភាពភ្លឺថ្លានៃស្បែក ការកាត់បន្ថយស្នាមអុចខ្មៅ ការបង្រួមរន្ធញើស និងការផ្ដល់ជាតិទឹក (ផ្តល់សំណើម) ក្នុងដំណាក់កាលមុន និងក្រោយការប្រើប្រាស់ផលិតផលមួយនេះ។ សំណួរសួរថា តើលទ្ធផលសម្រេចពីការសាកល្បងនេះយ៉ាងណាទៅ? លទ្ធផលចុងក្រោយបង្ហាញយ៉ាងច្បាស់ថា សេរ៉ូម POND’S Bright Miracle Ultimate Clarity Serum ជួយឲ្យស្បែកមានភាពភ្លឺជាងមុន ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។

ក្នុងអំឡុងពេលធ្វើបទបង្ហាញផ្តាច់មុខ POND’S Skin Institute បានបង្ហាញតារាដ៏ល្បីឈ្មោះ ‘Tzuyu’ មកពី TWICE និង ‘Yaya’ របស់ Urassaya Sperbund ដោយបង្ហាញស្បែកភ្លឺថ្លារបស់ពួកគេតាមរយៈវីដេអូផ្សាយពាណិជ្ជកម្ម។ ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម បានសម្តែងនូវភាពរីករាយគ្រាដែលពួកគាត់បានទទួលព័ត៌មាន និងចំណេះដឹងពីអ្នកជំនាញផ្នែកថែរក្សាស្បែក និង influencer រួមជាមួយនឹងការទទួលទានអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ និងការលេងល្បែងកម្សាន្តផ្សេងៗជាច្រើនទៀត។
POND’S ជាផលិតផលរបសក្រុមហ៊ុន Unilever ដែលបាននាំមកនូវការច្នៃប្រឌិតផ្នែកថែរក្សាស្បែកតាំងពីឆ្នាំ 1846 មកម្ល៉េះ ដោយណែនាំផលិតផលក្រែមល្អៗ (cold cream) និងជាអ្នកត្រួសត្រាយសារធាតុ Niacinamide ។ សូមចូលរួមជាមួយ Bright Miracle Movement ដើម្បីស្វែងរកផលិតផលថ្មីរបស់យើងដែលមានលក់តាមផ្សារទំនើប និងតូបនានាទូទាំងប្រទេស។
តស់! ចាប់ផ្តើមជាមួយគ្នាដើម្បីបង្ហាញសក្តានុពលរបស់ POND’S Bright Miracle។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុក POND’S Cambodia៕
#MiracelsHappen #Niasorcinol #PONDSSkinInstitute









